• Yaya
  • V1
  • Yaya
Facebook Twitter Google+ Share

មានអារម្មណ៍តានតឹង និង អន្ទះសា ប្រញាប់រកជំនួយពី «យូហ្គា»

[Copy link]
173473 0
Share
Reaksa_22062017_06.jpg


បើតាមអ្នកវិទ្យាសាស្រ្តមួយចំនួនតែងតែឆ្ងល់ពីប្រសិទ្ធភាពនៃការហាត់ យូហ្គា ដែលអាចជួយបំបាត់បញ្ហាស្រ្តេសបាន ។ ការពិតគឺថា យូហ្គា ពិតជាដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយសុខភាពផ្លូវអារម្មណ៍បានច្រើនដោយវាជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ ស្រឡះក្នុងរាងកាយ បំបាត់សភាពអន្ទះសារ និង អារម្មណ៍តានតឹងផ្សេងៗបានដោយមិនចាំបាច់ប្រើថ្នាំ ។ចំពោះអ្នកចាប់ផ្តើមហាត់ដំបូងនឹងទទួលបានអារម្មណ៍ធូរស្រាល ជួយបំបាត់អារម្មណ៍អវិជ្ជមានផ្សេងៗ ដោយជួយឱ្យអ្នកគិតនូវគំនិតវិជ្ជមាន និង ជួយឱ្យជីវិតរស់នៅប្រសើរឡើង ។

ការហាត់ យូហ្គា ជួយរាងកាយបញ្ចេញអ័រម៉ូន អាដ្រេណេលីន (adrenaline) ពីក្នុងតម្រងនោម និង ខួរក្បាល ព្រមទាំងសារធាតុមួយចំនួនជួយកាត់បន្ថយសភាពតានតឹងក្នុងអារម្មណ៍ដូចទៅនឹងថ្នាំលេបមួយចំនួន ។ អ្វីដែលពិសេសការហាត់យូហ្គា នឹងជួយបង្កើនការចងចាំ ពង្រឹងស្មារតីផ្ចង់ និង ផ្តោតលើការងារបានល្អ ។
ដោយឡែកចំពោះអ្នកចង់ផ្តាច់ជក់បារី និង ផ្តាច់ពិសាគ្រឿងស្រវឹង អ្នកអាចជ្រើសយកវិធីហាត់បែប យូហ្គា នេះ ព្រោះវានឹងជួយឱ្យអ្នកអាចបំភ្លេចការជក់បារី និង គ្រឿងស្រវឹងបាន ។

លើសពីនេះវាក៏ជួយឱ្យអ្នកកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទបានខ្លះដែរដោយងាកមកជ្រើសការហាត់ប្រាណបែបនេះជំនួស ។ និយាយដោយខ្លីប្រសិនបើអ្នកចង់មានអារម្មណ៍ស្រស់ស្រាយ និង សុខភាពប្រសើរនោះ អ្នកគួរដល់ពេលហាត់ប្រាណយូហ្គាហើយ ៕

ប្រភព៖ www.pmhotnews.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top