• thanun
  • V1
  • thanun
Facebook Twitter Google+ Share

កុំយកសង្សារ ប្រសិនបើ...

[Copy link]
16625 0
Share
កុំយកសង្សារ បើសិនជាអ្នកគ្មានគម្រោងអនាគតជាមួយគ្នា ហើយក៏កុំចាំបាច់ផ្តល់ក្តីស្រលាញ់ទៅកាន់គ្នាដែរ បើសិនជាអ្នកគ្រាន់តែយកគេមកលេងសើចនោះ ។ ពេលខ្លះអ្នកគិតថាអ្នកសំខាន់ អ្នកអស្ចារ្យ អ្នកពូកែខ្លាំងណាស់ ប៉ុន្តែតាមការពិតអ្នកពិតជាអន់មែនទែនដែលយកបេះដូងមនុស្សដែលស្រលាញ់អ្នកពិតប្រាកដមកលេងសើច ដោយមិនបានគិតពីអារម្មណ៍ និងការឈឺចាប់របស់គេសូម្បីតែបន្តិច ។

កុំយកសង្សារ បើសិនជាអ្នកមិនទាន់លះបង់នូវជីវិតឯកជនរបស់អ្នកបាន ព្រោះនៅពេលដែលមានសង្សារអ្នកមិនមែននៅខ្លួនមួយទៀតទេ បើទោះបីជាអ្នក និងសង្សាររបស់អ្នកមិនទាន់រៀបការជាមួយគ្នាក៏ដោយ ប៉ុន្តែមនុស្សពីរនាក់ដែលស្រលាញ់គ្នាគួរណាស់តែផ្តល់ពេលវេលាល្អៗទៅអោយគ្នា មិនមែនគិតតែពីខ្លួនឯងដូចមុនទៀតនោះទេ ។

never-alone_feelmylove-org.jpg

កុំយកសង្សារ បើសិនជាអ្នកមិនទាន់ទម្លាប់នឹងការរស់នៅជាមួយដៃគូជីវិតរបស់អ្នក ។ អ្នកអាចរស់នៅម្នាក់ឯងសិនទៅ កុំអោយគេថាមានសង្សារមួយនេះ តែដល់ពេលទៅរៀបការបែរជាទៅរៀបការជាមួយអ្នកផ្សេងទៅវិញ ។

អ្នកណាចង់យ៉ាងម៉េចក៏ស្រេចតែគេ ប៉ុន្តែសូមចងចាំថាគ្មានឡើយរឿងដែលល្អឥតខ្ចោះ ប៉ុន្តែមានតែអ្នក និងសង្សាររបស់អ្នកប៉ុណ្ណោះដែលអាចធ្វើអោយរឿងមិនល្អ ទៅជារឿងល្អបាន ។ ជ្រុលជាចាប់ដៃគ្នា ស្គាល់គ្នាហើយ ក៏មើលថែរក្សាគ្នាទៅ ពេលនេះមានសំណាងបានជួបគ្នា ប៉ុន្តែបើអ្នកមិនចេះថែរក្សាគ្នា អ្នកអាចនឹងបាត់បង់គ្នានៅពេលណាមួយជាមិនខានឡើយ ៕

អត្ថបទ៖ Thanun
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top