• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

មី Ramen ជប៉ុន

[Copy link]
184607 0
Share
1451987287290.jpg

គ្រឿង​ផ្សំ៖
+ មី៖
- មី​ (Ramen) ជប៉ុន (២២៥ ក្រាម អ្នក​អាចរកទិញបាននៅផ្សារទំនើប)
- សាច់​ជ្រូក (កន្លះ​គីឡូក្រាម ប្រឡាក់​អំបិល​និង​ដាក់​ក្លាស្សេ​មួយ​យប់)
- ស៊ុត (១គ្រាប់)
- សណ្ដែក​បណ្ដុះ
- ដើម​ខ្ទឹម
- ទឹក​ (២ លីត្រ)
- ម្សៅ​សូដា (២​​ស្លាប​ព្រា​បាយ)

+ ស៊ុប៖
- ទឹក​​ (១,៥​ លីត្រ)
- មើម​ខ្ញី (ជា​ចំណិត ៥០ ក្រាម)
- ខ្ទឹម​ស (៣ កំពឹស)
- ទឹក​ស៊ីអីវ (៤ ស្លាប​ព្រា​បាយ)
- អំបិល (១ ស្លាប​ព្រា​កាហ្វេ)
- ប្រេង​ល្ង (១ ស្លាប​ព្រា​កាហ្វេ)

+ វិធី​ធ្វើ៖
១. យក​សាច់​ជ្រូក​ដែល​បាន​​ប្រឡាក់​អំបិល​និង​ក្លាស្សេ​រួច ដាក់​ក្នុង​ឆ្នាំង ដាក់​ទឹក​ ខ្ញី ខ្ទឹម​ស ដើម​ខ្ទឹម​ កម្ដៅ​ឲ្យ​ពុះ។ ស្រង់​យក​​សាច់​ជ្រូក​​ និង​គ្រឿង​ផ្សំ​ចេញ ដោយ​​ទឹក​ស៊ុប​រម្ងាស់​ចោល​ ប្រហែល​ ១​ទៅ​ ២ ម៉ោង រួច​បង់​​ អំបិល ប្រេង​ល្ង ទឹក​ស៊ីអីវ ។
២. ​រៀប​ចំ គ្រឿង​​ទេស​សម្រាប់​ដាក់​​ក្នុង​មី ដោយ​ចម្អិន​ស៊ុត ស្រុះ​សណ្ដែក​បណ្ដុះ ហាន់​ដើម​ខ្ទឹម រួច​រៀប​ចំ​ស្រុះ​មី​ នឹង​ទឹក​ក្ដៅ​​ដោយ​​បង់​ម្សៅ​សូដា​មុន រួច​ស្រុះ​រយៈ​ពេល​៣០​វិនាទី​។
៣. រៀប​ចំ​ស្រង់​មី ដាក់​ក្នុង​ចាន ថែម​ទឹក​ស៊ុប និង​​រៀប​បន្ថែម​គ្រឿង ដើម​ខ្ទឹម​ហាន់ ស៊ុត សាច់​ជ្រូក​បន្ទះ​ពី​លើ​ជា​ការ​ស្រេច៕


ប្រភព៖ camrecipe.blogspot.com

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top