Facebook Twitter Google+ Share

វិធី​ដាំ​ដំណាំ​ម្រះ​

[Copy link]
82403 0
Share
១. ការលើក​រង​
– រង​ម្រះ​ត្រូវធ្វើ​ទទឹង ១​ម និង កំពស់ ៣០​ស​.​ម ហើយ​សំរាប់​រដូវវស្សា កំពស់​រង​ត្រូវធ្វើ ៤០​ស​.​ម ។​
– ប្រើ​ជី​ទ្រាប់​បាត ២០-២០-១៥ ចំនួន ៤០​ក្រាម លាយ​ជាមួយ​លាមក​សត្វ ឬ​ជី​កំ​ប៉ុ​ស្ត ៣​គីឡូក្រាម រួច​ជ្រុំ​វា​ឲ្យ​សព្វ​ដាក់​ក្នុង រង​មុនពេល​ដាំ ។​
– ចំពោះ​ការ​គ្រ​បរង អាច​ប្រើ​ប្លា​ស្ទី​ច ឬ​ចំបើង ដើម្បី​ការពារ​សំណើម​ដី និង​កាត់បន្ថយ​ការ​ដុះ​របស់​ស្មៅ​ចង្រៃ ។​
– មុនពេល​យក​កូន​មក​ដាំ ត្រូវ​បោះបង្គោល​ទ្រើង និង​ចង​សំណាញ់​ទ្រើង​ជាមុនសិន ។​

mrs6-rasmeinews.png

២. ការធ្វើ​ដី​បណ្ដុះ​កូន​
– ធ្យូង​អង្កាម (​ត្រាំ​ទឹក​ចំនួន ២​យប់​, ដាក់​វា​អោយ​ស្រស់ទឹក​) ចំនួន ៣​ធុង​ស្ពេ​ត្រូ ។​
– លាមក​គោម៉​ដ្ឋៗ​ចំនួន ២​ធុង ស្ពេ​ត្រូ​។​
– ដី​មាន​ជីជាតិ ឬ​ដីតំបូក​ម៉ដ្ឋ ចំនួន ១​ធុង​ស្ពេ​ត្រូ ។ ត្រូវ​លាយ​ធាតុ​ទាំងបី​នេះ​ចូលគ្នា​រួចហើយ​យកទៅ​លីង ឬក៏​ចំ​ហ៊ុយ​ក្នុង រយៈពេល ១៥​នាទី​
– មិនត្រូវ​អោយ​ល្បាយ​នេះ​សើម​ពេក ឬ​ស្ងួត​ពេក​នោះទេ ។​
– បន្ទាប់ពី​លីង​/​ចំ​ហ៊ុយ​រួច​ត្រូវ​ទុក​ដី​នេះ​អោយ​ត្រជាក់​សិន​មុន​ដាក់​គ្រាប់ ។​

mrs-rasmeinews.png

mrs1-rasmeinews.png

៣. ការបណ្ដុះ​កូន​
– ត្រូវធ្វើ​រោង​បណ្ដុះ​កូន​អោយបាន​ត្រឹមត្រូវ ដើម្បី​ការពារ​កូន​ដំណាំ​ពី​ពពួក​សត្វល្អិត​ចង្រៃ និង​ពពួកសត្វ​ជញ្ជក់ ។​
– ដាក់​ល្បាយ​ដី​ដែល​បាន​លីង​នោះ​ទៅក្នុង​ថាស​បណ្ដុះ (​មិនត្រូវ សង្កត់​ដី​ក្នុង​ថាស​បណ្ដុះ​អោយ​ហាប់​នោះទេ​)
– យក​គ្រា​ប់ម្រះ​ដែល​បាន​ផ្អាប​រយៈពេល ២​យប់ យកមក​បណ្ដុះ ។​
– ដាក់​គ្រា​ប់ម្រះ​មួយ​គ្រាប់​ក្នុង​មួយ​រន្ធ ។​

mrs2-rasmeinews.png

– ជម្រៅ ពីរដង​នៃ​ទទឹង​គ្រាប់ ។​
– បន្ទាប់ពី​ដាក់​គ្រាប់​រួច​ត្រូវ​ស្រោច​ទឹក​បន្តិច ដើម្បីអោយ​ដី និង​គ្រាប់​ស្អិត​ជាប់​គ្នា ។​
– យក​ថាស​ដែល​បាន​បណ្ដុះ​រួច​យកទៅដាក់​ក្នុង​រោង​បណ្ដុះ​កូន ។​

mrs3-rasmeinews.png

– ត្រូវ​ប្រើ​ស្បៃ​ដែលមាន​រន្ធ​ញឹក​គ្រប​កូន​រហូតដល់​កូន​អាចយ​យកទៅ​ដាំ​បាន ។​

mrs4-rasmeinews.png

៤. ការពង្រឹង​កូន​
– កូន​ម្រះ​អាច​យកទៅ​ដាំ​បាន​ពេល​មាន​អាយុ​ចន្លោះ​ពី ៩ ទៅ ១២​ថ្ងៃ​
– ត្រូវ​ពង្រឹង​កូន​ម្រះ​រយៈពេល ៤ ទៅ ៥​ថ្ងៃ មុន​យកទៅ​ដាំ (​ដាក់​កូន​ម្រះ​អោយ​ត្រូវ​ពន្លឺ​ថ្ងៃ​) ។​
– មុន​យក​កូន​ម្រះ​ទៅ​ដាំ​មុន​មួយថ្ងៃ ត្រូវ​ប្រើ​ថ្នាំ (Thiamethoxan ឬ Imidaclorprid) ការពារ​កូន​ពី​ពពួកសត្វ​ជញ្ជក់ ។​

mrs5-rasmeinews.png

៥. ការដាំ​កូន​
– ដាំ​កូន​ម្រះ​នៅពេល​រសៀល ។​
– ការដក​កូន​ម្រះ​ចេញពី​ថាស​បណ្ដុះ ត្រូវយក​ម្រាម​រុញ​បាត​ថាស​ឡើងលើ​ហើយ​ដៃ​ម្ខាង​ទៀត​ដក​កូន​ម្រះ​ថ្នមៗ ដើម្បី​កុំ​ដាច់ ឬ​ស​កូន​ម្រះ ។​
– ត្រូវ​ដាំ​កូន​ម្រះ​ត្រឹម​ដី​កំណើត ជៀសវាង​កប់​កូន​បន្លែ​លិច​គល់​វា ។​

៦. ការដាក់​ជី​
– រង​គ្រប​ប្លា​ស្ទិ​ច ឬ​គ្រប់​ចំបើង ត្រូវយក​ឈើបុក​រណ្ដៅ​សងខាង​គុម្ព​ទើប​ដាក់​ជី ។​
– ដាំ​កូន​ម្រះ​បាន​រយៈពេល ១​សប្ដាហ៍​ត្រូវដាក់​ជី​ចំងាយ ១០​ស​.​ម ពី​គល់​ដំណាំ ។​
– ដាំ​កូន​ម្រះ​បាន​រយៈពេល ២ សប្ដាហ៍​ត្រូវដាក់​ជី​ចំងាយ ១៨​ស​.​ម ទៅ ២៥ ស​.​ម ពី​គល់​ដំណាំ ។​
– ដាំ​កូន​ម្រះ​បាន​រយៈពេល ៦ សប្ដាហ៍​ត្រូវដាក់​ជី​ចន្លោះ​កណ្ដាល​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ។​
– ដាក់​ជី​រៀងរាល់ ៧ ទៅ ១៥​ថ្ងៃ​ម្ដង អាស្រ័យ​ទៅតាម​ប្រភេទ​ដី (​ដីខ្សាច់​ដាក់​ជី​ញឹកញាប់ តែ​តិចជាង​ដី​ល្បាយ​ច្រើនជាង​ខ្សាច់​) ។
– ពេល​ដាក់​ជី​ហើយ​ត្រូវ​ស្រោច​ទឹក និង​ជៀសវាង​ដាក់​ជីគីមី​នៅពេល​ថ្ងៃ​ក្ដៅ ។​

mrs7-rasmeinews.png
៧. ការ​ស្រោច​ទឹក​
– ស្រោច​ទឹក​ពេលព្រឹក អោយបាន​ទៀងទាត់ ។​
– មិនត្រូវ​ស្រោច​ទឺ​ក​ពេល​ល្ងាច ឬ​ស្រោច​ទឹក​ច្រើនពេក ព្រោះ​វា​ធ្វើអោយ​រលួយ​គល់​ដំណាំ ។​
– អាច​ប្រើ​ប្រព័ន្ធ​តំណក់ទឹក​, ការបញ្ចូល​តាម​ពោះ​រង ។​ល​។​

mrs8-rasmeinews.png


៨. ការថែទាំ​
– ជំងឺ​ទំ​លឿង​ស្លឹក មាន​ស្នាម​អុច​ពណ៌​លឿង​រាង​ជ្រុង ហើយ​ប្រែជា​ពណ៌​ត្នោត ។​
– ជំងឺផ្សិត​ម្សៅ មាន​ម្សៅ​ពណ៌​ស​ជាច្រើន​នៅលើ​ស្លឹក ។​ល​។ (​ជំងឺផ្សិត ប្រើ​ថ្នាំ Metalaxy MencoZeb, Propineb ។​ល​។​)
– ស្រាំងទិច​ផ្លែ ស្រាំង​នេះ​វា​ទិច​បញ្ចូល​ពង​ទៅក្នុង​ក្ដ​បម្រះ រួច​ក្លាយជា​ដង្កូវ​ដែល​ធ្វើអោយ​រលួយ ។ (​ប្រើ​នុយ​អន្ទាក់ ហ្វេ​រ៉េ មុន​ចាប់​ស្រាំ​ឈ្មោល​) ។​
– ចៃ កើតឡើង​ញឹកញាប់​នៅ​ខាងក្រោម​ស្លឹក (​ប្រើ​ថ្នាំ Abamectin, Dinotefuran, Fipromil)
៩. ការប្រមូល​ផល​
– ទំហំ​តម្រូវ​ទៅតាម​ទីផ្សារ​
– បេះ​នៅពេល​ព្រឹក ដោយ​ប្រើ​ក​ន្រៃ្ត​កាត់​ទង​
– ធ្វើ​ចំណាត់ថ្នាក់ ។​ល​៕

mrs9-rasmeinews.png


ប្រភព៖ រស្មីកម្ពុជា
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top