Facebook Twitter Google+ Share

ការហាត់ប្រាណប្រសើរជាង ការតមអាហារក្នុងការ បញ្ចុះទម្ងន់

[Copy link]
181085 0
Share
44d24961-1ad3-49de-9fcf-a4d41b8c6787.jpg

អ្នកជំនាញបានឱ្យដឹងថា ប្រសិនបើ អ្នកត្រូវជ្រើសរើសរវាងរបបអាហារ ឬ ការហាត់ប្រាណដើម្បីបញ្ចុះ ទម្ងន់ ចូរជ្រើសរើសការហាត់ប្រាណ ។ ការសិក្សាថ្មីបានឱ្យដឹងថា វាជាការល្អដែលត្រូវយកការ ហាត់ប្រាណជាជាង ប្រកាន់យកការកាត់បន្ថយនូវបរិមាណអាហារដែលអ្នកបរិភោគ ។

ម៉្យាងទៀតនោះជាគោលបំណងដូចគ្នាក៏ដោយ គឺការប្រើប្រាស់ថាមពលឱ្យបានច្រើនជាងការស្តុកទុករបស់អ្នក ការហាត់ ប្រាណផ្តល់ផលប្រយោជន៍កាន់តែច្រើន ។ អ្នកដែលមិនហាត់ប្រាណមាននិន្នាការជាសះស្បើយ អ្នកកាន់តែខ្លាំង មានសាច់ដុំមាំណែនល្អ ឯអ្នកតមអាហារមាននិន្នាការ បាត់បង់ដុំក៏ដូចជាកម្លាំងសាច់ដុំ ។

លោក អេដវដ វេស អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រសុខភាព Doisy នៃសាកលវិទ្យាល័យ Saint Louis បានឱ្យដឹងថា “ប្រសិនអ្នកណាម្នាក់ចង់ដឹងថា តើគេគួរតមអាហារ ឬ ហាត់ប្រាណដើម្បីបញ្ចុះទម្ងន់ នោះខ្ញុំនឹងឆ្លើយថាហាត់ប្រាណ” ។

លោក វេស និង សហការីបានធ្វើការសិក្សាទៅលើមនុស្ស ៣៤ នាក់ មានអាយុពី ៥០ ទៅ ៦០ ឆ្នាំ ដែលជាអ្នក ធាត់លើសទម្ងន់ ។ ក្នុងចំណោមអ្នកចូលរួមសិក្សានោះមាន ១៨ នាក់ ជ្រើសរើសយកការតមអាហារ ។ រីឯ ១៦ នាក់ទៀត ប្រកាន់យកការហាត់ប្រាណ ។

ក្រុមអ្នកតមអាហារបានកាត់បន្ថយការនាំចូលកាឡូរី ១៦ ភាគរយ នៅ ៣ ខែដំបូង និង ២០ ភាគរយនៅ ៩ ខែបន្ទាប់ ។ ឯក្រុមអ្នកអ្នកហាត់ប្រាណធ្វើការហាត់ប្រាណបញ្ឆោះកាឡូរី ១៦ ភាគរយ នៅ ៣ ខែដំបូង និង ២០ ភាគរយ នៅ ៩ ខែក្រោយ ។

ក្រុមទាំងពីរមានការថយចុះទម្ងន់ពី ៩ ភាគរយ ទៅ ១០ ភាគរយ ដូចគ្នា ប៉ុន្តែអ្នកតមអាហារបាត់បង់ដុំសាច់ដុំ ឯអ្នក ហាត់ប្រាណមិនបាត់បង់ដុំសាច់ដុំឡើយ ។ ទោះជាយ៉ាងណាលោក វេស សង្កត់ធ្ងន់ថា វាជាការចាំបាច់ដែលថា ការតមអាហារមិនត្រូវបានគេមើលឃើញ្ញថា ជារឿងអាក្រក់នោះទេ ព្រោះវាផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការកាត់ បន្ថយការប្រឈមមុខនឹងជំងឺ ហើយមានប្រសិទ្ធភាពក្នុងការបញ្ចុះទម្ងន់ ។ លើសពីនេះទៅទៀតយោងទៅលើការ សិក្សា ជាច្រើនបានឱ្យដឹងថាមានលទ្ធភាពពិតប្រាកដមួយដែលថា ការកម្រិតកាឡូរី ផ្តល់នូវអត្ថប្រយោជន៍ ដែលមិនអាចសម្រេច បានតាមរយៈការបញ្ចុះទម្ងន់ដោយការហាត់ប្រាណ” ៕

ប្រភព៖
everyday
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top