• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

វិធី​បណ្តុះ​ទម្លាប់​ហាត់ប្រាណ​ដល់​កូន

[Copy link]
181245 0
Share
ក្នុង​យុគសម័យ​ដែលអ្នកណាៗក៏​ភ្ញាក់រឭក​រឿង​ការហាត់​ប្រាណ​ដែរនោះ ឪពុកម្តាយ​ក៏ត្រូវ​ការឱ្យ​កូន​លេង​កីឡា​ដែរ តែ​ពេលខ្លះ​វា​ជា​រឿង​ពិបាក​ខ្លាំងណាស់​ក្នុង​ការជំរុញឱ្យក្មេងៗងាក​ខ្សែ​ភ្នែក​ចេញពី​អេក្រង់​ទូរទស្សន៍ ឬ​ហ្គេម ហើយ​បែរ​ទៅ​មើល​អ្វី​ផ្សេង​នោះ ដូច្នេះ​ទោះជា​ឪពុកម្តាយ​ដឹង​ច្បាស់​ពី​គុណប្រយោជន៍​របស់​កីឡា​ក៏ដោយ តែ​ក៏​មិនអាច​ធ្វើបាន​ដូច​ចិត្ត​ដែរ ដោយសារតែកូនៗរឹងទទឹង​ចំពោះ​បំណងល្អ​របស់​ឪពុកម្តាយ។

Gym-with-childcare-needed-1024x523-696x355.jpg

ឧទាហរណ៍​ដែល​យើង​មើលឃើញ​ច្បាស់​ញឹកញាប់​នោះ​គឺ ក្មេង​ស្រែកយំ​មិន​ព្រម​រៀន​ហែល​ទឹក  ឬ​ឈ្លោះ​ជាមួយ​ប៉ា​ម៉ាក់​ពេល​ត្រូវ​បង្ខំ​ឱ្យ​ហាត់ប្រាណ​ជាដើម។ បើ​អ្នកមាន​បញ្ហា​ដូចដែល​បាន​រៀបរាប់​ក្នុង​សេចក្តី​ផ្តើម​ខាងលើ​នោះ សូម​សាកល្បង​ធ្វើតាម​ពាក្យ​ណែនាំ​ដូចតទៅ ៖

1/ ធ្វើខ្លួន​ជា​គំរូ​ដ៏​ល្អ៖ ក្មេង​នឹង​ប្រតិបត្តិ​តាម​គំរូ​ឪពុកម្តាយ​ច្រើនជាង​ពាក្យ​ជំរុញ​បង្ខំ ឬ​អង្វរ ដូច្នេះ​បើ​ចង់ឱ្យ​កូន​ហាត់ប្រាណ​អ្នក​គួរ​ធ្វើជាអ្នកប្រតិបត្តិ​ឱ្យ​កូន​បានឃើញ​ជាមុនសិន។

2/ ហាត់ប្រាណ​បែបសប្បាយ៖ ការហាត់​ប្រាណ​គួរតែ​ជា​រឿង​សប្បាយរីករាយ មិនថាតែ​ការហាត់​ប្រាណ​លើកដៃ​លើកជើង​ធម្មតា ហាត់​ហែល​ទឹក ឬ​រត់​ក៏ដោយ កុំឱ្យ​មានការ​បង្ខំចិត្ត ឬ​ធ្វើឱ្យ​ក្លាយជា​រឿង​ដែល​គួរឱ្យ​ធុញទ្រាន់​ឱ្យសោះ។

3/ ផ្តល់រ​ង្វាន់៖ ប្រើការ​ជំរុញ​ដោយ​រង្វាន់​ដ៏​សមរម្យ​ដែល​ពាក់​ព៏​ន្ធ​នឹង​កិច្ចការងារ​កីឡា ដូចជា ទិញ​ខោ​កីឡា​ថ្មី​ឱ្យ​សម្រាប់​រត់ ឬ​អាវ​បាល់ទាត់​ពិភពលោក​ឱ្យ​ជា​រង្វាន់​នៅពេល​កូន​ធ្វើបាន​តាម​គោលដៅ។

4/ ត្រូវ​ចេះ​អត់ធ្មត់៖ កុំទៅ​តូចចិត្តតូចថ្លើម​អី បើ​កូន​មិន​ចាប់អារម្មណ៍ ឬ​សម្តែង​អាការ​ធុញទ្រាន់​ចំពោះ “របស់​ល្អ”  ដែល​យើង​ព្យាយាម​ប្រគល់ឱ្យ ព្រោះ​យ៉ាងណា​ក្មេង​នៅតែ​ជា​ក្មេង​ហ្នឹងឯង ទើប​ជា​រឿង​ដែល​យើង​ត្រូវ​ប្រើ​ក្តី​អត់ធន់​ក្នុងការ​បណ្តុះ​និស្ស័យ​ស្រឡាញ់​ការហាត់​ប្រាណ​ដល់​គេ។

5/ ហាត់ប្រាណ​រួមគ្នា៖ ហាត់ប្រាណ​រួមគ្នា​ទាំង​គ្រួសារ ដែលមាន​ផល​ល្អ​ក្នុង​ការជួយ​រឹតចំណង​សម្ពន្ធភាព​ក្នុង​ក្រុមគ្រួសារ និង​ជួយ​កាត់បន្ថយ​ចន្លោះរ​វាងវ័យ​បាន​ទៀតផង។

6/ ហាត់ប្រាណ​មិនមែន​ការយក​ចាញ់ឈ្នះ​គ្នា៖ កុំទៅ​សង្កត់ធ្ងន់​លើ​រឿង​ការប្រកួត​យក​ចាញ់ឈ្នះ  ព្រោះ​ក្មេងម្នាក់ៗមាន​សមត្ថភាព​ខាង​កីឡា ខុសប្លែក​ពីគ្នា  តែ​គ្រប់គ្នា​គួរ​បានទទួល​ការ​បំផុស​ឱ្យ​ហាត់ប្រាណ ទោះជា​រត់​មក​ដល់ទី​មុនគេ ឬ​ទី​ម្ភៃ​ក៏ដោយ។

7/ រៀបចំ​ផែនការ​រយៈពេល​វែង៖ មិនមែន​លោកអ្នក​ត្រូវការ​ត្រឹមតែ​ចង់​អួត​អ្នកដទៃ​ថា មានកូន​ប្រុស​អាយុ10ឆ្នាំ​ជា​អ្នកកីឡា​រត់ប្រណាំង​នោះទេ តែ​គួរ​រៀប​ផែនការ​ឱ្យគេ​ចាប់អារម្មណ៍​ចេះ​ថែរក្សា​សុខភាព និង​ភាព​រឹងប៉ឹង​របស់​រាង​កាយ​អស់​មួយជីវិត។

8/ កុំ​ប្រៀបធៀប​កូន​ជាមួយ​ក្មេង​ដទៃ៖ ឈប់​ប្រៀបធៀប​កូន​របស់​អ្នក​ជាមួយ​ក្មេង​ដទៃទៀត ព្រោះ​វា​មានតែ​ធ្វើ​ឱ្យគេ​អន់ចិត្ត​លែង​ចង់​ធ្វើ​អ្វី​ទាំងអស់។

ឡា​រ៉ែ​ន ជឿថា ពាក្យ​ណែនាំ​ទាំង 8ចំណុច​ខាងលើនេះ​ប្រហែលជា​អាចជួយ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ក្នុងការ​បណ្តុះ​ទម្លាប់​និស្ស័យ​ដល់​កូនក្មួយ​បាន​ខ្លះ​មិន​ខាន៕

ប្រភព៖ lareine

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top