• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

កុមារ​ញ៉ាំ​សាច់​ច្រើន​អាចធ្វើ​ឲ្យ​ខុស​ប្រក្រតី​ពេល​ធំ​ឡើង

[Copy link]
182431 0
Share
ការទទួល​ទាន​អាហារ​ប្រភេទ​ប្រូតេអ៊ីន​ច្រើន ក្នុង​វ័យ​កុមារ​នឹងមាន​ឥទ្ធិពល​ដល់​រាងកាយ ចំពោះ​ការ​តបស្នង​ក្នុងការ​ទទួលទាន​អាហារ នាពេល​អនាគត​នៅពេល​ពួកគេ​ក្លាយជា​មនុស្សពេញវ័យ ... ។​

តាម​ការសិក្សា​ទៅលើ​កណ្ដុរ​ពិសោធន៍ ៣ ក្រុម របស់​សាកលវិទ្យាល័យ​កាល់​ហ្គា​រី (University of Calgary) ប្រទេស​កាណាដា​ដោយ​ឲ្យ​កណ្តុរ​មួយក្រុម បានទទួល​ជាតិ​ព្រី​បៃ​អូ​ទិ​ក (Pre-biotic) បរិមាណ​ច្រើន​មួយក្រុម​ទៀត ទទួល​ជាតិ​ប្រូតេអ៊ីន​ច្រើន និង​ក្រុមទី​៣ ចុងក្រោយ​ទទួលទាន​អាហារ​ធម្មតា រហូតដល់​ពួកវា​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ គេ​រកឃើញថា កណ្តុរ​ដែល​ទទួលបាន​ប្រូតេអ៊ីន​ក្នុង​បរិមាណ​ច្រើន មាន​ទម្ងន់​ខ្លួន និង​ជាតិ​ខ្លាញ់​កើតឡើង​ច្រើន បណ្ដាល​ឲ្យ​វា​មាន​តម្រូវការ​អាហារ​មាន​ថាមពល កាន់តែ​ច្រើនជាង​កណ្តុរ​ក្រុម​ដទៃ ។​

NzhhYWRkOT.jpg

អ្នកជំនាញ​បាន​សរុប​លទ្ធផល​នៃ​ការសិក្សា​ខាងលើ​ថា ការទទួល​ទាន​ជាតិ​ប្រូតេអ៊ីន ក្នុង​បរិមាណ​ច្រើន ដែល​មិនមាន​តុល្យភាព នឹង​ការ​ទទួលទាន​អាហារ​ផ្ដល់​ថាមពល បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​ទម្ងន់​ខ្លួន អ័រម៉ូន និង​ហ្សែ​ន ដែល​ពាក់ព័ន្ធ​នឹង​យន្តការ​ដុតបំផ្លាញ​គ្លុ​ត​កូ​ស និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។ ប៉ុន្ដែ​ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើន អាចជួយ​បង្ការ​ភាពខុសប្រក្រតី​ទាំងនេះ​បាន ៕

ប្រភព៖ cen
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top