• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

វិធី​ធ្វើ​ឲ្យ iPhone ស៊ី​មេ​មូ​រី​តិចជាង​មុន​ពីរដង ពេល​ថតរូប​/​វីដេអូ​

[Copy link]
174178 0
Share
Apple បាន​បន្ថែម​វិធីសាស្ត្រ​នៃ​ការ​រក្សាទុក​រូបភាព ឬ វីដេអូ​ថ្មី​នៅលើ iOS 11 ដោយ​ធ្វើ​ឲ្យ​រូបភាព ឬ វីដេអូ​នឹង​ស៊ី​ទំហំ​មេ​មូ​រី​តិចជាង​មុន​នៅលើ iPhone ឬ iPad​។​
​វិធីសាស្ត្រ​ថ្មី​នេះ​មាន​ឈ្មោះថា High Efficiency ដោយ​វីដេអូ​នឹង​រក្សាទុក​តាម Encoding H.265 ឬ HEVC ដែល​បង្រួម​ទំហំ (Compress) បាន​តូច​ជាង​មុន ២ ដង​។ ចំណែក​រូបភាព​រក្សាទុក​ជា​ប្រភេទ HEIF ដែលមាន​ទំហំ​តូច​ជាង​មុន ២ ដង​ដូចគ្នា​។ ត្បិត​ថា​មាន​ទំហំ​តូច​ជាង​មុន ប៉ុន្តែ​គុណភាព​រូបភាព​នៅតែ​រក្សា​បានល្អ​ដូច​មុន​។

iOS-11-Camera_large-750x570.png

ជម្រើស​វិធីសាស្ត្រ​ថ្មី​នេះ​មាន​សម្រាប់តែ​នៅលើ​ផលិតផល Apple ដែល​ប្រើ​បន្ទះ​ឈី​ប A10 ឡើងទៅ​ដូចជា iPhone 7/7 Plus, iPhone 8/8 Plus, iPhone X និង iPad ម៉ូ​ដែល​ថ្មី​មួយចំនួន​។ មានន័យថា​ផលិតផល Apple ស៊េរី​ចាស់​នឹង​មិនមាន​វិធីសាស្ត្រ​ថ្មី​នេះឡើយ​។​

iOS-11-Camera-capture-formats-HEIF-HEVC-iPHone-screenshot-001_large-750x495 (1).png

​ដើម្បី​ប្រើ​វិធីសាស្ត្រ​ថ្មី​នេះ​អ្នក​ត្រូវ​អាប់​ដេ​ត​ឡើងទៅ​កាន់ iOS 11 បន្ទាប់មក​ចូលទៅ​កាន់ Settings → Camera → Formats → រួច​រើសយក High Efficiency​។ ទស្សនា​ភាពខុសគ្នា​រវាង​ទំហំ​នៃ Formats H.264/JPG និង HEIF/HEVC ដូចខាងក្រោម​។​
  • Formats H.264/JPG

macOS_High_Sierra_Image_Capture_JPG_MOV_Mac_screenshot_002_large-750x469.jpg


  • Formats HEIF/HEVC

mac-750x469.jpg

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top