ការហាត់ប្រាណដោយប្រើកំលាំងគឺជាការហាត់ប្រាណមួយដែលជួយឲ្យឆាប់ឡើងសាច់ដុំ និង ដុតកាឡូរីបានច្រើន ប៉ុន្តែការប្រើប្រាស់កំលាំងមិនបានត្រឹមត្រូវអាចឲ្យសាច់ដុំរីកធំមិនស្អាត ។
ក្រុមប្រឹក្សាលំហាត់ប្រាណនៅសហរដ្ឋអាមេរិក (American Council on Exercise) បានណែនាំការហាត់ប្រាណដូចខាងក្រោមនេះ៖
• បើអ្នកចង់ហាត់បង្កើនកំលាំងខ្លាំង សូមហាត់លើកដុំដែកធ្ងន់ៗនិងធ្វើឡើងវិញ១០ដង ប៉ុន្តែបើចង់ហាត់ឲ្យរឹងមាំ សូមហាត់លើកដុំដែកស្រាលនិងធ្វើឡើងវិញឲ្យបានច្រើនដង
• ព្យាយាមហាត់បែបនេះឲ្យបានទៀងទាត់ ប្រហែលជា៣ខែនោះយើងនឹងអាចឃើញលទ្ធផលពីកំលាំងខ្លួនបាន ២០ ទៅ៤០%
• គួរកំនត់នូវប្រភេទរាកាយដែលអ្នកចង់បាន និង រៀបចំគោលបំណងឲ្យបានត្រឹមត្រូវ ហើយកុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាទេ
• យកចិត្តទុកដាក់ក្នុងការហាត់តាមអ្វីដែលអ្នកចង់ និងកុំខ្វល់លើរូបរាង ហើយទទួលយករាងកាយដែលអ្នកមាន និងព្យាយាមហាត់ឲ្យមានកំលាំងខ្លាំង សុខភាពល្អ និងមានអារម្មណ៍ល្អ៕
ប្រភព៖ www.everyday.com.kh
|
|