• sky
  • Moderator

1Follower

  • sky
Facebook Twitter Google+ Share

សោម សម្បត្តិ៖ ប្រាប់ពីគន្លឹះកសាងទីផ្សារ និងយុទ្ធសាស្ត្រប្រកួតប្រជែង សម្រាប់អាជីវកម្ម

[Copy link]
89158 0
Share
20994335_842832309227221_8749297258419005869_n.jpg

លោក សោម សម្បត្តិ ជានាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint ជាអ្នកជំនួញចាស់វស្សាម្នាក់ ដែលទទួលបានជោគជ័យលើរបរអាជីវកម្ម។ លោកជាសហគ្រិនដែលមានគំនិតច្នៃប្រឌិតខ្ពស់បង្កើតរូបមន្តថ្នាំពណ៌ជាតិឡើងដោយខ្លួនឯងផ្ទាល់ ធ្លាប់មានបទពិសោធន៍ធ្វើការឲ្យគេជាង១០ក្រុមហ៊ុននោះ លោកនិងចែករំលែកគន្លឹះកសាងទីផ្សារ និងយុទ្ធសាស្ត្រប្រកួតប្រជែងសម្រាប់អាជីវកម្ម។

លោកសោម សម្បត្តិ បានមានប្រសាសន៍ថា ការធ្វើឲ្យអាជីវកម្មរីកចម្រើនទៅបាន អាចពឹងផ្អែកលើកត្តាច្រើន។ សម្រាប់ការកសាងទីផ្សារ និងយុទ្ធសាស្ត្រប្រកួតប្រជែង សម្រាប់អាជីវកម្មជោគជ័យ មានទី១-គុណភាពរបស់ទំនិញ និងសេវា ទី២-ថ្លៃ និងតម្លៃ ទី៣-សេវាកម្ម និងទី៤-សុវត្ថិភាព។

លោកបានពន្យល់ថា សម្រាប់គុណភាពនៃទំនិញ ឬសេវាកម្ម គឺជារឿងជាក់ស្តែងមិនអាចទៅផ្សព្វផ្សាយនិយាយបំផ្លើសបានទេ ត្រូវស្មោះត្រង់ជាចំណុចគ្រឹះ។ ជាទូទៅនៅលើទីផ្សារមានការផ្សាយពាណិជ្ជកម្ម ដើម្បីបង្ហាញថា របស់ខ្លួនឯងល្អណាស់ មានបច្ចេកវិទ្យាទំនើបយកមកពីប្រទេសក្រៅជាដើម ហើយមនុស្សមួយចំនួនតែយករឿងមិនពិតមកផ្សព្វផ្សាយទៅវិញ។ ជាក់ស្តែងសហគ្រិនខ្លះផលិតទំនិញ មិនហ៊ានប្រើរបស់ខ្លួនឯងទេ ទៅប្រើទំនិញរបស់គេវិញ។ ដូច្នេះបើយើងចង់កសាងទីផ្សារ កសាងក្រុមហ៊ុនរយៈពេលវែង យើងមិនត្រូវឈរលើមូលដ្ឋាន ដោយបំផ្លើសគុណ និងអ្នកប្រើប្រាស់បានទេ យើងអាចកុហសគេក្នុងរយៈពេលខ្លី តែមិនអាចកុហករយៈពេលយូរនោះទេ។ បើយើងចង់ពង្រីកគុណភាពមែន ត្រូវសម្លឹងឲ្យខ្ពស់ មើលឲ្យបានឆ្ងាយ កុំប្រមាណអ្នកប្រើប្រាស់។

លោកបានបន្តថា សម្រាប់យុទ្ធសាស្ត្រកសាងទីផ្សារទី២ គឺថ្លៃ និងតម្លៃ។ ភាគច្រើនសហគ្រាសក្នុងស្រុកផលិតរបស់ថោក ដោយសារគិតថា អាចលក់បាន តែគាត់មិនបានគិតលើគុណតម្លៃនៃផលិតផលឡើយ។ ឧទាហរណ៍៖ ផលិតផលថោក ហើយគុណតម្លៃប្រើប្រាស់រយៈពេលខ្លី តែរបស់ថ្លៃគុណតម្លៃប្រើប្រាស់រយៈពេលវែងជាង ហើយមានគុណភាពជាង។ ដូច្នេះបើយើងផលិតទំនិញ ត្រូវផលិតរបស់មានគុណតម្លៃសម្រាប់អ្នកប្រើប្រាស់។

លោកបានបន្ថែមថា សម្រាប់សេវាកម្មវិញ ផ្តោតសំខាន់លើគុណភាពមនុស្ស សម្រាប់លោកផ្ទាល់មានពាក្យស្លោកថា «មនុស្សមានគុណភាព ផលិតផលមានគុណភាព» មានន័យថា ក្រុមហ៊ុនមួយអាចទទួលបានជោគជ័យទៅបាន ត្រូវមានទំនិញមានគុណភាព និងមនុស្សមានគុណភាព ព្រោះទំនិញមានគុណភាព ធ្វើឲ្យអតិថិជនយកទៅប្រើ ហើយមនុស្សមានគុណភាព គឺផ្តល់សេវាកម្មល្អដល់អតិថិជន។ បើត្រឹមមានទំនិញល្អ តែសេវាកម្មខ្សោយ នោះនឹងបរាជ័យ ព្រោះទីផ្សារមានការប្រកួតប្រជែង បើយើងផ្តល់មិនល្អ នោះអតិថិជននិងរត់ទៅរកអ្នកផ្សេង។ ហើយដើម្បីឲ្យមានសេវាកម្មល្អ ត្រូវទាមទារកសាងមនុស្សឲ្យមានគុណភាពឲ្យយល់ពីតម្លៃនៃសេវាកម្ម។

លោកបានបញ្ជាក់យុទ្ធសាស្ត្រចុងក្រោយ គឺសុវត្ថិភាពនៃទំនិញ សហគ្រិនមួយចំនួនខ្លះមិនហ៊ានទទួលសេវាកម្ម ឬទំនិញខ្លួនឯងនោះទេ ព្រោះមិនទុកចិត្តខ្លួនឯង តែបែរជាទៅប្រើប្រាស់របស់គេជំនួសវិញ។ មានន័យថារបស់ខ្លួនឯងគ្មានសុវត្ថិភាពទេ នៅតែបំពាន បើយើងធ្វើរបៀបនេះយើង គឺជាសហគ្រិន ឬអាជីវករមិនមែនសីលធម៌។ ហើយការគ្មានសីលធម៌ ថ្ងៃណាមួយអាជីវកម្មនិងដួលរលំមិនខាត ព្រោះយើងរកស៊ីដោយគ្មានភាពស្មោះត្រង់ ត្រឹមត្រូវ និងធានាដល់សុវត្ថភាពរបស់អតិថិជន៕

ប្រភព៖ Business Cambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top