• pongpanu
  • V1

2Follower

  • pongpanu
Facebook Twitter Google+ Share

គម្រោងផ្លូវរថភ្លើងភ្នំពេញបាងកក នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នកំពុងសាងសង់

[Copy link]
181845 0
Share
គម្រោងផ្លូវរថភ្លើង ភ្នំពេញបាងកក នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នកំពុង​សាង​សង់​យ៉ាងមមាញឹក ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានជាតិ ។ ផ្លូវ​រថភ្លើង​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​ព​ន្លឿ​ន​ការ​ជួសជុល​​ពី​ស្រុក​មង្គលបុរី​ ត​ភ្ជាប់​មក​ខេត្ត​ពោធិ៍សាត់​ និង​មក​កាន់​រាជធានី​ភ្នំពេញ និង​កំពុង​ជួសជុល​​ស្ថានីយ​​មួយ​កន្លែង​​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

12509437_802314229890442_6048594496884469684_n-1.jpg

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បានអោយដឹងថា បើ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះទេ រថភ្លើង​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ នឹង​ភ្ជាប់​​នៅ​ឆ្នាំ​២០២០​​ ខាង​មុខ​នេះ ​ហើយ​ពេល​នោះ អ្នកដំណើរ​នឹង​មិន​ចាំបាច់​ជិះ​យន្តហោះ​ រថយន្ដក្រុង​ ឬ​តាក់ស៊ី​ទៀត​ទេ ។

កាលពីពេលថ្មីកន្លងទៅ ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានប្រាកសថាគ្រោងនឹង​ចំណាយប្រមាណជា ២០លានដុល្លារអាមេរិក ក្នុងការស្ថាបនា ផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត អោយប្រសើរឡើងវិញ ។ ការស្ថាបនាឡើងវិញនេះនឹងត្រូវស្ថាបនាចាប់ពីស្វាយស៊ីសុផុនទៅខេត្តបាត់ដំបង និងពីខេត្តបាត់​ដំបងមកដល់ភ្នំពេញ ដោយធ្វើការជួសជុល​ផ្លូវរថភ្លើងចាស់​ដែលមិនបាន​ប្រើប្រាស់ជាយូរមកហើយ ការស្ថាបនាឡើងវិញនេះនឹងត្រូវស្ថាបនាទៅតាមដំណាក់កាលៗ ។

គួរជម្រាបផងដែរថា គម្រោងសាងសងផ្លូវរថភ្លើងនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរពីភ្នំពេញទៅព្រលានយន្តហោះ ជាពិសេសនោះគឺអាចឲ្យកម្មករជាង ១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសអាចធ្វើដំណើរមកធ្វើការនៅភ្នំពេញបាន ។ មិនតែប៉ុណ្ណោះវាក៏អាចជួយរោងចក្រប្រមាណ ១០០រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសដឹកទំនិញចូលកំពង់ផែផងដែរ ៕

ប្រភព៖ Business Cambodia.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top