Facebook Twitter Google+ Share

ហេតុអ្វីបានជាផ្តល់ការអប់រំផ្នែកកំព្យូទ័រដល់ក្មេងៗតាំងពីតូច អាចធ្វើអោយពួកគេជោគជ័យនៅពេ.....

[Copy link]
187252 0
Share
ការសិក្សា គឺមានភាពសប្បាយរីករាយ ហើយពិតជាមានភាពងាយស្រួលនៅពេលដែលវាកើតឡើងនៅក្នុងជាទម្រង់ជា game មួយរបស់អ្នកទាំងអស់គ្នា និងមិត្តភក្តិរបស់អ្នក ។ ការសិក្សាកុំព្យូទ័រព្រមទាំងបច្ចេកវិទ្យា ពុំមែនសម្រាប់តែមនុស្សពេញវ័យនោះទេ ក៏ប៉ុន្តែវាក៏សំខាន់ណាស់ដែរសម្រាប់កុមារ ដូចនេះពួកយើងចាប់ផ្តើមពិភាក្សាពីមួយជំហានទៅមួយជំហានតាមលំដាប់លំដោយដើម្បីស្វែងយល់ថា តើហេតុអ្វីការអប់រំកុំព្យូទ័រសម្រាប់កុមារ ពិតជាមានសារៈប្រយោជន៏និងគួរអោយចាប់អារម្មណ៍? ។

តើកូនៗរបស់អ្នកនឹងក្លាយទៅជានរណានៅថ្ងៃអនាគត?
នៅអាយុ ៨ឆ្នាំ ក្មេងៗជាច្រើនចាប់ផ្តើមគិតរួចទៅហើយថាតើពួកគេគួរតែធ្វើអ្វីនៅថ្ងៃអនាគត នៅក្នុងវ័យកំពុងលូតលាស់ និងស្វែងយល់់បន្ថែមអំពីជម្រើសនៃចំណង់ចំណូលចិត្តកាន់តែច្បាស់ជាងមុន នេះជាមូលហេតុដែលវាមានសារៈសំខាន់សម្រាប់អាណាព្យាបាលដើម្បីជួយដល់កូនៗរបស់ពួកគាត់ក្នុងការរកឃើញទេពកោសល្យរបស់ពួកគេ ព្រមទាំងផ្តល់ឱ្យពួកគេនូវលទ្ធភាពដើម្បីព្យាយាមសិក្សាជំនាញផ្សេងៗគ្នា ។

ទោះជាយ៉ាងណាក៏ដោយរឿងមួយដែលអាណាព្យាបាលគួរតែចាំនោះ ការអប់រំធ្វើអោយកុមារត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតរបស់ពួកគេ ហើយនេះជាសតវត្សទី២១ ដែលជាពេលដែលបច្ចេកវិទ្យាកំពុងដើរតួយ៉ាងសំខាន់ ដូច្នេះអាណាព្យាបាលមិនគួរជាប់អន្ទាក់ចូលក្នុងមុខរបរផ្ទាល់ខ្លួនរបស់ពួកគេទេ ប៉ុន្តែត្រូវគិតបន្ថែមអំពីតម្រូវការនៅថ្ងៃអនាគត ។

thumbnail-11.jpg

តាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ទីផ្សារបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងតែស្វែងរកអ្នកជំនាញផ្នែកព័ត៌មានវិទ្យា (IT) ការបង្រៀនកុមារពីរបៀបប្រើប្រាស់កុំព្យូទ័រនៅវ័យក្មេងនឹងធានាបាននូវកម្រិតជំនាញសមត្ថភាពខ្ពស់នៅពេលបញ្ចប់ការសិក្សាព្រមទាំងការងារ ។

សិក្សាកុំព្យូទ័រ គឺមានភាពសប្បាយរីករាយព្រមទាំងមានសារៈប្រយោជន៍
Junior Computer Academy STEP មានបេសកម្មក្នុងការផ្តល់ជូននូវកុំព្យូទ័រទំនើបបំផុតក្នុងការអប់សម្រាប់អ្នកសិក្សាវ័យក្មេង ដើម្បីស្វែងយល់ពីលទ្ធភាពនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ ការសិក្សាជាមួយ Junior Computer AcademySTEP កុមារទទួលបាននូវការអភិវឌ្ឍ ការច្នៃប្រឌិតរបស់ពួកគេ ព្រមទាំង logical thinking នៅកំឡុងពេលសាកល្បងអំពីភាពផ្សេងៗគ្នានៃវិទ្យាសាស្ត្រសា្រវជ្រាវកុំព្យូទ័រ កុមារម្នាក់អាចសាកល្បង និងសម្លឹងឃើញនូវអ្វីដែលពួកគេចូលចិត្តបំផុតដូចជាការរកឃើញនូវទេពកោសល្យដ៏មានសារៈប្រយោជន៍សម្រាប់វិជ្ជាជីវៈនៅថ្ងៃអនាគត ។ ឧទាហរណ៍ web design programming ឬក៏ system administration ។

អរគុណដល់ការអប់រំកុំព្យូទ័រថ្នាក់ដំបូង កុមារនឹងទទួលបាននូវគំនិតជាក់លាក់ព្រមទាំងវិជ្ជាជីវៈដ៏មានភាពល្បីល្បាញ ឧទាហរណ៍ programming robots សុបិននៃការងារ គឺវិស័យប្រហាក់ប្រហែលដែលធ្វើអោយពួកគេអាចកំណត់បាននូវគោលដៅ និងសម្រេចបាននូវគោលបំណង ។

ប្រសិនបើអ្នកព្រួយបារម្ភថាកូនៗរបស់លោកអ្នកចំណាយពេលជាច្រើនជាមួយឧបករណ៍ទាំងនោះច្រើនពេក ការអប់រំព័ត៌មានវិទ្យាអាចជួយអោយពួកគេក្លាយទៅជាអ្នកច្នៃប្រឌិតព្រមទាំងធ្វើអោយពួកគេយល់អំពីកុំព្យូទ័រច្រើនជាងរបស់លេង នេះគឺជាបំណាងប្រាថ្នាដ៏រីករាយនៅក្នុងការសិក្សានៅឯសាលាដោយឆ្លើយតបទៅនឹងអនាគត ។

គុណសម្បត្តិនៃការសិក្សាជាមួយ IT Academy STEP Cambodia
IT Academy STEP ត្រូវបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ2016 ព្រមទាំងជាវិទ្យាស្ថានអប់រំដ៏មានសារៈប្រយោជន៍សម្រាប់អ្នកសិក្សាវ័យក្មេង សូមអរគុណដល់វិធីសាស្រ្តបង្រៀនប្រកបដោយការច្នៃប្រឌិតដោយផ្អែកទៅលើបទពិសោធន៏រយៈ ១០ឆ្នាំ នៅប៉ែកអឺរ៉ុបសិស្សទទួលបានចំណេះជំនាញរបស់ពួកគេយ៉ាងឆាប់រហ័ស ។

- កំឡុងពេលសិក្សាកុមារធ្វើការនៅក្នុងក្រុមតូចៗជាមួយមិត្តភក្តិដូចនេះការសិក្សា និងការប្រាស្រ័យទាក់ទងស្ថិតនៅក្នុងពេលតែមួយ

- សិស្សម្នាក់ៗមានកន្លែងធ្វើការដាច់ដោយឡែកនិងកុំព្យូទ័រផ្ទាល់ខ្លួន

- កម្មវិធីចម្រុះ សិស្សធ្វើការថតរូបជាមួយ camera អាជីព ការបង្កើត games និង websites ការគូ និងសិក្សាអំពីទម្រង់នៃ game

- អាណាព្យាបាលបានឃើញយ៉ាងច្បាស់លាស់នូវលទ្ធផលរបស់សិស្សតាមរយៈការបង្ហាញពីគម្រោងរបស់ពួកគេនៅកំឡុងពេលសិក្សា

ដូចនេះប្រសិនបើអ្នកចង់អោយកូនរបស់អ្នកទទួលបានជោគជ័យនៅថ្ងៃអនាគតព្រមទាំងត្រៀមខ្លួនរួចជាស្រេចសំរាប់សតវត្សទី២១ នេះសូមចូលរួមជាមួយ join Junior Computer Academy ដើម្បីសិក្សាជាមួយនឹងការអប់រំដែលមានគុណភាពខ្ពស់ Junior Computer Academy ទទួលសិស្សចូលរៀនចាប់ពីអាយុ ៨ឆ្នាំ ដល់ ១៤ឆ្នាំ ផ្តល់ជូនការបង្រៀនជាភាសាអង់គ្លេសតាមស្តង់ដារអន្តរជាតិ ៕

ប្រភព៖ Business Khmer.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top