• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

អាថ៌កំបាំងថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ ជាមួយផ្លែប៊ឺរ និងទឹកឃ្មុំ

[Copy link]
176594 0
Share

Honey-avocado-mask.jpg


ស្បែកមុខ គឺជាសរីរាង្គមួយផ្នែកដែលមានសភាពស្តើងជាងគេបង្អស់ បើប្រៀបធៀបជាមួយនឹងស្បែកនៅទូទាំងរាងកាយ។ ប្រសិនបើអ្នកមិនចេះថែរក្សាទៀតនោះ ស្បែកមុខច្បាស់ជាងាយប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសបញ្ហាស្នាមជ្រីវជ្រួញតែម្តង។ ស្នាមជ្រីវជ្រួញនេះ ត្រូវបានគេចាត់ទុកជាសញ្ញាដំបូងនៃភាពចាស់ ដោយសារតែការផលិតស្រទាប់ខូឡាជែន (collagen) នៅក្រោមស្បែកមានភាពយឺតយ៉ាវ។


ទោះជាយ៉ាងណារោគសញ្ញានៃភាពចាស់អាចកាត់បន្ថយបាន ដោយប្រើប្រាស់ទឹកឃ្មុំ និងផ្លែប៊ឺរ។ ទឹកឃ្មុំ គឺជាភ្នាក់ងារបំបាត់ការខូចខាតបែបធម្មជាតិ និងផ្តល់សំណើមដល់ស្បែកគ្រប់ពេល។ ចំណែកឯផ្លែប៊ឺរ អាចជួយបង្កើនការផលិតស្រទាប់ខូឡាជែន ដើម្បីថែរក្សាផ្ទៃមុខឲ្យជៀសផុតពីភាពជ្រីវជ្រួញ។


ធាតុផ្សំ៖
ផ្លែប៊ឺរទុំ ១ផ្លែ
ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
វីតាមីន E ១គ្រាប់


របៀបអនុវត្ត៖
១.
ពុះផ្លែប៊ឺរជាពីរចំណែក រួចប្រើស្លាបព្រាដួលយកសាច់ដាក់ចូលក្នុងចានមួយ។
២.បន្ថែមទឹកឃ្មុំ និងវីតាមីនE ចូលតាមក្រោយ ហើយប្រើស្លាបព្រាកិនឲ្យម៉ត់ក្លាយទៅជាល្បាយ។
៣.បន្ទាប់មក យកល្បាយនេះទៅលាបថ្នមៗឲ្យសព្វពេញផ្ទៃមុខ។
៤.រងចាំឲ្យល្បាយធ្វើសកម្មភាពរយ:ពេល២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា។
៥.សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ហើយក្នុងមួយសប្តាហ៍យ៉ាងហោចណាស់ឲ្យបាន៣ដង៕



ប្រភព៖ postnews


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top