• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

មិន​ស្មានថា ផ្លែ​អម្ពិលមានប្រយោជន៍​ដ៏​អស្ចារ្យ​បែបនេះ

[Copy link]
193958 0
Share
be16d2ba-94f3-4514-a471-8ac682526068.jpg

ផ្លែ​អម្ពិល​មាន​តម្លៃ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក​នេះ ដោយសារ​តែ​សមាស​ភាគ​អាហារូបត្ថម្ភ​ជា​ច្រើន​របស់​វា​ដែល​មាន​ផលប្រយោជន៍​ចំពោះ​សុខភាព ។ សមាសធាតុ​ទាំងនេះ​រួម​មាន​ទាំង​កម្រិត​វីតាមីន C យ៉ាងច្រើន ព្រមទាំង​វីតាមីន E  វីតាមីន B ជាតិ​កាល់ស្យូម ជាតិ​ដែក ផូ​ស្វ៊័​រ ប៉ូ​តា​ស្យូ​ម ម៉​ង់​ហ្គា​ណែ​ស និង​ជាតិ​សរសៃ​អាហារ ។


ផ្លែ​អំ​ម្ពិ​ល​ក៏​មាន​សមាសធាតុ​សរីរាង្គ​ដែល​ធ្វើ​ឱ្យ​វា​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដ៏​មាន​អានុភាព និង​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក ។


អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ផ្លែ​អម្ពិល​ពន្យល់​កាន់តែ​លំអិត​ក្នុង​អត្ថបទ​ខាងក្រោម​នេះ ។

១-​សុខភាព​នៃ​ការ​រំលាយ​អាហារ
អំពិល​ត្រូវ​បាន​គេ​ចាត់ទុកជា​ថ្នាំ​បន្ទន់​លាមក​ពី​ធម្មជាតិ​អស់​រយៈពេល​ជា​យូរ​មក​ហើយ និង​បរិមាណ​ជាតិ​សរសៃ​អាហារ​របស់​វា​ប្រហែលជា​ទាក់ទង​នឹង​សមត្ថភាព​ក្នុង​ការ​បន្ទន់​លាមក​នេះ ។ ការ​បរិភោគ​ផ្លែ​អម្ពិល​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ខណៈ​ពេល​ដែល​ជាតិ​សរសៃ​អាច​ជួយ​បន្ទន់​លាមក​របស់​អ្នក​ធ្វើ​ឲ្យ​វា​អាច​ផ្លាស់​ទី​យ៉ាង​ងាយស្រួល​តាម​សាច់ដុំ​រលូន​នៃ​ពោះវៀន ។


២-​លំហូរ​ឈាម
អំ​ម្ពិ​ល​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក និង​ការ​បរិភោគ​ម្តង​អាច​ផ្តល់​បរិមាណ​ជាតិ​ដែក​ច្រើន​ជាង​១០% នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ការ​ផ្គត់ផ្គង់​ជាតិ​ដែក​ដែល​ល្អ​ចំពោះ​សុខភាព​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​បរិមាណ​កោសិកា​ឈាមក្រហម​នៅ​ក្នុង​រាង​កាយ​មាន​គ្រប់គ្រាន់ ដែល​អាច​ធានា​បាន​ថា​អុក​ស៊ី​សែន​មាន​គ្រប់គ្រាន់​នៅ​គ្រប់​សាច់ដុំ និង​សរីរាង្គ​ដែល​ត្រូវការ​អុក​ស៊ី​សែន​ដើម្បី​ដំណើរការ​ឲ្យ​បាន​ត្រឹមត្រូវ ។ ស្របគ្នា​នេះ​ដែរ កង្វះ​ជាតិ​ដែក​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ស្លេកស្លាំង​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ទន់ខ្សោយ អស់កម្លាំង ឈឺក្បាល ជំងឺ​ខួរក្បាល និង​បញ្ហា​ក្រពះ ។ ដូច្នេះ​ចូរ​បរិភោគ​ផ្លែ​អម្ពិល​ឲ្យ​បាន​ច្រើន​ដើម្បី​បញ្ចៀស​ជំងឺ​ស្លេកស្លាំង​ពី​ជីវិត​របស់​អ្នក ។


៣-​សម្រក​ទម្ងន់
សមាសធាតុ​តែ​មួយ​គត់​ដែល​អាច​ចម្រាញ់​ចេញពី​ផ្លែ​អម្ពិល​មានឈ្មោះ​ថា អាស៊ីត hydroxycitric (HCA) ។ អាស៊ីត HCA មានការ​ទាក់ទង​ទៅ​នឹង​ការ​សម្រក​ទម្ងន់​ដោយសារ​តែ​វា​ទៅ​រារាំង​អង់​ហ្ស៊ី​ម​មួយ​នៅ​ក្នុង​រាង​កាយ​ដែល​ជួយ​ស្តុក​ជាតិ​ខ្លាញ់ ។ លើស​ពី​នេះ​ទៀត ផ្លែ​អម្ពិល​ជួយ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ឃ្លាន​ដោយ​បង្កើន​សញ្ញា​សរសៃប្រសាទ​សេ​រ៉ូ​តូ​នី​ន ។


៤-​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម
រួម​ជាមួយនឹង​សមត្ថភាព​ក្នុង​ការ​បញ្ឈប់​ការ​ឡើង​ទម្ងន់ វា​ក៏​រារាំង​អង់​ហ្ស៊ី​ម​ដែល​មានឈ្មោះ​ថា Alpha-amylase ដែល​ភាគច្រើន​អង់ស៊ីម​នេះ​រារាំង​ការ​ស្រូប​យកជាតិ​កាបូ​អុ​ី​ដ្រា​ត ធ្វើ​ឲ្យ​ជាតិ​កាបូ​អីុដ្រា​ត​ទាំងនេះ​ងាយស្រួល​បំ​លែង​ជា​ជាតិ​ស្ករ​ធម្មតា ឬ​ខ្លាញ់ ។ របប​អាហារ​ដែល​សម្បូ​ទៅ​ដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​អាច​បង្កើន​ឱកាស​នៃ​ការ​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ និង​អាំង​ស៊ុ​យ​លី​ន ដែល​ពួក​វា​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ។ ផ្លែ​អម្ពិល​អាច​ជួយ​តាមដាន និង​ពិនិត្យ​បម្រែបម្រួល​នេះ ៕



ប្រភព៖ kohsantepheapdaily.com


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top