Facebook Twitter Google+ Share

ថាម៉េច! មានត្រឹមតែ ៥% ក៏អាចទទួលបានគេហដ្ឋានពីបុរី ប៉េង ហួត ថែមទាំងអាចចូលរស់នៅបានភ្លាមៗ

[Copy link]
175724 0
Share
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញ ។ ការស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ ។ ដូច្នេះហើយទើបគ្រួសារដែលមានជីវភាពធូរធារ និងមធ្យមបានងាកមករកគេហដ្ឋានក្នុងបុរី​ ។ ដោយសារតែបុរីប្រៀបបាននឹងសហគមន៍មួយដែលមានសុវត្ថិភាព ភាពស្ងប់ស្ងាត់ ផាសុកភាព សណ្តាប់ធ្នាប់ល្អ គួបផ្សំជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ ទីធ្លាទូលាយ ក្លិបហាត់ប្រាណ អាងហែលទឹក សួនច្បារ សុទ្ធសឹងតែជាភាពសម្បូរបែបក្នុងការរស់នៅ ។

PR_12_10_2017.jpg

ដើម្បីជួយសម្រួលដល់អតិថិជនទទួលបានគេហដ្ឋានប្រណិតក្នុងការរស់នៅ ឥឡូវនេះលោក​អ្នក​មាន​ប្រាក់ត្រឹមតែ ៥% ប៉ុណ្ណោះ ក៏អាចទទួលបានគេហដ្ឋានដែលរចនាឡើងសក្តិសមឥតខ្ចោះ ថែម​ទាំង​អាចចូលរស់នៅបានភ្លាមៗ​​សម្រាប់គ្រួសារសម័យថ្មី រួម​ជាមួយ​ទីតាំង​រស់​នៅប្រកប​ដោយ​ផាសុកភា​ព ពីបុរី ប៉េង ហួត ។

សូមជម្រាបផងដែរថាជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំ ឈានមុខគេលើការសាងសង់គេហដ្ឋាន ដែល​មានការគាំទ្រ និងមានទំនុកចិត្តលើគុណភាព សោភណ្ឌភាព និង​ភាពច្នៃ​ប្រឌិត​ពីសំណាក់​អតិ​ថិជន ។ បុរី ប៉េង ហួត បានខិតខំប្រឹងប្រែងរចនាម៉ូតគេហដ្ឋាន ភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ជាច្រើន​ប្រភេទដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ហ្សបហោស៍ និង​ខុនដូ ស្រប​តាម​តម្រូវការអតិថិជននាពេលបច្ចុប្បន្ន ៕

ប្រភព៖ Business Cambodia.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top