• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

តើឧញ៉ាស្រី ចាន់ថន ជាអ្នកណា?

[Copy link]
193378 0
Share

srey-channthorn.jpg

លោកឧកញ៉ាវ័យក្មេង ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនធំពីរនៅកម្ពុជា គឺ សេវេនអេនជី (7NG) និងក្រុមហ៊ុន ជេតគ្រុប ( Jet Group) ដែលមានទុនវិនិយោគរាប់លានដុល្លារអាមេរិកផងដែរនោះ  ។

ធ្លាប់តែដឹងពីបច្ចុប្បន្នភាពរបស់លោក តើអ្នកមានធ្លាប់ដឹងពីអតីតភាពរបស់លោកដែរឬទេ? ថាតើលោកគឺជាអ្នកណា?

ឧញ៉ា ស្រីចាន់ថន កើតនៅឆ្នាំ១៩៨៣ មានស្រុកកំណើតនៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ជាកូនទី៣នៅក្នុងគ្រួសារ​។ កាលពីគាត់នៅក្មេងលោកបានធ្លាប់ជាក្មេងរត់តុគុយទាវក្នុងភោជនីយដ្ឋានមួយកន្លែងនៅតំបន់ទួលសង្កែអស់រយៈពេលជាង១ឆ្នាំ ដោយសារជីវភាពគ្រួសារលោកដុនដាប។

កាលពីកុមារភាព លោកបានធ្លាប់ចូលរៀននៅសាលាបឋមសិក្សាកុលាបទី១ ហើយបន្តចូលរៀននៅអនុវិទ្យាល័យវត្តភ្នំ។ លុះដល់ថ្នាក់វិទ្យាល័យ លោកបានចូលរៀននៅ វិទ្យាល័យបាក់ទូក ។ បន្ទាប់ចប់បាកឌុបលោកក៏ ចូលរៀនថ្នាក់ឧត្ដមសិក្សានៅសាលាកសិកម្មចម្ការដូង។

នៅវ័យ១៧ឆ្នាំ លោកបានសុំលុយឪពុកម្ដាយប្រមាណ១ពាន់ដុល្លារចាប់ផ្ដើមរបរទិញលក់អង្ករ។ ទុន១ពាន់ដុល្លារ មិនទាន់គ្រប់គ្រាន់ដើម្បីឲ្យលោកដំណើរការអាជីវកម្មនោះទេ ដូច្នេះ លោកត្រូវស្វែងរកវិធីសាស្ត្រចរចាជាមួយថៅកែម៉ាស៊ីកិនស្រូវ ដើម្បីទិញបណ្ដាក់ ឬបង់ខ្លះ ជំពាក់ខ្លះ តែដោយមានក្ដីអនុគ្រោះ ថៅកែរោងម៉ាស៊ីនកិនស្រូវបានផ្ដល់ឱកាសឲ្យលោក។

មុខរបរនេះចេះតែរីកចម្រើនបន្តិចម្តងៗ ទើបធ្វើឲ្យលោកបែកគំនិតចេះពង្រីកឱកាសអាជីវកម្មបន្ថែមទៀត ពោលគឺក្រៅពីបោះអង្ករដាក់ឲ្យម៉ូយនៅផ្សារព្រែកព្នៅរួចហើយ លោកមិនឲ្យឡានទៅវិញទទេរនោះទេ លោកបានឆ្លៀតដឹកកម្មកររោងចក្រ ជួនកាលដឹកធ្យូង ដឹកអុស និងដឹកអំពៅយកមកលក់បន្តនៅឧដុត្គវិញផងដែរ។

មុខរបររបស់លោកចេះតែរលូនទៅមុខជានិច្ច ធ្វើឲ្យលោកសន្សំលុយមួយចំនួន លោកក៏មិនទុកឲ្យលុយនោះនៅទំនេរដែរ លោកបានយកវាទៅទិញដីទុក។ ទីបំផុត ឱកាសមាសឱកាសប្រាក់បានមកដល់ដូចអ្វីដែលលោកបានរំពឹងទុកមែន តម្លៃដីបានឡើងថ្លៃយ៉ាងគំហុកនាអំឡុងពេលនោះ ហើយលោកបានធ្វើការវិនិយោគជាបន្តបន្ទាប់ក្នុងវិស័យនេះរហូតពង្រីកដើមទុន និងប្រាក់ចំណេញបានកាន់តែច្រើន ពេលនោះហើយដែលធ្វើឲ្យជីវិតរបស់លោកបានផ្លាស់ប្តូរ។

ការកកើតឡើងនៃក្រុមហ៊ុន7NGឡើងព្រោះដោយសារមានការស្នើសុំពីសហគមន៍ដីក្រហម ដែលជាតំបន់រស់នៅមានស្មុគស្មាញខ្លាំង និងមានប្រជាជនក្រីក្ររស់នៅច្រើន មិនមានរបៀបរៀបរយ ព្រមទាំងឧស្សាហ៍កើតមានបញ្ហាច្រើនទៀតផងនោះ លោកនិងឪពុកលោកបានបង្កើតជាក្រុមហ៊ុននេះ ដើម្បីដោះដូរអភិវឌ្ឍន៍តំបន់សហគមន៍ដីក្រហមនោះ ឲ្យក្លាយជាតំបន់ទំនើប សម្រាប់បម្រើដល់វិស័យទេសចរណ៍។

គួរជម្រាបផងដែរថាលោកឧញ៉ា ត្រូវព្រះមហាក្សត្រ ប្រោសប្រទានគោរមងារជាឧកញ៉ា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ហើយក្រុមហ៊ុនមេរបស់លោកមានឈ្មោះថាជេត គ្រុប ដែលមានមុខរបរអាជីវកម្ម ដែលមានដើមទុនប្រមាណខ្ទង់លានដុល្លារ ក្នុងនោះរួមមាន ស្ថានីយសាំង Jet Station ក្រុមហ៊ុននាំរថយន្តចូលមកកម្ពុជា Jet Auto (Transit) ភោជនីយដ្ឋាន Jet Restaurant ក្លឹបកម្សាន្ត Jet Club ជាដើម៕

ប្រភព៖ Business Cambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top