• weir
  • V1

1Follower

  • weir
Facebook Twitter Google+ Share

វិធី ៤យ៉ាង ធ្វើអោយសង្សារចាស់ស្តាយបោកខ្លួន ដែលបានបោះបង់អ្នកចោល

[Copy link]
173211 0
Share
គេ​តែង​និយាយ​ថាវិធី​សងសឹក​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ គឺ​រស់​នៅ​ឲ្យ​មាន​សេច​ក្ដី​សុខ ។ ដូច​នេះបើ​អ្នក​ធ្វើ​រឿង​ទាំង​៤​ ខាង​ក្រោម​នេះ​បាន អតីត​សង្សារ​របស់​អ្នក​នឹង​ស្ដាយ​ក្រោយ​ជា​មិន​ខាន​ដែល​បាត់​បង់​អ្នក៖

gifts-for-new-boyfriend.jpg

១. ធ្វើ​ល្អ​ដាក់​អ្នក​ថ្មី
នៅ​ពេល​ដែល​អ្នក​ធ្វើ​ទង្វើ​ល្អ​ៗ​ដាក់​សង្សារ​ថ្មី​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​ជា​មួយ​អ្នក​ចាស់​នោះ អតីត​សង្សារ​របស់​អ្នក​នឹង​ទ្រាំ​មិន​បាន ព្រោះ​គេ​មិន​ធ្លាប់​មាន​អារម្មណ៍​ដែល​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដូច​នេះ ។ ជាក់​ស្ដែងអ្នក​អាច​ដើរ​លេង​ឆ្ងាយ​ៗនៅ​មាត់​សមុទ្រ​ រួច​បង្ហោះ​លើ​បណ្ដាញ​សង្គម​អោយគេ​បាន​ឃើញ​នូវ​អ្វី​ដែល​អ្នក​កំពុង​សោយសុខ ខុស​ពី​ការ​នៅ​ក្បែរ​គេ ។

២. នៅ​តែ​ជា​ខ្លួន​ឯង​តែ​ស្អាត​ជាង​មុន
ផ្លាស់​ប្ដូរ​ម៉ូដ​សក់ ស្ទីល​ស្លៀកពាក់ ចេះ​ថែ​រក្សា​ខ្លួន​ជាង​មុន ក្លាយ​ជា​មនុស្ស​ស្អាត​ជាង​កាល​ពី​មុន ក៏​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ស្ដាយ​ក្រោយ​ដែល​ហ៊ាន​បោះបង់​មនុស្ស​ស្អាត​ដូច​ជា​យើង ។

៣. បើ​អ្នក​ចាស់​ទូរសព្ទ​មក សូម​លើក​ហើយ​និយាយ​ថា “អ្នក​ណា​គេ​ហ្នឹង?”
បើ​ទោះ​បី​ជា​អ្នក​ដឹង​ច្បាស់​ ១០០% ​ថា​អ្នក​ជា​ណា​ជា​អ្នក​ខល​មក​ក៏​ដោយ តែ​កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ ហើយ​ត្រូវ​លើក​ដោយ​សួរ​ថា “ណា​គេ​ហ្នឹង?” ធានា​ថា​សង្សារ​ចាស់​អ្នកនឹង​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​នៅ​ពេល​អ្នក​មាន​ចេតនា​ធ្វើ​ភ្លេច​គេ​ដូច​នេះ ។ ជា​ធម្មតាគេ​នឹង​គិត​ថា​ខ្លួន​ឯង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​អ្នក ជា​ពិសេស​បើ​គេ​ជា​អ្នក​សុំ​បែក​គ្នា ។ តែ​អ្នក​ត្រូវ​តែ​ឲ្យ​គេ​ដឹង​ថា អ្នក​អាច​បំភ្លេច​គេ​ក្នុង​រយៈ​ដ៏​ឆាប់​បំផុត ។

៤. ធ្វើ​រាល់​អ្វី​ដែល​សង្សារ​ចាស់​ហាម​ប្រាម
កាល​ពី​មុនអ្នក​ត្រូវ​គេ​ហាម​ប្រាម​រឿង​ជា​ច្រើន​ដូច​ជា​មិន​ឲ្យ​ស្លៀក​ខ្លី​ពេក មិន​ឲ្យ​ផាត់​មុខ និងជួប​ជុំ​មិត្តភក្ដិ​ជា​ដើម ។ នៅ​ពេល​នេះអ្នក​អាច​ធ្វើ​រឿង​ទាំង​នេះ​ដោយ​បើក​ចំហ​ឲ្យ​គេ​បាន​ដឹង​ថា គ្មាន​គេជីវិត​របស់​យើង​គឺ​មិន​សេចក្ដី​សុខ និង​សេរីភាព​ពេញ​ទំហឹង គឺ​គ្មាន​អ្នក​ណា​ចង​ជើង​យើង​ទៀត​ទេ ៕

ប្រភព៖ troll007.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top