• Loola
  • V1

2Follower

  • Loola
Facebook Twitter Google+ Share

MSI ចេញដៃហ្គេម​ពីរ​ម៉ូឌែល អាច​ប្រើប្រាស់​បាន​ជាមួយ​នឹង​ស្មាត​ហ្វូន​ទៀត​ផង

[Copy link]
191696 0
Share
ទីបំផុតក្រុមហ៊ុន MSI ក៏បានលូកដៃក្នុង​ការ​ផលិត​ដៃ​ហ្គេម​ដែរ​​ហើយ​។ ក្រុមហ៊ុនមួយ​នេះ​ចាប់​ផ្ដើម​ចេញ​តាំង​​ពី​​កុំព្យូទ័រ​​ខ្លាំងៗ ដល់ល្បីមក រហូតដល់ផ្នែកម៉ូនីទ័រ ឥឡូវនេះដៃហ្គេមវិញម្ដងហើយ ដើម្បីប្រកួត​ប្រជែង​ក្នុងទីផ្សារ​ និងក៏ដូចជាវិវត្តិខ្លួន​កាន់​តែធំក្នុងផ្នែកហ្គេមនេះអោយមានផលិតផលកាន់​តែ​សំបូរ​បែប​ដូច​ទៅ​នឹង Corsair និង Razer ផងដែរនោះ។

2.jpg

ថ្មីនេះក្រុមហ៊ុន MSI បានចេញនៅដៃហ្គេមស៊េរីថ្មីពីរម៉ូឌែលទៀតផង គឺ Force GC30 និង Force GC20​។ សម្រាប់ដៃហ្គេមពីរម៉ូឌែលនេះផងដែរវាមានរូបរាងដូចគ្នា​ និងមានការប្រើប្រាស់ដូចទៅ​នឹង​ដៃ​ហ្គេម Xbox ទូទៅផងដែរ។ គ្រាន់តែ GC30 វាជាដៃហ្គេមឥតខ្សែ មានន័យវាជាដៃហ្គេម Wireless និង GC20 ជាដៃហ្គេមមានខ្សែប៉ុណ្ណោះ​ នេះហើយជាមូលហេតុដែក្រុមហ៊ុន MSI នេះចេញម្ដងពីរ​នោះ​ពីព្រោះ ដើម្បី​តម្រូវ​ចិត្តអតិថិជន សម្រាប់អ្នកមិនសូវសម្បូរលុយនោះអាចជ្រើសរើសយក GC20 ដែលជាដៃហ្គេម​មាន​ខ្សែ​នោះឯង។

1.jpg

ម្យ៉ាងវិញទៀតនោះដៃហ្គេមនេះផងដែរវាមិនត្រឹមតែអាចប្រើប្រាស់ជាមួយនឹង Console នោះ ទេកុំព្យូទ័រក៏អាចប្រើជាមួយបាន ហើយស្មាតហ្វូន Android ក៏អាចភ្ជាប់ប្រើបានផងដែរ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ដៃហ្គេមទាំងពីរម៉ូឌែលនេះក៏អាចអោយយើងធ្វើការគ្រប់គ្រង ភ្លើង RGB ដែលមានជាប់​ជាស្រេច​នៅលើប៊ូតុងនៃដៃហ្គេមនេះទៀតផង។

ទោះជាយ៉ាងណាក៏ដោយដៃហ្គេមទាំងពីរនេះមិនទាន់ចេញលក់នូវឡើយនោះទេ នេះគ្រាន់ជាការប្រកាស​នូវ​ដំណឹងត្រួសពីវាប៉ុណ្ណោះ សម្រាប់ការចេញ​លក់នោះគឺក្រុមហ៊ុន MSI នឹងអាចធ្វើការអោយសាកល្បង បង្ហាញ និងប្រកាសថ្ងៃចេញលក់នៅក្នុងព្រឹត្តិការណ៍ នៃត្រីមាសទី 4 របស់ខ្លួន តែម្ដង។

ប្រភព៖ cambo-report
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top