• Bobby
  • V1

1Follower

  • Bobby
Facebook Twitter Google+ Share

ឆ្ងល់ទេ!ហេតុអ្វីប្រទេសខ្លះបើកបរប្រកាន់ស្តាំ ប្រទេសខ្លះប្រកាន់ឆ្វេង?

[Copy link]
82519 0
Share
បើទោះជាមានច្បាប់ចរាចរណ៍និងស្លាកសញ្ញាចរាចរណ៍ដូចគ្នាស្ទើរគ្រប់ប្រទេសនៅលើលោកយ៉ាងណាក្ដី ក៏មានចំណុចមួយដែលខុសគ្នាពីមួយប្រទេសទៅមួយប្រទេសដែរ។ចំណុចដែលខុសខ្លាំងនិងចង់សំដៅទៅដល់គឺប្រកាន់ទិសក្នុងការបើកបរ ដោយមានប្រទេសខ្លះបើកបរប្រកាន់ស្ដាំនិងខ្លះទៀតប្រកាន់ឆ្វេង។

1.jpg

បច្ចុប្បន្ន៣៥ភាគរយនៃប្រទេសទាំងអស់បើកបរប្រកាន់ឆ្វេង(ភាគច្រើនប្រទេសធ្លាប់ជាប់អាណានិគមអង់គ្លេស) និង៦៥ភាគរយដទៃទៀតប្រកាន់ស្ដាំដែលមានទាំងកម្ពុជាផងដែរ។ត្បិតថាសព្វថ្ងៃភាគរយនៃការប្រកាន់ស្តាំមានច្រើនជាងពាក់កណ្ដាល ប៉ុន្តែបើយើងងាកទៅមើលប្រវត្តិសាស្រ្តវិញមនុស្សការធ្វើដំណើរស្ទើរគ្រប់ជនជាតិគឺប្រកាន់ឆ្វេងទៅវិញទេ។ការពិតវាបានផ្សាភ្ជាប់ជាមួយនឹងមូលហេតុដែលសមហេតុផលមួយ។ដោយកាលពីសម័យមុនប្រទេសភាគច្រើនធ្វើសឹកសង្រ្គាមជាមួយគ្នាទៅវិញទៅមក ដោយហេតុថាមនុស្សប្រើដៃស្តាំដូច្នេះហើយយោធាធ្វើដំណើរប្រកាន់ឆ្វេងដើម្បីអោយដៃស្តាំដែលកាន់ដាវទៅប្រហារសត្រូវមានគំលាតវែង។

2.jpg

បើដូច្នេះហេតុអ្វីសព្វថ្ងៃភាគច្រើនការបើកបរប្រកាន់ស្ដាំ?

3.jpg

នៅក្នុងអំឡុងឆ្នាំ១៧០០ ប្រទេសបារាំងនិងអាមេរិកចាប់ផ្ដើមបង្កើតរទេះសេះដើម្បីដឹកកសិផលនិងធ្វើដំណើរ។រទេះសេះផលិតមកជាមួយកន្លែងអង្គុយនៅខាងឆ្វេង ដោយយល់ថាការធ្វើដំណើរប្រកាន់ឆ្វេង។ប៉ុន្តែវាផ្ដល់ផលវិបាកក្នុងការធ្វើដំណើរដោយសារមើលអ្នកដំណើរម្ខាងទៀតមិនឃើញ(ដូចឡានចង្កូតស្តាំ)បើកនៅស្រុកយើងអញ្ចឹង។ដូច្នេះហើយទើបប្រទេសទាំងនោះសម្រេចផ្លាស់ប្តូរមកប្រកាន់ស្ដាំវិញ។

4.jpg

ចាប់តាំងពីពេលនោះការប្រកាន់ស្តាំក៏ចេះតែធ្វើឡើង។បន្ទាប់មកនៅឆ្នាំ១៧៥២ ដោយសារការធ្វើដំណើរមិនជាប្រកាន់ទិសដៅ ប្រទេសរូស្ស៊ីចាប់ផ្តើមបង្កើតច្បាប់ប្រកាន់យកទិសដៅខាងស្តាំ។នៅឆ្នាំ១៧៨៩ ក្រោយបដិវត្តន៍នៅប្រទេសបារាំងដែលកាលនៅការបែកចែកជាក្រុមឆ្វេងនិយម និងស្តាំនិយម។ការដឹកនាំដោយក្រុមស្តាំនិយម វាមិនប្លែកទេដែលពួកគេចាប់ផ្ដើមកែប្រែទាំងស្រុងតែម្ដងថាការធ្វើដំណើរទៅមុខគឺត្រូវតែប្រកាន់ស្ដាំ(ស្តាំនិយម)។ចុងក្រោយលទ្ធិស្តាំនិយមនេះបានចូលទៅកែប្រែទម្លាប់មនុស្សស្ទើរពេញមួយទ្វីបអឺរ៉ុបអោយប្រកាន់ស្តាំវិញ។

5.jpg

ដោយឡែកប្រទេសអង់គ្លេសនៅតែរក្សាគោលជំហរប្រកាន់ឆ្វេងដដែល ជាមួយគ្នានេះដែរប្រទេសដែលនៅក្រោមអាណានិគមអង់គ្លេសក៏នៅតែប្រកាន់ឆ្វេងដូចគ្នា។ជាក់ស្ដែងប្រទេសនៅតំបន់អាព្រិចមួយចំនួន ប្រទេសអូស្រ្តាលី ឥណ្ឌូនេស៊ីនិងរួមទាំងថៃដែលជិតស្និតនឹងអង់គ្លេសកាលពីសម័យមុននោះ នៅតែបន្តបើកបរប្រកាន់ឆ្វេងដល់បច្ចុប្បន្ន។

នេះជាការសង្ខេបដោយខ្លីស្តីអំពីការបើកបរប្រកាន់ឆ្វេងឬស្តាំ ដោយយើងអាចមើលឃើញដោយច្បាស់ថាវាទាក់ទងនឹងយុទ្ធសាស្រ្តធ្វើសឹកនិងលទ្ធិនយោបាយផងដែរដែលជះឥទ្ធិពល។

ប្រភព៖ nekbrach
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top