• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ផ្លែ​ចេក និង​សុខភាព​បេះដូង​

[Copy link]
174746 0
Share

Banana3.jpg

ចេក គឺ​ផ្លែឈើ​ដែល​ភាគច្រើន​ត្រូវបាន​គេ​យកមក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ពេញ​ពិភពលោក​សម្រាប់​ហេតុផល​ដ៏​ល្អៗ​មួយចំនួន​។ ចេក​ជា​ផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿង មាន​រាង​កោង សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ និង​ងាយស្រួល​ក្នុង​ការបរិភោគ​។​


​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​នៃ​ផ្លែ​ចេក​មាន​រាប់មិនអស់ ដែល​ក្នុងនោះ បេះដូង​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ផ្លែ​ចេក​បាន​ផង​ដែរ​។ ជាតិ​សរសៃ ប៉ូ​តា​ស្យូម វីតាមីន C និង B៦ ដែល​មាន​នៅក្នុង​ផ្លែ​ចេក​សុទ្ធតែ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង​។​


​បង្កើន​ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូម និង​បន្ថយ​ការ​ទទួលទាន​សូ​ដ្យូ​ម (​អំបិល​) គឺជា​ការផ្លាស់ប្តូរ​រប​ប​អាហារ​ដ៏​មាន​សារ​សំខាន់បំផុត​ដែល​មនុស្ស​អាចធ្វើ​បាន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Mark Houston ដែល​ជា​សាស្ត្រាចារ្យ​រង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាលា​វេជ្ជសាស្ត្រ Vanderbilt និង​ជា​នាយក​វិទ្យាស្ថាន​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​មន្ទីរពេទ្យ Thomas រដ្ឋ Tennessee​។​


​នៅក្នុង​ការសិក្សា​មួយ អ្នក​ដែល​ទទួលទាន​ជាតិ​ជាតិ​ប៉ូ​តា​ស្យូម ៤០៦៩ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​មាន​ការថយចុះ​ហានិភ័យ​នៃ​ការស្លាប់​មក​ពី​ជំងឺ​បេះដូង​ដោយ​ការខ្វះ​ឈាម​ទៅ​ចិញ្ចឹម​ចំនួន ៤៩ ភាគរយ​ទាប​ជាង បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​ទទួល​ទាន​ប៉ូ​តា​ស្យូម​តិច (​ប្រហែល ១០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​)​។ ទទួលទាន​ប៉ូ​តា​ស្យូម​ខ្ពស់ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ការពារ​ប្រឆាំងនឹង​ការបាត់បង់​ម៉ាស​សាច់ដុំ ថែរក្សា​ដង់ស៊ីតេ​ឆ្អឹង និង​កាត់បន្ថយ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ផងដែរ​៕



ប្រភព៖ flashsante


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top