• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ត្រស​ក់ មាន​ប្រយោជន៍​អ្វីខ្លះ ​ចំពោះ​សុខភាព​?

[Copy link]
173933 0
Share

aHR0cDovL3d3dy5saXZlc2NpZW5jZS5jb20vaW1hZ2VzL2kvMDAwLzA3Ni8yMTkvb3JpZ2luYWwvY3Vj.jpg

ត្រសក់​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ការ​ដាំ​ដុះ​នៅ​ទូទាំង​ពិភពលោក​។ ក្នុង​ត្រស​ក់មាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាប ប៉ុន្តែ​មាន​ជាតិ​រ៉ែ និង​វីតាមីន​ច្រើន​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​ដែល​ត្រសក់​មាន​ចំពោះ​សុខភាព​មនុស្ស​យើង​។​


​ត្រសក់​ជា​ប្រភព​របស់​វីតាមីន B​។ ត្រសក់​មាន​ជាតិ​ទឹក ៩៥​ភាគរយ​ដែល​ជួយ​អោយ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ទៀត​ផង​។​

​ត្រសក់​អាច​ដឹកជញ្ជូន​វីតាមីន​ទាំងអស់​ដែល​រាងកាយ​ត្រូវការ​ក្នុង​មួយ​ថ្ងៃ​បាន​។​


​ត្រសក់​អាច​ប្រើប្រាស់​សម្រាប់​ការ​រលាក​ពី​កម្តៅ​ព្រះអាទិត្យ និង​ការ​រលាក​ផ្សេងៗ​បាន​។ ចូ​រចិត​ត្រសក់​ជា​ចំណិតៗ ហើយ​យកមក​ដាក់​ពីលើ​ភ្នែក​។ មូលហេតុ​ដែល​ធ្វើ​បែប​នេះ​គឺ​ដោយសារតែ​វា​មាន​សមា​ធាតុ​ជា​ប្រឆាំង​នឹង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​អាការៈ​ហើម​ភ្នែក​បាន​។​


​សារធាតុ​ស៊ី​លី​កូន និង​សុល​ផួ ដែល​មាន​ក្នុង​ត្រសក់​ជួយ​ធ្វើអោយ​សក់​លូតលាស់​បាន​។​


​ត្រសក់​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​ច្រើន​ប្រភេទ​ដូចជា មហារីក​សុដន់​, មហារីក​ក្រពេញ​អូ​វ៉ែ​, មហារីក​ក្រពេញប្រូ​ស្តាត និង​មហារីក​ស្បូន​។​

​ដើម្បី​កុំអោយ​ឈឺ​ក្បាល​នៅ​ពេល​ព្រឹក ចូរ​ញ៉ាំ​ត្រសក់​មុនពេល​ចូល​ដេក​នៅ​ពេលយប់​។ ត្រសក់​ផ្ទុក​ទៅ​ដោយ​វីតាមីន B សម្រាប់​ជួយ​ជំនួស​ដល់​ជីវជាតិ​សំខាន់ៗ​ជាច្រើន និង​កាត់បន្ថយ​អា​ការៈឈឺ​ក្បាល​នៅ​ពេល​ព្រឹក​បាន​ទៀត​។​


​ដោយសារ​តែ​វា​មិនសូវ​មាន​កាឡូរី តែ​មាន​ជាតិ​ទឹក​ច្រើន ដូច្នេះ​វា​គឺជា​របប​អាហារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​សម្រក​ទម្ងន់​។​

​ត្រសក់​ផ្ទុក​ទៅ​ដោយ​សារធាតុ​មួយ​ប្រភេទ​ដែល​ជា​តម្រូវការ​សម្រាប់​កោសិការ​លំពែង​ដើម្បី​បង្កើត​ជា​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ ដូច្នេះ​វា​ពិតជា​មាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​។​


​ការស្រាវជ្រាវ​បាន​អះអាងថា ត្រសក់​ក៏​ប្រហែល​ជា​ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។​

​ត្រសក់​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម​, ម៉ាញ៉េ​ស្យូម និង​ជាតិ​សរសៃ ដែល​វា​មាន​ប្រយោជន៍​ក្នុង​ការគ្រប់គ្រង​សម្ពាធ​ឈាម​។ ត្រសក់​អាច​គ្រប់គ្រង​ទាំង​សម្ពាធ​ឈាម​ខ្វះ និង​សម្ពាធ​ឈាម​លើស​។​


​ត្រសក់​អាចជួយ​ធ្វើអោយ​ក្រចក និង​សក់​រលោង​បាន​ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ​មួយ​ប្រភេទ​ឈ្មោះថា ស៊ី​លីកា សម្រាប់​ធ្វើអោយ​សក់​កាន់តែ​រឹងមាំ និង​ភ្លឺរលោង​។​

​ត្រសក់​ជួយ​បន្ថយ​កម្រិត​អាស៊ីត​អ៊ុយ​រិក និង​ថែរក្សា​តម្រង​នោម​អោយបំពេញ​មុខងារ​បាន​យ៉ាង​ល្អ​។​


​ទឹក​ត្រសក់​ជួយ​អោយ​អញ្ចាញធ្មេញ​ដែលមាន​ជំងឺ​ឆាប់​ជា និង​ធ្វើអោយ​មាត់​មាន​ភាពស្រស់ថ្លា​ប្រហែលជា​អាច​ជួយ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​៕​



ប្រភព៖ flashsante


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top