បុរសភាគច្រើនបានដឹងថា ពួកគេត្រូវការហាត់ប្រាណដើម្បីដុតកាឡូរី និងរក្សាទម្ងន់ ដើម្បីអោយរាងកាយមើលទៅមានភាពសង្ហារ។ ទោះជាយ៉ាងណា ផលប្រយោជន៍នៃការហាត់ប្រាណនេះ គឺមានច្រើនជាងអ្វីដែលអ្នកបានមើលឃើញនេះទៅទៀត។
វាជួយអោយបុរសរស់នៅបានយូរ បន្ថយហានិភ័យនៃជំងឺមួយចំនួន ធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ និងអាចជួយរក្សាកម្រិតអ័រម៉ូន Testosterone ខណៈដែលពួកគេកាន់តែចាស់។
- ធ្វើអោយកាន់តែប្រសើរឡើងនូវគុណភាពនៃជីវិត ៖ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចបង្កើនគុណភាពនៃជីវិត ដោយការជួយបំបាត់ភាពតានតឹង ការធ្លាក់ទឹកចិត្ត ការថប់អារម្មណ៍ និងការខឹងសម្បារ។ ការស្រាវជ្រាវបានបង្ហាញថា ត្រឹមតែ ៣០ នាទីនៃការធ្វើលំហាត់ប្រាណកម្រិតមធ្យមក្នុងមួយថ្ងៃ អាចបង្កើនកម្រិតថាមពល សមត្ថភាពក្នុងការគេងលក់ស្រួលទាំងបុរស និងស្ត្រី។
- ធ្វើអោយរស់បានយូរ ៖ វាគឺជាហេតុផលមួយបន្ថែមទៀតក្នុងការរស់នៅអោយបានសមស្រប។ ចំពោះបុរស កាយសម្បទាអាចទស្សន៍ទាយពីរយៈពេលនៃជីវិតបាន ដែលវាមានភាពល្អប្រសើរជាង BMI អាចធ្វើទៅបាន នេះបើយោងតាមការសិក្សាលើមនុស្សជាង ១៤.០០០ នាក់។ បុរសដែលមានកាយសម្បទាល្អ ហានិភ័យនៃការស្លាប់ពីគ្រប់មូលហេតុទាំងអស់របស់គេបានធ្លាក់ចុះ ១៥ ភាគរយ ហើយហានិភ័យនៃការស្លាប់មកពីជំងឺបេះដូង ត្រូវបានកាត់បន្ថយដល់ទៅ ១៩ ភាគរយ។
- បន្ថយហានិភ័យនៃការស្លាប់មកពីជំងឺទឹកនោមផ្អែម និងការគេងមិនដកដង្ហើម ៖ ការស្ទះដង្ហើមពេលគេង គឺជាជំងឺដែលជាញឹកញាប់ អ្នកជំងឺឈប់ដកដង្ហើមក្នុងអំឡុងពេលគេង ហើយវាបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម ។ ចំពោះបុរសដែលមានការគេងមិនដកដង្ហើម និងជំងឺទឹកនោមផ្អែម ការធ្វើលំហាត់ប្រាណកម្រិតមធ្យម អាចជួយអោយថយចុះនូវហានិភ័យនៃការស្លាប់ពីលក្ខខណ្ឌទាំងពីរនេះបាន ៕
ប្រភព៖ everyday |