• Soriya
  • Moderator

2Follower

  • Soriya
Facebook Twitter Google+ Share

ធ្វើយ៉ាងណា​ដើម្បី​បំបាត់ភាពភ័យខ្លាចក្នុងការនិយាយនៅមុខមហាជនច្រើននាក់?

[Copy link]
82215 0
Share
មនុស្សភាគច្រើន មានការភ័យខ្លាចក្នុងការនិយាយនៅមុខមនុស្សជាច្រើននាក់។ ពួកគេមានអារម្មណ៍ភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯងខណៈពេលនិយាយនៅក្នុងទីសាធារណៈ។ ជាពិសេសវាកើតឡើងចំពោះនិស្សិតនៅសាកលវិទ្យាល័យ ព្រោះជានិច្ចកាលពួកគេត្រូវធ្វើបទបង្ហាញជាញឹកញាប់នៅក្នុងថ្នាក់រៀន ក៏ដូចជានៅក្នុងទីប្រជុំជន។ ទោះជាយ៉ាងណាក៏ដោយ យើងមានវិធីសាស្ត្រជាច្រើនដើម្បីបំបាត់នូវភាពភ័យខ្លាចទាំងនេះ។

រៀនតាមវីដេអូ.jpg

ទី១. ត្រៀមខ្លួនឲ្យបានច្រើន៖

ភាគច្រើនអ្នកដែលជួបបញ្ហាដែលបានរៀបរាប់ខាងលើ មិនបានត្រៀមខ្លួនឲ្យបានល្អ ឬ ពុំមានចំណេះដឹងច្រើនពីអ្វីដែលពួកគេត្រូវនិយាយ។ អ្នកអាចមើលឡើងវិញឲ្យបានច្រើនសារនូវអ្វីដែលអ្នកត្រូវធ្វើបទបង្ហាញ។ នៅពេលដែលយើងដឹងច្បាស់ថាយើងត្រូវនិយាយអ្វីហើយ យើងនឹងមិនសូវមានភាពភ័យខ្លាចទៀតនោះទេ។

ទី២. ចាត់ទុកថាអ្នកដែលនឹងមើលយើងនិយាយជាអ្នកដែលយើងស្គាល់ជិតស្និទ្ធ៖

ការធ្វើបែបនេះជួយធ្វើឲ្យអារម្មណ៍របស់យើងមានភាពប្រសើរឡើងជាងមុន។ ត្រូវគិតថាអ្នកទាំងនោះក៏ជាមនុស្សដូចយើងដែរ ពួកគេក៏ធ្លាប់បង្កើតកំហុសជាច្រើនសារដូចគ្នា សំខាន់យើងត្រូវចេះកែប្រែនូវកំហុសទាំងនោះ។

ទី៣. អនុវត្តការនិយាយ៖

យើងអាចស្នើរសុំឲ្យមិត្តភកិ្តរបស់យើងឲ្យ​ជួយស្តាប់នូវអ្វីដែលយើងត្រូវនិយាយ វាជួយឲ្យយើងមានទំនុកចិត្ត ព្រមទាំងទទួលបាននូវយោបល់ល្អៗពីអ្នកទាំងនោះទៀតផង។​ ម្យ៉ាងវិញទៀត ប្រសិនបើពុំមានអ្នកណាដែលយើងអាចនិយាយឲ្យស្តាប់បានទេ យើងអាចនិយាយតែម្នាក់ឯងនៅមុខកញ្ចក់ ហើយថតសម្លេងខ្លួនឯង។ ការធ្វើបែបនេះជួយឲ្យយើងដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ព្រមទាំងបានមើលពីកាយវិការរបស់ខ្លួនផង។

ទី៤. ដកដង្ហើមឲ្យវែងៗ៖

ប្រសិនបើយើងភ័យខណៈពេលនិយាយនៅមុខមហាជន យើងអាចបិទភ្នែកបន្តិច ហើយដកដង្ហើមឲ្យបានវែងៗប្រមាណ៥០វិនាទី វាអាចជួយកាត់បន្ថយនូវការភ័យខ្លាចរបស់យើងបានមួយកម្រិត។

ទី៥. ត្រូវយល់ពីប្រធានបទ តែកុំទន្ទេញវា៖

ធម្មតា ការយល់អំពីរឿងអ្វីមួយអាចធ្វើឲ្យយើងចាំបានយូរ និងមានទំនុកចិត្តលើអ្វីដែលខ្លួនកំពុងនិយាយច្រើនជាងការចាំដោយទន្ទេញ។ ការទន្ទេញ ធ្វើឲ្យយើងចាំបានក្នុងរយៈពេលខ្លី។ ម្យ៉ាងប្រសិនបើយើងចាំប្រធានបទដោយការទន្ទេញ នៅពេលដែលយើងមានការភ័យខ្លាចតែបន្តិចបន្តួច អ្វីដែលយើងចាំក៏បាត់ទៅណាអស់មួយរំពេច ផ្ទុយពីការនិយាយដោយយល់ ព្រោះមិនថាយើងអាចភ្លេចកំឡុងពេលនិយាយ បន្តិចក្រោយមកយើងក៏អាចនិយាយទៀតបានព្រោះយើងយល់ច្បាស់ពីអ្វីដែលត្រូវបរិយាយ។

ទី៦. សួរយោបល់ពីអ្នកមានបទពិសោធន៍៖

យើងអាចសាកសួរយោបល់ ការរិះគន់ដើម្បីស្ថាបនាពីអ្នកដែលពូកែធ្វើបទបង្ហាញក្នុងទីសាធារណៈពីមុនៗ ព្រោះពួកគេមានបទពិសោធន៍ច្រើន ដូច្នេះគេអាចឲ្យដំបូន្មានល្អៗដែលអាចឲ្យយើងជម្នះឧបសគ្គទាំងនោះបានយ៉ាងឆា​ប់រហ័ស។

ទី៧. កាយវិការ៖

អ្នកធ្លាប់ដឹងទេថាកាយវិការពិតជាជួយឲ្យយើងបាត់នូវភាពភ័យខ្លាចបានមួយចំណែកធំផងដែរ។ ប្រសិនបើអ្នកភ័យខ្លាច​ អ្នកអាចធ្វើកាយវិការងាយៗមួយចំនួនដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានផាសុខភាព ដូចជាលើកដៃចុះឡើង ចង្អុលបង្ហាញអ្វីមួយ ឬលើកដាក់សម្លេងក្នុងពេលនិយាយ ទាំងអស់នេះក៏អាចធ្វើឲ្យអ្នកបន្ថយនូវអារម្មណ៍ភ័យបានយ៉ាងមានប្រសិទ្ធភាព។

ប្រភព៖ aladang


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top