Facebook Twitter Google+ Share

វិធីសាមញ្ញ ១០យ៉ាង ធ្វើឱ្យ​មនុស្ស​ស្រីលង់​ស្រឡាញ់​អ្នកដក​ចិត្ត​មិនរួច

[Copy link]
187479 0
Share
ការធ្វើឱ្យមនុស្សស្រីម្នាក់​មាន​ក្តីសុខ មិនមែន​ជារឿង​មួយ​ងាយ​ស្រួល​ឡើយ ។ ប្រសិន​បើអ្នក​កំពុង​ស្វែងរក​វិធីដើម្បី​ទាក់ទាញ​ចិត្ត​មនុស្ស​ស្រី អ្នកត្រូវ​ដឹងថាតើអ្វី​ដែល​គួរធ្វើ និងអ្វី​ដែល​មិន​គួរធ្វើ? ។ ខាង​ក្រោមនេះ​ជាវិធី​សាស្ត្រ ១០យ៉ាង​ដើម្បី​ទាក់ទាញ​ចិត្ត​មនុស្ស​ស្រីឱ្យ​មាន​ចិត្ត​ស្រឡាញ់​អ្នកកាន់​តែខ្លាំង៖

post-1474948879.jpg

១. នាំនាងចេញទៅញាំអាហារខាងក្រៅ
ការនាំនាងទៅញាំអាហារ​ខាង​ក្រៅ​ប្រាកដ​ជាធ្វើ​ឱ្យនាង​ចាប់​អារម្មណ៍​លើអ្នក ។ នាំនាង​ចូល​ភោជនីយដ្ឋាន ហើយ​ឱ្យនាង​ដឹងថានាង​ជា​មនុស្ស​ពិសេស​របស់អ្នក ។ អ្នកក៏​អាច​អញ្ជើញ​នាងទៅ​ផ្ទះរបស់​អ្នក​ផងដែរ ។ ប្រសិនបើ​អ្នក​ទទួល​នាងនូវ​អាហារ​ដែល​អ្នកបាន​ធ្វើឱ្យ​ផ្ទាល់ដៃ នាងនឹង​កាន់តែ​ស្រឡាញ់​អ្នក ។

២. ឱ្យនាងបានដឹងពីមហិច្ឆិតារបស់អ្នក
មនុស្សស្រីតែងតែចង់ដឹង​ពីមហិច្ឆិតា​គូស្នេហ៍​របស់​នាង ។ ប្រាប់​នាង​ពីក្តី​សុបិន និង​គោល​បំណង​របស់​អ្នក ។ ធ្វើឱ្យ​នាង​ប្រាកដថាអ្នក​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​អាច​ដឹកនាំ​ជីវិត​ឱ្យ​មានន័យ ។

៣. ថែសុខភាពឱ្យបានល្អ
នារីៗសម្លឹងមើលរាល់អ្វីៗ​ទាំង​អស់​នៅក្នុង​ខ្លួន​បុរស ។ ខ្យល់​ដង្ហើម និង​ធ្មេញ​សស្អាត​របស់​អ្នក​អាច​ធ្វើឱ្យ​ទាក់ទាញ​ចិត្ត​របស់នាង ។

៤. សិក្សាពីភាពរ៉ូមែនទិចបន្តិច
នាងចង់ឃើញអ្វីមួយដែលអ្នក​ធ្វើឱ្យ​នាង​ភ្ញាក់​ផ្អើល ។ ប្រសិន​បើអ្នក​ទាំងពីរ​ចូលក្លិបរាំជា​មួយគ្នា ។ នាង​នឹងមាន​អារម្មណ៍​កាន់តែ​ល្អប្រសើរ ប្រសិន​បើអ្នក​ចេះរាំ ។ ត្រូវចេះ​មាន​ភាព​រ៉ូមែនទិច តែកុំឱ្យ​ហួស​ដែន​កំណត់ ។

៥. ចំណាយពេលវេលានៅជាមួយនាង
អ្វីដែលមនុស្សស្រីចូលចិត្តនោះ គឺការអង្គុយ​នៅកន្លែង​ត្រជាក់​ហើយ​ស្ងាត់ ។ អ្នក​ទាំងពីរ​អាច​ចែករំលែក​គំនិត និង​បទ​ពិសោធន៍​លើបញ្ហា​មួយ​ចំនួន ។ ស្តាប់​នាង​ឱ្យបាន​ច្រើន ។ នេះអាច​ជាភាព​ទាក់ទាញ​ចិត្ត​របស់​មនុស្ស​ស្រីខ្លាំង​បំផុត ។

៦. ថែរក្សារាងឱ្យបានស្អាត
មនុស្សស្រីចូលចិត្តបុរសៗដែល​ស្រឡាញ់​ការ​ហាត់ប្រាណ ។ សុខភាព​បុរស​អាច​យក​ឈ្នះ​លើ​បេះដូង​មនុស្ស​ស្រី​បាន ។

៧. ស្លៀកពាក់ឱ្យបានស្អាត
មនុស្សស្រីស្រឡាញ់បុរសៗ​ដែល​ស្លៀក​ពាក់​ស្អាត ។ ការបាន​ឃើញ​អ្នក​ស្លៀក​ពាក់​បាន​សមរម្យ នាង​នឹងចាប់​ចិត្តមក​លើអ្នក ។

៨. ក្លិនខ្លួនក្រអូប
បុរសៗដែលសង្សារ និងក្លិនខ្លួនក្រអូបអាច​ឆក់យក​បេះដូង​របស់​មនុស្ស​ស្រីបាន​យ៉ាង​ងាយ ។ ក្លិនខ្លួន​របស់​អ្នកដើរ​តួនាទី​សំខាន់​ក្នុងការ​ទាក់ចិត្ត​មនុស្សស្រី ។

៩. នៅជាមួយនាងជានិច្ច មិនថាពេលណា​នាង​ត្រូវការ​អ្នក​ឡើយ

មនុស្សស្រីតែងតែចង់បាន​បុរសម្នាក់​មក​ការពារ​នាង ។ ប្រសិនបើ​អ្នកអាច​មើល​ថែនាង​បានមិនថា ពេល​ណា ទីណា​ដែលនាង​ត្រូវការ​អ្នក នាងនឹង​ស្រឡាញ់អ្នក ។

១០. ចេះគួរសម និងមានសីលធម៌
ការគួរសម ជាគុណតម្លៃធំបំផុតរបស់​មនុស្ស​ដែល​គួរប្រកាន់​ខ្ជាប់ ។ កុំភ្លេចថាមនុស្ស​ស្រី​សម្គាល់​មើល​រាល់ពាក្យ​សម្តី និង​អាកប្ប​កិរិយា​ទាំងអស់​របស់អ្នក ។ ការចេះ​ដាក់ខ្លួន ភាព​គួរសម ជាគុណ​សម្បត្តិ​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​ស្រីពេញ​ចិត្តនឹងអ្នក ៕

ប្រភព៖ ព័ត៌មានថ្ងៃនេះ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top