• nadech
  • V1
  • nadech
Facebook Twitter Google+ Share

Xiaomi បំបែកកំណត់ត្រាលក់ស្មាតហ្វូនបានលើសពី ១០លានគ្រឿង ក្នុងខែកញ្ញា

[Copy link]
191064 0
Share
ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi របស់ចិនដែលយើងប្រទះឃើញ​ពីសន្ទុះនៃការលក់​ផលិតផល​របស់ពួកគេ ហក់ឡើងយ៉ាងលឿន​នាប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដោយសារតែការ​ផលិតចេញមក​នូវស្មាតហ្វូនដែលមានតម្លៃសមរម្យ​សម្រាប់អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក សូម្បីតែអ្នកប្រើប្រាស់​ក្នុងស្រុកយើង​ក៏មានការ​ពេញចិត្តច្រើនដែរលើម៉ាក​សញ្ញានេះ ។

cover-10.jpg

នាយកប្រតិបត្តិលោក Lei Jun បានប្រកាសប្រាប់មហាជនពីភាពជោគជ័យរបស់ក្រុមហ៊ុនខ្លួនលើគេហទំព័រ​ចិនមួយថា Xiaomi បានបំបែក​កំណត់ត្រាលក់ផលិតផល​ស្មាតហ្វូនបានច្រើន​ជាងខែមុន ដោយចំនួនស្មាតហ្វូន​លក់ទូទាំងពិភពលោកបានលើសពី 10លានគ្រឿង​ គិតត្រឹមតែ 30ថ្ងៃ ក្នុងខែកញ្ញា ។ នេះជាភាពជោគជ័យមួយ ដែលមិនទាន់គិត​សរុបទាំងមួយ​ត្រីមាសផង បានលើសពី 10លានគ្រឿង​ ទៅហើយ ។ កាលពីត្រីមាស​ទី2 ឆ្នាំ2017 ពួកគេអាចលក់បាន 23.2លានគ្រឿង ដែល 1ត្រីមាស មាន 3ខែ ដូច្នេះក៏បង្ហាញឲ្យ​យើងបានដឹងថាក្នុងត្រីមាសទី3 ឆ្នាំ2017 នេះពួកគេនឹងទទួលបាន​លទ្ធផលលើសនេះ​ទៅទៀត បើគិតត្រឹមតែ 1ខែ បាន 10លានគ្រឿង​ជាង ទៅហើយ ។

ស្មាតហ្វូនដែលជម្រុញឲ្យចំនួនលក់កើនឡើងបែបនេះមានដូចជា Mi A1, Mi Note 3 និង Mi Mix 2 ដែលមាន​ទីផ្សារច្រើន ទិញយក​ទៅលក់បន្តដូចអ្នកបានឃើញ​ក្នុងស្រុកយើង ពេលនេះមានហាងច្រើននាំ​ផលិតផលរបស់ Xiaomi យកមកលក់ប្រជែង​ទីផ្សារគ្នា ដោយសារតម្រូវការ​ច្រើនផងដែរ ៕

ដោយ៖ Hong
ប្រភព៖ Cambo-report.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top