• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ភេសជ្ជៈ៩ប្រភេទ ដែល​អ្នក​​មិន​គួរបណ្តោយ​ឲ្យកុមារ​តូច​ៗផឹក​ឡើយ

[Copy link]
174384 0
Share
មាន​ភេសជ្ជៈ​មួយ​ចំនួន​ដែល​មាតា​បិតា​គ្រប់​រូប​មិន​គួរឲ្យ​បណ្តែត​បណ្តោយឲ្យ​កូន​តូច​ៗរបស់​ខ្លួន​ផឹក​ឡើយ។ ក្នុង​នាម​ជា​ឪពុកម្តាយ​របស់​គេ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នចំពោះ​ការ​បរិភោគ​អាហារ និង​ទម្លាប់​នៃការ​ផឹក​ភេសជ្ជៈ​របស់កុមារ។

បច្ចុប្បន្ននេះ​មាន​កុមារ​ជា​ច្រើន​ណាស់​ដែល​ទទួល​ទាន់​បរបអាហារ​មិន​ត្រឹម​ត្រូវ និង​ផឹក​ភេជ្ជសៈដែលមាន​ជា​ផ្អែម​តាម​ចិត្ត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កុមារ​ធាត់​ជ្រុល។ ឪពុក​ម្តាយ​គ្រប់​រូប​គួរតែ​ដឹង​ពី​ផល​ប៉ះពាល់​ដ៏អាក្រក់​នៃ​អាហារ និង​ភេជ្ជៈ​មួយ​ចំនួន​ទើប​អាច​ជួយ​ឲ្យ​កូន​របស់​អ្នក​ជៀស​ផុត​ពី​ជំងឺផ្សេងៗ។
មនុស្ស​ភាគ​ច្រើន​មាន​ទម្លាប់​ទទួល​ទាន​ភេជ្ជៈតាំ​ពី​វ័យ​កុមារ​មក​ ម៉្លះ។ ប្រសិន​បើពួក​គេ​មាន​ទម្លាប់​តាំង​ពី​នៅ​កុមារភាព​ វានឹង​មា​នការ​លំបាក​ខ្លាំងក្នុងការ​ទាត់​ចោល​នូវ​ទម្លាប់​មួយ​នេះ។ នេះ​ហើយ​ជាមូលហេតុ​ដែល​មនុស្ស​ភាគ​ច្រើន​ញៀន​ដល់​ពេល​ពេញ​វ័យ។ យក​ល្អ​អ្នក​ត្រូវ​អប់រំ​កូនៗ​តាំ​ងពី​នៅ​កុមារ​ អំពី​ផល​អាក្រក់​នៃការ​ប្រើប្រាស់​សារធាតុដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព។

ភេសជ្ជៈ៩ប្រភេទ ដែល-អ្នក--មិន-គួរបណ្តោយ-ឲ្យក.jpg

កាហ្វេ
កុមារ​ជា​ច្រើន​បាន​ទទួល​ជាតិ​កាហ្វេអ៊ីន​ពីប្រភព​ផ្សេងៗដូចជា ការ៉េម ឬ​សូដារួច​ទៅ​ហើយ។ ដូច្នេះ​អ្នក​មិន​គួផ្តល់​កាហ្វេនៅ​ពេល​ដែល​កូន​ៗ​របស់​អ្នក​ត្រូវការ​នោះ​ ទេ។  កាហ្វេអ៊ីន គឺជា​ធាតុ​​ញៀន​មួយ​ដែល​មិន​ល្អ​សម្រាប់​ក្មេងៗ។ យក​ល្អ​អ្នក​គួរតែ​ទម្លាប់​ឲ្យ​ពួក​គេ​ផឹក​ភេសជ្ជៈ​ដូចជា​ទឹក​ដោះ​គោជំនួស​ វិញ​ទើប​ល្អ​សម្រាប់​សុខភាព។

តែ​ដែល​មាន​បន្ថែម​ជាតិ​ផ្អែម
តែ​គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ​ក្នុង​ចំណោម​បញ្ចី​ដែល​អ្នក​មិន​គួរ​ផ្តល់ ​ឲ្យ​កុមារ ប្រសិន​បើ​មាន​ការ​បន្ថែម​ជាតិ​ផ្អែម។ បើ​អ្នក​នៅ​តែ​មាន​បំណង់​អនុញ្ញា​ឲ្យ​ពួក​គេ​ភ្លក់​រស់​ជាតិ​តែ​ គួរតែ​ឲ្យ​ពួក​គេ​ផឹក​តែ​ខ្មៅ និង​តែ​បៃតង​បន្តិច​បន្តួច​បាន​ហើយ។ ធ្វើ​បែបនេះ​គឺប្រសើរ​ជា​ង​ឲ្យ​ពួក​គេ​ផឹក​តែ​ដែល​បន្ថែម​ជាតិ​ស្ករ។

ប្រភេទនៃសូដាទាំង​អស់
ភាគច្រើន​នៃកុមារ​ក្នុងពេល​បច្ចុប្បន្ននេះ​សុទ្ធ​តែ​ធ្លាប់បាន​ ប្រើប្រាស់​ភេសជ្ជៈដែល​មាន​បរិមាណ​មិន​ល្អ ឬ​សូដា​រួច​ទៅ​ហើយ។ ជា​ការ​ពិត​ក្មេងៗ​ចូលចិត្ត​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ ប៉ុន្តែ​ឪពុកម្តាយ​គ្រប់​រូប​មិន​គួរ​អនុញ្ញាតនោះ​ទេ។ បើ​សិន​ជា​កូន​បរបស់អ្នក​មាន​វ័យ​ក្មេង​ពេក កុំ​ឲ្យ​ទទួល​ទាន​សូដា​ឲ្យ​សោះ។ ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា កុមារ​ដែល​ចូល​ចិត្ត​សូដា​តាំង​តែ​ពី​វ័យ​ក្មេង ពួក​គេ​អាច​បន្ត​ការ​រីក​រាយ​ជាមួយ​ភេសជ្ជៈ​នេះ​រហូតបើ​ទោះ​ជា​ធំ​ពេញ​វ័យ​ ក៏ដោយ។

ភេសជ្ជៈ​ប៉ូវកំលាំង
ភេសជ្ជៈ​ទាំង​អស់នេះ​មាន​ផល​ប៉ះពាល់​អាក្រក់​បំផុត​សម្រាប់​កុមារ ព្រោះ​វាមិន​ល្អ​សម្រាប់​សុខភាព​ឡើយ សូម្បី​តែ​មនុស្សពេញ​វ័យ។ ភេសជ្ជៈ​ទាំង​អស់នេះ​មាន​កម្រិតកាហ្វេអ៊ីនមាន​​គ្រោះ​ថ្នាក់ ដែល​ពួក​គេ​គួរតែ​ជៀសវាង។ ជាមួយ​គ្នា​នេះ​ផងដែរ​ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កំលាំង​កម្រិត​ខ្ពស់ គឺមិន​ល្អ​សម្រាប់​សុខភាព​រាង​កាយ​ដ៏​យូអង្វែង​នោះ​ឡើយ។

ទឹក​ផ្លែឈើ​ដែល​មាន​ជាតិ​ផ្អែម
ប្រសិន​បើ​លោក​អ្នក​មានការ​ព្រួយបារម្ភអំពី​សុខភាព​កូនរបស់​អ្នក យក​ល្អ​គួរតែ​ឲ្យ​ពួកគេ​ផឹក​ទឹក​ផ្លែ​ឈើ​ស្រស់ហើយមិន​បាច់​បន្ថែម​ជាតិ​ ស្ករទេ។ ការ​បន្ថែម​ជាតិ​ស្ករ​មិន​ល្អ​សម្រាប់​សុខភាព និងការ​លូតលាស់​ទេ។

ភេសជ្ជៈ​ដែល​មានពណ៌សិប្បនិម្មិត
ចៀសវាងការ​ផឹក​ភេសជ្ជៈ​ដែល​មាន​ពណ៌​សិប្បនិម្មិតទាំង​អស់នេះ​ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​កុមារ។ ជា​ការ​ពិតណា​ស់​ពួក​វា គឺជា​ភេសជ្ជៈ​ដល់​អាក្រក់បំផុតសម្រាប់​រាង​កាយរបស់​អ្នក​ផងដែរ។

ភេសជ្ជៈ​ដែល​មាន​ពពុះច្រើន (ជាតិ​ហ្គាស)
វា​គឺជា​ភេសជ្ជៈ​ដ៏​អាក្រក់​បំផុត​សម្រាប់​ធ្មេញ​របស់​អ្នក ពី​ព្រោះ​ពួក​វា​មាន​ផ្ទុក​ជាតិ​ស្ករ​ដ៏​ច្រើន និង​មាន​ទឹក​អាស៊ីត​ ដែល​ធ្វើ​ឲ្យ​អ្នក​ពុក​ធ្មេញ។

ភេសជ្ជៈដែលច្រក់លក់នៅ​តាម​ផ្លូវ
ភេសជ្ជៈ​ទាំងនេះ​មាន​សារធាតុ​ពុល និង​ពណ៌​សិប្បនិម្មិត​ដែល​ត្រូវបាន​គេ​បន្ថែម​ដើម្បី​ឲ្យ​ល្អ​មើល និង​បង្កើន​​រស់ជាតិ។ ដូច្នេះ​ដើម្បី​ឲ្យ​កុមារ​មាន​សុខភាព​ល្អ គួរតែ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ភេសជ្ជៈ​ដ៏​អាក្រក់ទាំងនេះ៕

ប្រភព៖ ​phnompenhrecipe

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top