• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

​កូន​ក្អក​បែបណា ទើប​ជា​ករណី​សង្គ្រោះបន្ទាន់​?

[Copy link]
188111 0
Share
ប្រសិនបើ​ការ​ក្អក​របស់​កូន​អ្នក​មិន​មាន​ធូរស្បើយ​ទេ បន្ទាប់​ពី​មួយ​សប្តាហ៍ ហើយ​ជា​ការពិត​ណាស់​ប្រសិន​បើ​កូន​របស់​អ្នក​ហាក់ដូចជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ការដកដង្ហើម នេះ​ជា​ករណី​ដែល​ត្រូវ​បញ្ជូន​កូន​អ្នក​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។​​

ប៉ុន្តែ អ្នក​គួរតែ​នាំ​កូន​របស់​អ្នក ជួប​នឹង​វេជ្ជបណ្ឌិត ប្រសិនបើ​គាត់​ក្អក គួបផ្សំ​នឹង​៖

•​ ​មាន​អាយុ​តិចជាង 3 ខែ​

•​ ​កំពុង​ដកដង្ហើម​លឿន​ជាង​ធម្មតា

​•​ ​ពិបាក​ដកដង្ហើម​

•​ ​កំពុង​ក្អក​ឡើង​ស្លេស្ម៍​មាន​ពណ៌​លឿង​បៃតង​ឬ​ឈាម

​•​ ​មាន​អាការៈ​គ្រុនក្តៅ​ដល់ 38 oC ប្រសិនបើ​គាត់​អាយុ 3 ទៅ 6 ខែ​

•​ ​មាន​អាការៈ​គ្រុនក្តៅ​ដល់ 39 oC  ប្រសិនបើ​គាត់​មាន​អាយុ 6 ខែ​ឡើង​ទៅ

​•​ ​មាន​ជំងឺ​រ៉ាំ​រ៉ៃ ដូច​ជា​ជំងឺ​បេះដូង ឬ​ជំងឺ​សួត​

•​ ​ក្អក​ខ្លាំង​រហូត​ក្អួត

​•​ ​ក្អក​ជាប់ៗ​គ្នា​៕

Child-sick-used-4-pertussis-8674036Medium.jpg


ប្រភព៖​ flashsante
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top