• Bobby
  • V1

1Follower

  • Bobby
Facebook Twitter Google+ Share

ចង់ដឹងទេ? កម្លាំង​ម៉ាស៊ីន​កុំព្យូទ័រ​បែប​ណា​ដែល​អាច​លេង Assassin’s Creed: Origins បាន

[Copy link]
177344 0
Share
អ្នកគាំទ្រហ្គេម Assassin’s Creed ច្បាស់​ជា​ស្គាល់​ហើយ​នូវ​ហ្គេម​បែប Open World ដ៏ល្បី​ល្បាញមួ​យ​នេះ​នោះ ដែលវាបានចេញច្រើនវគ្គមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ​វគ្គនីមួយៗ​សុទ្ធតែ​មានការដាក់​អោយ​លេងស្ទើរគ្រប់ម៉ាស៊ីនទៀតផង។ ហើយប៉ុន្មានខែកន្លងមកនេះក្រុមហ៊ុន Ubisoft បានប្រកាសចេញ​វគ្គ​ថ្មី​មួយ​ទៀតរួចមកហើយផងដែរ ដែលបានប្រកាសនៅក្នុងព្រឹត្តិការណ៍ E3 2017 ហើយមានការ​បង្ហាញ​ជា​ឈុត​ខ្លី និងការលេងអោយយើងមើលទៀតផង។



វគ្គថ្មីចុងក្រោយនេះដែលត្រូវបានចេញដោយ Ubisoft នោះមានឈ្មោះថា Assassin’s Creed Origins​។ ម្យ៉ាង​វិញទៀតក្រុមហ៊ុនមួយនេះបាន​បង្ហាញវីដេអូ​ការលេងហ្គេមនេះជាវីដេអូថ្មីមួយ​ទៀត​ហើយ​​សម្រាប់​វគ្គ​ថ្មីចុងក្រោយ ដែលបានបង្ហាញអោយដឹងថា ការលេងក្នុងហ្គេមនេះ គឺ មានក្រាហ្វិចច្បាស់កប់​ខ្លាំង​ណាស់ និងប្រហែលជាតម្រូវការម៉ាស៊ីនកម្លាំងខ្លាំងហើយបានលេងកើតនោះ។

ដោយកម្លាំង​ម៉ាស៊ីនដែល​ក្រុមហ៊ុន Ubisoft បានប្រើប្រាស់លេងនៅក្នុងម៉ាស៊ីននេះ ក្រុមហ៊ុន Ubisoft បានលេងជាហ្គេម 4K តែ​ម្ដង ប្រើប្រាស់ដោយក្រាហ្វិចកាត GTX 1080 និង CPU Core i7 ផងដែរបានត្រឹមតែ 50 FPS ប៉ុណ្ណោះ​។

pic-1-6.jpg

ដោយហេតុនេះហើយធ្វើអោយប្រិយមិត្តមួយចំនួនឆ្ងល់នឹងចង់ដឹងទៀតផងថា កម្លាំង​ម៉ាស៊ីន​ប៉ុនណា​អាច​លេង​បាន​នោះ ជុំវិញវីដេអូ Gameplay ថ្មីនេះទើបនឹងចេញ និងក្នុងឱកាសដែលហ្គេម Assassin’s Creed Origins ជិតដល់ថ្ងៃដាក់លក់អោយលេងនោះ ក្រុមហ៊ុន Ubisoft ក៏បានបង្ហើប​អោយ​ដឹង​ និងអស់​ចម្ងល់សម្រាប់អ្នកដែលចង់បានវាមកលេង និងកម្លាំងម៉ាស៊ីនប៉ុណ្ណា ដែលអាច​លេង​បាន​នោះ។

តម្រូវការអប្បបរមា (720p) Low Settings
- CPU: Intel Core i5 2400s @ 2.5 GHz ឬ AMD FX 6350 @3.9GHz
- RAM: 6GB ឡើងទៅ
- GPU: nVIDIA GTX 660 ឬ AMD R9 270 (2GB)
- DirectX: 11
- Windows: 7 64-bit រហូតដល់ Windows 10 64-bit

តម្រូវការទូទៅ (1080p) High Settings
- CPU: Intel Core i5 3770 @ 3.5GHz ឬ AMD FX 8350 @4.0GHz
- RAM: 8GB ឡើងទៅ
- GPU: nVIDIA GTX 760 ឬ AMD R9 280X (3GB)
- DirectX: 11
- Windows: 7 64-bit រហូតដល់ Windows 10 64-bit

ទាំងនេះហើយគឺជាតម្រូវការ កម្លាំងម៉ាស៊ីននៃកុំព្យូទ័រដែលអាចលេងបាន​​ ដូច្នេះសម្រាប់អ្នក​ដែល​ត្រៀម​លេង​នូវ​ហ្គេម Assassin’s Creed: Origins នោះគួរណាតែមាន​កម្លាំង​ម៉ាស៊ីន​ដូច​ខាង​លើ​នេះ​ឡើង​ទៅ។ ប្រសិនបើមិនទាន់មានដូចតម្រូវការខាងលើនេះទេគួរណាកុំទិញហ្គេមនេះមកលេងអ្វី បើចង់​លេង​ខ្លាំង​នោះ​គួរតែតំលើងកុំព្យូទ័រដែលខ្លាំងសិនទៅ។

ប្រភព៖ cambo-report
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top