Facebook Twitter Google+ Share

មិនចង់ Restart បេះដូង

[Copy link]
23071 0
Share
អ្នកណាក៏ចង់បានស្នេហាពិត! អ្នកណាក៏ប្រាថ្នាមនុស្សល្អៗដែលព្រមនៅក្បែរមើលថែគ្នាបានយូរអង្វែងដែរ។ តែការស្រលាញ់មិនមែនចេះតែសមដូចការប្រាថ្នាឯណា។ ជួនក៏ជួបគូគាប់ ជួនក៏ជួបគូកម្ម ដែលជាការជ្រើសរើសរៀងៗខ្លួន។ ពិតជាចម្លែក! ពេលខ្លះបេះដូងក៏ឈ្លោះគ្នាជាមួយនឹងខួរក្បាល ចំណែកមួយខំប្រាប់ថាខុស តែចំណែកមួយទៀតក៏ខំប្រឹងស្រែកទាមទាររកម្ចាស់វា…។ ទំហំចិត្តនៃការស្រលាញ់ ពិតជាមិនអាចវាស់បាន ហើយវារឹតតែពិបាកថ្លឹងថ្លែងថាខុសឬយ៉ាងណា។ ពេលខ្លះ វាធ្វើឱ្យយើងពិបាកនឹងទៅមុខ ហើយក៏រឹតតែពិបាកសម្រេចថាគួរត្រលប់ក្រោយឬយ៉ាងណាដែរ។ ធ្វើតាមសម្លេងបេះដូង ឬ ធ្វើតាមការរិះគិត សុទ្ធតែជាអ្វីដែលយើងបានជ្រើសរើស សំខាន់យើងក៏ត្រូវដឹងថា ផ្លូវណាដែលផ្តល់ក្តីសុខឱ្យយើងយ៉ាងពិតប្រាកដនោះ។

6.jpg

គ្មាននរណាម្នាក់ចង់ឃ្លាតពីមនុស្សដែលខ្លួនស្រលាញ់នោះទេ តែកាលៈទេសៈខ្លះយើងក៏គួរតែដើរចេញ… យើងក៏មិនអាចចេះតែបណ្តោយឱ្យខ្ឡនកាន់តែលិចលង់ក្នុងអន្តរកាលនៃស្នេហ៍ដែលមិនចេះចប់មិនចេះហើយនោះទេ… ល្អ/អាក្រក់ គឺជាអ្នកដាក់ពិន្ទុ មិនមែនអ្នកដទៃមកកំណត់ជួសយើងបាននោះទេ ព្រោះយើងក៏មិនអាចប្រាកដថា កាលដែលរស់នៅជាមួយមនុស្សដែលអាចផ្តល់គ្រប់យ៉ាងឱ្យយើងពិតជាមានក្តីសុខ ហើយយើងរឹតតែមិនដឹងថា ការដែលនៅក្បែរមនុស្សដែលគ្មានគ្រប់យ៉ាងឱ្យយើង ជាទុក្ខព្រួយនោះដែរ ដូច្នេះហើយ មានតែយើងទេដែលអាចជ្រាបច្បាស់ពីក្តីសុខមួយនេះ..

អ្នកខ្លះព្រមនៅក្បែរមនុស្សដែលខ្លួនស្រលាញ់ដោយមិនទាមទារការតបស្នងអ្វីទាំងអស់ គឺជាក្តីសុខម៉្យាងរបស់គេ ។ ខ្លះទៀតស្រលាញ់គឺដឹងតែពីចង់បាន មិនខ្វល់ថាត្រូវរ់ាប់រងនឹងបញ្ហាប៉ុណ្ណា ក៏គេស័្មគ្រចិត្ត នេះក៏ជាក្តីសុខមួយដែរ។ ចុះក្តីសុខខ្ញុំវិញ? ខ្ញុំខ្លួនឯងក៏មិនច្បាស់ដែរ… ការដែលនៅក្បែរគេទ្រាំធ្វើល្ងង់ មិនដឹង មិនលឺគ្រប់យ៉ាងនេះ ជាក្តីសុខរបស់ខ្ញុំឬ? ថ្វីបើខ្ញុំមិនទាន់អាចស្វែងរកចម្លើយបាននៅឡើយ ប៉ុន្តែខ្ញុំកំពុងតែបន្តដំណើរនៅផ្លូវដែលខ្ញុំជ្រើសរើសហើយ… ខ្ញុំក៏មិនច្បាស់ថា អ្វីដែលខ្ញុំធ្វើគឺដើម្បីត្រូវការផលតបស្នងអ្វីដែរ។ ខ្ញុំគ្រាន់តែដឹងថា ពេលនេះ ខ្ញុំកំពុងធ្វើតាមសម្លេងស្រែកទាមទាររបស់បេះដូងខ្ញុំ។ មិនថាវាជារឿងដែលល្ងង់ តែខ្ញុំបានដើរមកឆ្ងាយណាស់ទៅហើយ ខ្ញុំពិតជាមិនចង់ដើរសារឡើងវិញនោះទេ ហើយរឹតតែមិនចង់ចំណាយចិត្តទៅស្វែងយល់ពីអ្នកដទៃម្តងទៀតដែរ… ឱ្យតែទទួលបានការយកចិត្តទុកដាក់ពីគេបន្តិចបន្តួចចំពោះខ្ញុំ ខ្ញុំពិតជាស្កប់ស្កល់ណាស់ហើយ! នេះឬដែលគេហៅថាស្នេហា? វាពិតជាអាចធ្វើឱ្យមនុស្សងប់ងល់ដល់ថ្នាក់នេះផងមែនទេ?

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top