Facebook Twitter Google+ Share

វិធី​សម្រក​ទម្ងន់ ដោយ​មិន​ប៉ះពាល់​សុខភាព​

[Copy link]
181364 0
Share
e2086691-759e-43e9-9749-f72625cec63a.jpg

មនុស្ស​គ្រប់រូប សុទ្ធតែ​រំពឹង​ចង់បាន រូបរាង​ស្អាត នៅពេលដែល​គេ​ធាត់​ម្តងៗ​។ ដូចនេះ គេ​តែង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ភាព​ស្អាត ហើយ​មធ្យោបាយ​ក៏មាន​ច្រើន​ដែរ សម្រាប់​អ្នក​ជ្រើសរើស​។ ប៉ុន្តែ មិន​ខ្វល់​ថា​តើ អ្នក​ធ្វើ​តាម​វិធី​ណា​ទេ សូម​អ្នក​គិតពី​សុខភាព​ជា​ចំបង​។​
1.​    ​អ្នក​មិន​ត្រូវ​សម្រក​ទម្ងន់ ដោយ​ការ​មិន​ញ៉ាំ​អាហារ​បានទេ ថ្វី​ត្បិត​តែ​អ្នក អាច​ទទួលបាន​លទ្ធផល​លឿន ប៉ុន្តែ វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់ ហើយ​អ្នក​ក៏​មិន​អាច​ធ្វើ​បែប​នេះ អស់​មួយ​ជីវិត​ដែរ​។ ពេល​ដែល​អ្នក​ទ្រាំ​មិនបាន អ្នកនឹង​បរិភោគ​កាន់តែច្រើន​។​
2.​    ​ត្រូវ​មាន​ទម្លាប់​ល្អ ក្នុង​ការរស់នៅ ដោយ​មិន​ត្រូវ​គិតថា វា​ជា​រឿង​លឿន ក្នុងការ​ស្រក​ទេ តែ​ត្រូវ​តែ​គិតថា វា​ជា​អ្វី​ដែល​អ្នក​រំពឹង​ចង់​បាន​អស់​មួយជីវិត​។ ម្យ៉ាងទៀត ត្រូវតែ​អនុវត្ត​តាម​ការណែនាំរ​បស់​អ្នកឯកទេស ទើប​អ្នក​អាច​ស្អាត​ដោយ​មាន​សុខភាព​ល្អ​។​
3.​    ​ត្រូវតែ​ព្យាយាម​ហាត់ប្រាណ ដោយ​មិន​ត្រូវ​គិតថា ព្រោះតែ​ការចង់​ស្រក​ទម្ងន់ ទើប​ហាត់​ទេ ត្រូវ​តែ​គិតថា វា​ក៏​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ដែរ​។​
4.​    ​ត្រូវតែ​បរិភោគ​អាហារ​ពេលព្រឹក ទំពារ​ឲ្យ​ម៉ត់ ផឹកទឹក​ច្រើន និង​គួរតែ​កាត់បន្ថយ ការ​ទៅ​ក្រៅ​បរិភោគ​បាយ​។​
​ដូចនេះ អ្នក​គួរតែ​ចេះ​ប្រយ័ត្នប្រយែង ពី​សុខភាព​អ្នក មិន​ត្រូវ​ព្រោះតែ​ភាព​ស្អាត ហើយ​បំផ្លាញ​វា​ទេ​។ អ្នក​ត្រូវ​តែ​ចង​ចាំ​ថា សុខភាព​ជា​ទ្រព្យ​៕

ប្រភព៖
everyday

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top