Facebook Twitter Google+ Share

ដើរមានប្រយោជន៍​សម្រាប់សុខភាព​ដូចរត់

[Copy link]
186228 0
Share
67adbc42-f009-401c-a32d-8a067741cd18 (1).jpg

ពួក​អ្នកស្រាវជ្រាវ​អាមេរិក បាន​ឲ្យ​ដឹងថាដើរ​ក៏មាន​ប្រយោជន៍​ដូច​ការ​ត់​ដែរ ក្នុងការ​បន្ថយ​គ្រោះថ្នាក់​លើសឈាម កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជំងឺ​ទឹកនោមផ្អែម​។​​
អ្នកដឹកនាំ​ការស្រាវជ្រាវ Paul T-Williams នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជីវិត នៅ​កាលីហ្វ័រ​ញ៉ា និង​សហរដ្ឋអាមេរិក បាន​វិភាគ​លើ​អ្នករត់ ៣៣.០៦០ នាក់ និង​អ្នកដើរ ១៥.០៤៥ នាក់ ក្នុង​រយៈពេល​ពេល ៦ ឆ្នាំ​។​ ការស្រាវជ្រាវ​បានបង្ហាញ​ថា ដើរ​ជាមួយ​អាំង​តង់​ស៊ី​តេ​ល្មម និង​រត់​ជាមួយនឹង​អាំង​តង់​ស៊ី​តេ​ខ្លាំង មាន​ប្រសិទ្ធិ​ភាពដូចគ្នា​ក្នុង​ការបន្ថយ​គ្រោះថ្នាក់​ត្រូវ​លើសឈាម កា​ឡូ​ស្តេ​រ៉ូ​ល​, ទឹកនោមផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង​។​

​បណ្ឌិត Willaims និយាយថា "​ដើរ និង​រត់ នាំមក​នូវ​ការពិសោធន៍​ថ្មីថ្មោង​មួយ អំពី​ផលប្រយោជន៍​របស់​ការ​ដើរ និង​រត់ ព្រោះ​វា​ឥទ្ធិពល​ទៅដល់​ក្រុម​សាច់ដុំ​ដូចគ្នា ហើយ​សកម្មភាព​ដូចគ្នា ក៏​ត្រូវបាន​អនុវត្ត​នៅ​អាំង​តង់​ស៊ី​តេ​ខុសគ្នា​" ។​ប៉ុន្តែ មិន​ដូចគ្នា​ការស្រាវជ្រាវ​មុននេះ ពួក​អ្នកស្រាវជ្រាវ​វាយតម្លៃ ដើរ និង​រត់ តាម​គម្លាត​ដោយ​មិន​តាម​ពេលវេលា​។​

"​រត់ និង​ដើរ ជាប្រចាំ​នឹងមាន​ប្រយោជន៍​បំផុត សម្រាប់​សុខភាព​។ ថាមពល​បាត់បង់​គឺ​ដូចគ្នា អាស្រ័យហេតុនេះ ផលប្រយោជន៍​សម្រាប់​សុខភាព​ក៏​ដូច្នេះ​ដែរ​" បណ្ឌិត Williams ពោល​បន្ថែម​។​ លទ្ធផល​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី The American Heart Association Journal Arteriosclerosis, Thromhosis  and Varcular Biology ៕​

ប្រភព៖
everyday
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top