• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

បើប្តីមានចំនុចពិសេសទាំង​ ១២ នេះប្រពន្ធដឹងតែបែកទ្រូងស្លាប់ជាមិនខាន

[Copy link]
174196 0
Share
ពាក្យចាស់តែងតែពោលថា «ធ្វើស្រែខុសមួយឆ្នាំ ត្រូវមួយឆ្នាំ ប៉ុន្តែបើយកប្តីខុសវិញ គឺខុសមួយជីវិត» ។ មានប្តីប្រពន្ធជាច្រើនគូរស់នៅមិនចុះសម្រុងនឹងគ្នា រហូតឈានដល់ការបែកបាក់គ្នា។ តើអ្នកដឹងទេថា វាបណ្តាលមកពីអ្វី? បញ្ហាប្តីប្រពន្ធមានតែប្តីប្រពន្ធពីរនាក់ទេដែលដឹងច្បាស់។ តែអ្វីដែលដឹងច្បាស់នោះគឺថា ប្រសិនបើស្វាមីមានចរិតទាំង ១២ នេះ ប្រពន្ធដឹងតែបែកទ្រូងស្លាប់ជាមិនខាន៖

post-1506329722-4576.png
១. រិះគន់ប្រពន្ធមិនសំចៃមាត់
ជាធម្មតាទេ, រស់នៅជាមួយគ្នារមែងតែងឃើញខុស ប៉ុន្តែយ៉ាងណាការរិះគន់ ដើម្បីស្ថាបណាគឺជារឿងល្អបំផុត។ មិនមែនអោយតែស្រលាញ់ទោះប្រពន្ធខុស ក៏មិនខ្វល់ដឹងតែពីលើកជើង គ្រប់ពេលទេ។ ប៉ុន្តែប្រសិនបើការរិះគន់នោះ ក្លាយទៅជាទម្លាប់ ហើយរិះគន់គ្រប់រឿងនោះ វាជារឿងផ្សេងហើយ។ ចូរចាំថាគ្មាននរណាដែលត្រូវរហូតទេ។ ជាប្តីគួរតែយល់ពីប្រពន្ធអោយបានច្រើន។

២. មិនគោរពញ្ញាតិមិត្តខាងប្រពន្ធ

៣. ចាត់ទុកប្រពន្ធដូចជារបស់

រៀបការជាមួយមនុស្សស្រីម្នាក់ គឺមានន័យថានាងមិនត្រឹមតែម្តាយកូនរបស់អ្នកទេ ប៉ុន្តែនាងជាប្រពន្ធរបស់អ្នក។ ហើយនាងក៏មិនមែនជារបស់ដែរ។ ចូរអោយតម្លៃនាង និងគោរពនាងដូចជាម្តាយ និងបងប្អូនស្រីរបស់អ្នក។

៤. គ្មានពេលវេលាសម្រាប់ប្រពន្ធកូន

ពេលនេះម៉ោងនេះ អ្នកមិនមែនជាមនុស្សខ្លួនមួយទេ។ អ្នកមានប្រពន្ធមានកូន ដែលជាក្រុមគ្រួសារហើយ។ ដូច្នេះចូរកុំអោយតម្លៃរឿងផ្សេង អោយធំជាងប្រពន្ធកូនអ្នក។ ប្រសិនបើអ្នកតែងតែដើរចោលប្រពន្ធកូនបាត់ៗ ពួកគេច្បាស់ជាគ្រាំគ្រាចិត្តស្លាប់មិនខានទេ។

៥. ប្រើសំដីច្រាសឆ្អេះ

ប្រពន្ធមិនខុសពីម្តាយ និងបងប្អូនស្រីរបស់អ្នកទេ។ ហេតុអ្វីបានជាអ្នកត្រូវប្រើសំដីច្រាសឆ្អេះ ដាក់នាង?

៦. រកស្រីក្រៅ

វាជាចំណុចដ៏សំខាន់បំផុត ដែលធ្វើអោយប្តីប្រពន្ធព្រាត់ប្រាសគ្នា។ អោយតែករណីនេះកើតឡើង ធានាក្រុមគ្រួសារទាំងមូលនឹងត្រូវរលាយតែម្តង។

៧. ទាមទារខ្ពស់ខ្លាំងពេក

អ្នកណាក៏ចង់បានប្រពន្ធដែលចេះផ្អប់ផ្គន់ដែរ ប៉ុន្តែពេលខ្លះស្វាមីក៏ត្រូវយល់ពីនាងដែរ ព្រោះថាសម័យនេះហើយ នារី និងបុរសគឺមានសិទ្ធស្មើគ្នា ហើយនារីក៏ចេះទៅធ្វើការងារខាងក្រៅដូចគ្នា។ ដូច្នេះអ្នកគួរតែចេះជួយសម្រាលការងារនាងផង មិនមែននាងធ្វើការងារខាងក្រៅហើយ ត្រូវធ្វើការងារផ្ទះមួយរយជំពូកទៀតទេ។

៨. មានទំនេរសុខចិត្តដើរលេងជាមួយមិត្តភក្តិ

បុរសខ្លះទោះមានប្រពន្ធមានកូនក៏ដោយ ក៏ប៉ុន្តែមិត្តភក្តិគឺមិនចោល។ អោយតែទំនេរដឹងតែជុំគ្នាស៊ីផឹក ដោយមិនគិតពីប្រពន្ធកូន។ ពេលខ្លះមានពេលទំនេរគួរតែនៅជុំប្រពន្ធកូន ជួយធ្វើការងារមើលការខុសត្រូវផ្ទះសម្បែង ពិតជាប្រពៃ។

៩. ប្រើហឹង្សាញឹកញាប់

អោយតែមកពីផឹកដឹងតែម៉ោម៉ៅក្តៅក្រហាយ ជេរប្រពន្ធជេរកូន វាយដំច្រំធាក់ នារីណាបានពិតជាខុសធ្ងន់។

១០. កុហក និងបោកប្រាស់

ភាពជឿជាក់ និងភាពស្មោះត្រង់គឺជារឿងដ៏សំខាន់ចំពោះប្តីប្រពន្ធ។ ប្រសិនបើវាបាត់បង់ហើយ គ្មានឡើយក្តីសុភមង្គលគ្រួសារ៕

១១. វក់និងល្បែង

១២. គ្រប់គ្រង

ស្វាមីដែលគ្រប់គ្រងប្រពន្ធ មិនផ្តល់សិទ្ធអោយប្រពន្ធក្នុងការសម្រេចចិត្ត, វាគឺជារឿងដែលអាក្រក់ខ្លាំងបំផុត។ តើជឿទេថា ក្នុងនាមជាស្វាមីក៏ត្រូវរហូតដែរ។ ពេលខ្លះប្រពន្ធប្រហែលជាធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាងស្វាមីផង, ដូច្នេះគួរតែស្តាប់នាងខ្លះផង។

ប្រភព៖​ phansokuntheary
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top