• aum
  • V1
  • aum
Facebook Twitter Google+ Share

លទ្ធផលបែបណាក៏ដោយ

[Copy link]
9000 0
Share
រឿងដែលធ្វើឲ្យខ្ញុំសោកស្ដាយបំផុតនៅក្នុងជីវិតនេះ គឺមិនមែនជាលទ្ធផលនៃទង្វើដែលខ្ញុំបានធ្វើរួចហើយនោះទេ ប៉ុន្តែជារឿងដែលខ្ញុំបានត្រឹមតែគិត ប៉ុន្តែមិនបានធ្វើទៅវិញទេ ។ លទ្ធផលអាក្រក់ ឬល្អ ដែលចេញពីទង្វើរបស់ខ្ញុំ វាមិនបានធ្វើអោយខ្ញុំសោកស្ដាយខ្លាំងចំពោះវាដូចរឿងដែលខ្ញុំបានត្រឹមតែគិតក្នុងចិត្ត តែមិនបានធ្វើចេញមកទេ ពីព្រោះបើខ្ញុំមិនធ្វើខ្ញុំនឹងមិនដឹងឡើយថាលទ្ធផលនោះវានឹងធ្វើអោយខ្ញុំមានអារម្មណ៍បែបណាមួយ ។

new-year-winter-santa-claus-snow-ball-magic-ball-miracle-winter-red-love-present.jpg

ខ្ញុំនឹងព្រមទទួលយកបានទាំងអស់ចំពោះលទ្ធផលដែលស្តែងចេញមក ព្រោះយ៉ាងហោចណាស់ក៏ខ្ញុំអាចដឹងថាលទ្ធផលនោះល្អ ឬអាក្រក់ដែរ ។ ខ្ញុំស្តាយណាស់ ហើយស្តាយជាខ្លាំងចំពោះរឿងដែលខ្ញុំបានត្រឹមតែគិត គិតជាយូរមកហើយ គិតរហូតមកដល់ថ្ងៃនេះក៏នៅតែគិត ។

ដូច្នេះ​ទើបខ្ញុំតែងតែនិយាយរាល់អ្វីដែលខ្ញុំបានគិត ហើយខ្ញុំតែងតែព្យាយាមធ្វើនូវអ្វីដែលខ្ញុំបានគិត និងនិយាយ ។ ចុងក្រោយខ្ញុំតែងតែពេញចិត្តចំពោះលទ្ធផលដែលកើតឡើង បើទោះបីជាពេលខ្លះវាមិនសូវជាសមបំណងក៏ដោយ ។ មិនថាវាជាលទ្ធផលបែបណានោះទេ ល្អ ឬមិនល្អឡើយ ប៉ុន្តែខ្ញុំពិតជាអាចទទួលយកបានដោយពេញចិត្ត ១០០% ៕

អត្ថបទ៖ Aum
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top