Facebook Twitter Google+ Share

តើអ្នកគួរបន្តរស់នៅផ្ទះជួលទៀតទេ ខណៈបច្ចុប្បន្នមានផ្ទះតម្លៃទាបជាច្រើនដែលអាចបង់រំលោះបាន?

[Copy link]
195986 0
Share
វិស័យអចលនទ្រព្យបានចាប់ផ្តើមរីកចម្រើនកាន់តែខ្លាំង ហើយបាននឹងកំពុងផ្លាស់ប្តូរមុខមាត់នៃប្រទេសកម្ពុជាជាពិសេស គឺរាជធានីភ្នំពេញតែម្តង ។ មាននិន្នាការថ្មីមួយដែរ គឺការលក់ផ្ទះបុរី ឬផ្ទះខុនដូ ដោយមានការរីកចម្រើននេះផងដែរ គឺការលក់ផ្ទះបុរី ឬខុនដូ ឬផ្ទះតម្លៃទាបសុទ្អតែមានការបង់រំលស់ផ្ទាល់ពីម្ចាស់គម្រោង ។

Va-vireak.jpg

យ៉ាងណាមិញមនុស្សគ្រប់រូបតែងមានតម្រូវការពិសេស២ រៀងៗខ្លួន ទី១ គឺម្ហូបអាហារ សម្លៀកបំពាក់ និងទី២ គឺជម្រក ឬលំនៅដ្ឋានសម្រាប់កសាងគ្រួសារមួយប្រកបដោយសុភមង្គល ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនទាំងសិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករ កម្មការនីមួយភាគធំ គឺសុទ្ធសឹងតែកំពុងរស់នៅផ្ទះជួល ។ តើលោកអ្នកគួរបន្តរស់នៅផ្ទះជួលទៀតទេ ខណៈបច្ចុប្បន្នមានផ្ទះបុរី ខុនដូ តម្លៃទាបហើយអាចបង់រំលោះបានទៀតនោះ?

ជាមួយនឹងសំណួរនេះ លោក វ៉ា វិរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investment បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា ពួកគាត់អាចទិញផ្ទះបានប្រសិនបើជាពួកគាត់មានលទ្ធិភាពគ្រប់គ្រាន់ហើយនោះ ។

លោកបានបន្តថា នៅពេលដែលអ្នកបង់រំលស់ជាមួយបុរី ខុនដូ ឬផ្ទះតម្លៃទាប គាត់គួរតែពិនិត្យ និងទូរទាត់ចំណាយជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់គាត់ជាមុនសិន ហើយអ្នកត្រូវប្រាកដថាអ្នកមានប្រាក់ពី ៣០ ទៅ ៥០ភាគរយ នៃតម្លៃផ្ទះនៅក្នុងដៃជាមុនសិនដើម្បីកុំឲ្យមានហានិភ័យហិរញ្ញវត្ថុនៅថ្ងៃក្រោយ ។

ក៏ប៉ុន្តែប្រសិនបើជាគាត់មានប្រាក់ខែ ឬប្រាក់ចំណូលត្រឹមតែអាចផ្គត់ផ្គង់សម្រាប់ជីវភាពរបស់ខ្លួនបានទេ ហើយមិនមានប្រាក់ ៣០ ទៅ ៥០ភាគរយ នៃផ្ទះទេ ហើយព្យាយាមខ្ចីពីបុគ្គលផ្សេង ឬធនាគារ ដោយប្រើរយៈពេលវែង គាត់នឹងអាចជួបហានិភ័យច្រើន ។

ដូចនេះដើម្បីចៀសវាងកុំឲ្យមានវិបត្តិហិរញ្ញវត្ថុនៅពេលអនាគត អ្នកគួរតែគិតគូឲ្យបានច្បាស់សិនមុនសម្រេចចិត្តទិញអ្នកត្រូវសិក្សាពីចំណូល ចំណាយរបស់អ្នកឲ្យបានល្អិតល្អន់ ចូរកុំប្រថុយប្រថាន ព្រោះវានឹងនាំទុកដល់អ្នកនៅពេលក្រោយ ។

ដោយ៖ ពេជ្រ ស្រីវណ្ណ
ប្រភព៖ Business Cambodia.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top