• Nisa
  • V1

1Follower

  • Nisa
Facebook Twitter Google+ Share

អ្នកគួរតែធ្វើរឿងទាំង៤នេះ ជាជាងការដែលអង្គុយតវ៉ា និងរអ៊ូពីបញ្ហា

[Copy link]
191069 0
Share
មានមនុស្សជាច្រើនដែលចូលចិត្តរអ៊ូរទាំចំពោះបញ្ហាដែលពួកគេកំពុងតែជួបប្រទះ ទោះបីជាបញ្ហានោះកើតឡើងដោយសារពួកគេ ឬមកពួកគេមិនដែលបានគិតពីដំណោះស្រាយក៏ដោយ។ មនុស្សឆ្លាតមិនយកពេលមកអង្គុយរអ៊ូនោះទេ តែពួកគេយកពេលវេលាទាំងអស់នេះទៅរកដំណោះស្រាយសម្រាប់បញ្ហាដែលគេកំពុងតែជួបដូចជារឿងខាងក្រោមនេះ៖

អង្គុយ​.jpg

១. ប្រឈមមុខនឹងបញ្ហា៖ ការគេចពីបញ្ហានឹងមិនជួយអ្វីនោះទេ តែវានឹងរឹតតែធ្វើឲ្យបញ្ហាយ៉ាប់ជាងមុនទៅទៀត ដូចនេះអ្វីដែលអ្នកគួរធ្វើដំបូងគេបង្អស់នោះគឺប្រឈមមុខនឹងបញ្ហា មិនមែនធ្វើមិនដឹងមិនឮដូចគ្មានរឿងអ្វីកើតឡើងនោះទេ។

២. មិនពន្យារពេលទេ៖ ប្រសិនបើអ្នកពន្យារពេលយូរកាលណា បញ្ហារបស់អ្នកនឹងកាន់តែពិបាកដោះស្រាយប៉ុណ្ណោះដែរ ហើយអ្នកគួរតែរកដំណោះស្រាយដ៏ល្អសម្រាប់បញ្ហានោះឲ្យបានលឿនបំផុតតាមតែអ្នកអាចធ្វើបាន។

៣. មិនបន្ទោសអ្នកដទៃនោះទេ៖ កាលដែលអ្នកគិតថា បញ្ហាកើតមានពីអ្នកដទៃ អ្នកនឹងមិនងាយដោះស្រាយបញ្ហាមួយនោះបានទេ ហើយការដែលធ្វើបែបនេះក៏បានន័យថា អ្នកកំពុងតែរកលេសដោះសារ ហើយមិនមានភាពទទួលខុសត្រូវនៅក្នុងខ្លួននោះទេ។

៤. ប្រែខ្លួនតាមកាលៈទេសៈ៖ រស់នៅនៅក្នុងសង្គម អ្នកត្រូវតែចេះបត់បែនទៅតាមកាលៈទេសៈ មិនមែនប្រឆាំងទៅនឹងការផ្លាស់ប្ដូររហូតនោះទេ ព្រោះការធ្វើបែបនេះនឹងមិនផ្ដល់ប្រយោជន៍អ្វីដល់អ្នកនោះឡើយ៕

ប្រភព៖ Bizkhmer

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top