• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

អាហារដ៏ពេញនិយម៤ប្រភេទ ទទួលទានបញ្ចូលគ្នាអាចបំផ្លាញសុខភាព

[Copy link]
195932 0
Share

មិនមែនអាហារទាំងអស់សុទ្ធតែអាចលាយបញ្ចូលគ្នាបាននោះទេ ព្រោះសារធាតុនៅក្នុងអាហារមួយចំនួនអាចប្រឆាំងគ្នា ដែលបណ្តោលឲ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ ឬបង្កទៅជាជំងឺផ្សេងៗបាន។ ហេតុនេះហើយ ទើបអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំ ឲ្យមនុស្សទាំងឡាយទទួលទានអាហារដាច់ដោយឡែកពីគ្នា ជាពិសេសពពួកអាហារទាំងអស់នេះ។


ស្រាបៀរ និងសណ្តែកដី
សណ្តែកដី គឺជាគ្រឿងក្លែមដ៏ពេញនិយមបំផុត ដែលមនុស្សជាច្រើនចូលចិត្ត។ ប៉ុន្តែ អាហារមួយប្រភេទនេះមានផ្ទុកជាតិអំបិលខ្ពស់ មិនត្រឹមតែអាចមានគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកខ្វះជាតិទឹកកាន់តែច្រើនឡើង។


ចំណាំ: នៅពេលទទួលទានគ្រឿងស្រវឹង សូមលាយទឹកកអនាម័យ សូដា ឬទទួលទានទឹកតាមក្រោយ ដើម្បីជៀសវាងបញ្ហាខ្វះជាតិទឹក។


popular-food-combinations-health.jpg


ទឹកដោះគោ និងចេក
ការទទួលទានអាហារទាំងពីរមុខនេះស្របពេលតែមួយ វាអាចផ្ទុកនៅក្នុងរាងកាយយូរ ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការយឺត។ ប្រសិនបើទទួលទានញឹកញាប់ពេក វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារច្បាស់ជាខូចខាតធ្ងន់ធ្ងរ។


ចំណាំ: អ្នកត្រូវទទួលទានអាហារទាំងពីរមុខនេះដាច់ដោយឡែកពីគ្នា ដោយយកទឹដោះគោជាអាហារពេលព្រឹក និងចេកជាអាហារសម្រន់។


popular-food-combinations-health3.jpg


សាំងវ៉ិច និងកាហ្វេ
ថ្វីបើរបស់ទាំងទាំងពីរមុននេះជាអាហារដ៏ពេញនិយមសម្រាប់ពេលព្រឹកក៏ដោយ ប៉ុន្តែអ្នកមិនគួរទទួលទានស្របពេលតែមួយបាននោះទេ។ ព្រោះអ្នកនឹងបាត់បង់ប្រយោជន៍ទាំងអស់ ដែលបានមកពីនំសាំងវ៉ិច និងកាហ្វេ ទាំងស្រុង។


ចំណាំ: ប្រសិនបើអ្នកចូលចិត្តទទួលទានសាំងវ៉ិច គួរតែជំនួសកាហ្វេ ដោយប្រើតែបៃតង ឬតែធម្មតាវិញប្រសើរជាង។


popular-food-combinations-health1.jpg


ដំឡូងបារាំង និងសាច់
តើអ្នកណាខ្លះចូលចិត្តទទួលទានសាច់អាំងជាមួយនិងដំឡូងបារាំង? បើដូច្នោះមែន គួរតែបញ្ឈប់ទៅ ព្រោះជាតិម្សៅនៅក្នុងដំឡូង និងត្រូវតេអ៊ីននៅក្នុងសាច់ ត្រូវការសារធាតុរំលាយខុសៗ។ ប៉ុន្តែប្រសិនបើអ្នកទទួលទានបញ្ចូលគ្នា វាមិនងាយរំលាយនោះទេ ហើយអាចនាំឲ្យកើតមានបញ្ហាក្រហាយទ្រូង ភើ ហើមពោះ និងបញ្ហាផ្សេងៗទៀត។


popular-food-combinations-health2.jpg


ចំណាំ: ដើម្បីសុវត្ថិភាព នៅពេលអាំងសាច់អ្នកគួរតែជ្រើសរើសបន្ថែមដូចជា ទំពាំងបារាំង សណ្តែកខៀវ ផ្កាខាត់ណាផ្កាពណ៌ខៀវ ឬសជំនួសវិញ៕



ប្រភព៖ postnews


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top