• Bobby
  • V1

1Follower

  • Bobby
Facebook Twitter Google+ Share

ហ្គេម Ghost Recon Wildland នឹងដាក់​អោយ​ទាញ​យក​មិន​គិត​ថ្លៃ​នៅ​ថ្ងៃ​ស្អែក​នេះ

[Copy link]
177959 0
Share
Ghost Recon Wildlands គឺជា​ហ្គេម​បាញ់​​ប្រហារ បែប Open​ World ដ៏ល្បីល្បាញ​​មួយ​​របស់​​ក្រុមហ៊ុន Ubisoft ដែល​​និយាយ​​អំពី​​ការ​​បាញ់​ប្រហារជាក្រុម ដោយយើងអាចលេងតាមវគ្គក៏បាន និងលេងបែប Multiplayer ជាមួយមិត្តភក្ដិ ឬអ្នកលេង Online ដទៃផ្សេងទៀតបាន។ Ghost Recon Wildlands ត្រូវ​បាន​ប្រកាសចេញលក់ជាផ្លូវការនៅតាមទីផ្សារហ្គេមពិភពលោកនៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2017 កន្លង​ទៅ​យូរ​ហើយដែរ ដែលអាចលេងនៅលើ PlayStation 4, Xbox One និង PC Windows ផងដែរ។

1.jpg

ការចេញនេះដូចជាមានអាយុក៏យូរ ហើយក្រុមហ៊ុន Ubisoft ក៏បានធ្វើការអភិវឌ្ឍហ្គេមនេះមាន វគ្គ​ថ្មីៗ​ក៏កាន់តែច្រើន​ និងកើបលុយក្នុងការលក់ហ្គេមនេះក៏ដូចជាបានមិនតិចនោះដែរ។ ជាងនេះទៅទៀត ថ្មីៗ​នេះ​ក្រុមហ៊ុន Ubisoft បានចេញនូវវគ្គថ្មីបន្ថែមសម្រាប់លេងជា Multiplayer​ ទៀតហើយ។ គឺជាវគ្គ Death Match នៅក្នុង Mode: Ghost War។

ក្នុងឱកាសការចេញវគ្គថ្មីនេះនៅក្នុងហ្គេម Ghost Recon Wildlands ​នេះ​ ក្រុមហ៊ុន បង្កើតហ្គេមមួយនេះបានធ្វើការ ប្រកាសនឹងដាក់អោយទាញយកលេង ក្នុង​រយៈ​ពេល​ខ្លី បូករួមជាមួយនឹងវគ្គថ្មីនេះមិនគិតថ្លៃឡើយ។  ហើយការដាក់អោយទាញយកនេះផងដែរ គឺ​នឹង​មានការដាក់អោយទាញយកគ្រប់ ឧបករណ៍ដែលអាចលេងបានទៀតផងដូចជា  កុំព្យូទ័រ PS4 និង Xbox One ជាដើម។ ដែលឧបករណ៍ទាំងនេះសុទ្ធតែអាចទាញយកបាន​តាមផ្សាលក់ហ្គេមអនឡាញ​នីមួយៗ ហើយសម្រាប់រយៈពេលដែលគិតចាប់ពីថ្ងៃដាក់អោយទាញយកលេងនឹង ត្រូវបិទទៅវិញនោះ គឺ នៅថ្ងៃទី 12 ខែតុលា ដល់ថ្ងៃទី​ 15 ខែតុលា សរុបទៅគឺមួយសប្ដាហ៍។



សរុបសេចក្ដីមកនេះ មិនមែនជាការផ្ដល់ជូនអោយលេង ហើយខាតនូវក្រុមហ៊ុនមួយនេះឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ជាការទាក់ទាញចំណាប់អារម្មណ៍ ច្បាស់ណាស់ពី Ubisoft ទៅអ្នកដែលមិនទាន់ទិញវាលេងនោះ។ ដោយ​ក្រុមហ៊ុនមួយនេះហាក់បីជាចង់អោយយើង​សាកលេងជាមុនសិនហើយ​ បូករួមវគ្គថ្មីគឺកាន់តែ​មាន​ការ​ប្រយុទ្ធខ្លាំងទៀតនោះច្បាស់ជា អ្នកលេងទប់ចិត្តមិនបាន​​មិនតិច​ទេ ​ចំពោះអ្នកសាក​ហើយ​ទិញ​លេង​នោះ។

ប្រភព៖ cambo-report
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top