Facebook Twitter Google+ Share

តើប្រាក់ខែប៉ុន្មានទើបអាចបង់រលោះខុនដូនៅភ្នំពេញបាន?

[Copy link]
175488 0
Share
វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះកើនឡើងដូចកាំភ្លើងគ្រាប់ប្រៃ វិនិយោគិនបរទេសនៅតែបន្ដសម្រុកបោះទុនវិនិយោគតាមតំបន់សក្កដានុពលនានាទូទាំងប្រទេសកម្ពុជា ជាមួយគ្នានេះទីផ្សារអគារខុនដូ ក៏កំពុងពេញនិយមសម្រាប់ប្រជាជនជំនាន់ថ្មីនេះដែរ ។ តើអ្នកដែលចង់ទិញខុនដូតាមរយៈការបង់រលោះត្រូវមានប្រាក់ខែចាប់ពីប៉ុន្មានឡើងទៅទើបសមរម្យ និងអាចបង់រំលោះខុនដូបាន? ថ្ងៃនេះយើងបានជួបសម្ភាសន៍ជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យហិរញ្ញវត្ថុ និងអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនដើម្បីលាតត្រដាងពីចំណុចនេះ ។

លោក ហ៊ឹម សីហា អ្នកសរសេររបាយការណ៍ និងជានាយកផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុនអចលនទ្រព្យ VTrust បានថ្លែងប្រាប់នាថ្ងៃនេះថា ចំពោះការបង់រំលោះខុនដូនៅទីក្រុងនេះ ប្រជាជនជំនាន់ថ្មីយើងនៅមានភាគតិចនៅឡើយដែលចាប់អារម្មណ៍ និងបានផ្លាស់ទៅរស់នៅខុនដូ ។

Orkide-Royal-Condo-1132x670.png

លោកបន្ដថា «ការបង់រំលោះខុនដូ បើយើងចង់បង់រំលោះខុនដូដែលមានតម្លៃត្រឹម ៥-៦ម៉ឺនដុល្លារ យើងគួរមានប្រាក់ខែចាប់ពី ១,២០០ដុល្លារ ឡើងទៅ ទើបល្អ និងមិនសូវភ័យ» ។ លោក សីហា បង្ហាញថានាពេលបច្ចុប្បន្ននិន្នាការនៃការសាង់សង់ខុនដូមានការកើនឡើង ប៉ុន្ដែចំពោះអតិថិជនដែលរស់នៅភាគច្រើនគឺជនបរទេស ប្រជាជនខ្មែរនៅពុំសូវទាន់មានទម្លាប់រស់នៅផ្ទះប្រភេទខុនដូនៅឡើយទេ ។ ចំពោះខុនដូដែលមានតម្លៃចាប់ពីខ្ទង់ ៧-៨ម៉ឺនដុល្លារឡើងទៅ អ្នកបង់រលោះគួរតែមានប្រាក់ខែចាប់ពី ៣,០០០ដុល្លារឡើងទៅ ។

លោក បន្ដថា «នៅកម្ពុជាយើងនៅមិនទាន់មានការស្រាវជ្រាវផ្លូវការណាមួយចំពោះប្រាក់ខែប្រជាជន ប៉ុន្ដែបើតាមការស្រាវជ្រាវកម្រិតតូចរបស់ពួកខ្ញុំបានរកឃើញថាមានប្រជាជននៅភ្នំពេញប្រហែល ៧ភាគរយ ប៉ុណ្ណោះដែលមាន ប្រាក់ខែខ្ទង់ ១ពាន់ដុល្លារឡើង ដូច្នេះទំហំនៃការបង់រលោះផ្ទះដូចជាប្រភេទខុនដូក៏មិនសូវមានដែរ» ។

ទោះជាយ៉ាងណា លោក សីហា បានអះអាងថា ប្រជាជនដែលមានប្រាក់ខែក្រោម ១ពាន់ដុលារ ហើយទៅបង់រលោះខុនដូដែលមានតម្លៃខ្ទង់ ៣-៥ម៉ឺន នៅតែអាចប្រឈមនឹងហានិភ័យច្រើន ព្រោះពួកគាត់មានខ្ទង់ចំណាយប្រចាំថ្ងៃជាប្រចាំ ។

ទាក់ទិននឹងកម្ចីទិញខុនដូនេះ លោក សន រ៉ាឌី មន្រ្ដីជាន់ខ្ពស់ផ្នែកលក់នៅ ម៉ាឌែរហ្វាយនែនសលយេផេនភីអិលស៊ី បានឲ្យដឹងដែរថាចំពោះកម្ចីផ្សេង ម៉ាឌែរហ្វាយនែនសល តែងគិតការប្រាក់ ១០% ចំពោះអតិថិជនទូទៅ ។ លោកបន្ដថា «ប៉ុន្ដែស្ថាប័នយើងបានឲ្យអាទិភាពខ្លាំងចំពោះអថិជនដែលមានរបររកស៊ីជាងអ្នកធ្វើការងារ ព្រោះចំណូលរបស់ពួកគាត់ខ្ពស់ និងមានភាពជាក់លក្ខជាងអ្នកធ្វើការ» ។

តាមការឲ្យដឹងពី លោក រ៉ាឌី នៅភ្នំពេញ បច្ចុប្បន្នប្រជាជនខ្ទង់ជាង ៨០% ដែលបានទិញផ្ទះ គឺទិញតាមរយៈការបង់រលោះ ព្រោះពួកគាត់មិនសូវមានសាច់ប្រាក់ដុលដើម្បីទិញផ្ដាច់នោះទេ តែបើមានគឺមានតែប្រជាជនដែលជាអ្នកមានមុខរបររកស៊ីខ្លួនឯងប៉ុណ្ណោះ ៕

អត្ថបទ៖ វ៉ន ដារ៉ា
ប្រភព៖ Business Cambodia.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top