• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

ឥលូវនេះកម្មវិធី Youtube TV កំពុងតែត្រៀមខ្លួននឹងដំណើរការនៅលើទូរទស្សន៍ LG,Samsung,Sony និងឧបករណ៍ Apple TV ផងដែរ

[Copy link]
158398 0
Share
កម្មវិធី YouTube TV គឺជាសេវាកម្មទូរទស្សន៍ផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន Google ដែលបានបើកដំណើរការកាលពីដើមឆ្នាំនេះហើយបានពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីពេលនោះមក។ ខណៈពេលដែលអ្នកអាចមើលកម្មវិធីរបស់ខ្លួននៅលើទូរទស្សន៍របស់អ្នក ដោយប្រើប្រាស់បានតាមកម្មវិធី Chromecast ដែលអាចដំណើរការបាននូវកម្មវិធី Youtube TV នេះ ។ ក្រុមហ៊ុន Google បានបញ្ជាក់ថា នៅប្រហែលជាប៉ុន្មានថ្ងៃទៀតទេ កម្មវិធីថ្មីនេះនឹងដំណើរការមុនគេនៅលើឧបករណ៍ដែលប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តការ Android និងឧបករណ៍ Xbox One ថែមទៀតផង ។  


21.jpg

ហើយបន្ទាប់មក ប្រហែលជាមួយសប្តាហ៍បន្ទាប់ទៀត Youtube TV នឹងត្រូវបានចាប់ផ្តើមដំណើរការនៅលើទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន LG, Samsung, Sony និងឧបករណ៍ Apple TV Device ផងដែរ ។
កម្មវិធី Youtube TV នៅលើទូរទស្សន៍នេះមានលក្ខណៈស្រដៀងទៅនឹងកម្មវិធីរបស់ទូរសព្ទដៃដែរ ពីព្រោះតែវាមានផ្ទាំង Logoដូចគ្នា នឹងមានលក្ខណៈពិសេសដូចជា ប៉ូតុង Home , Live, និង Library ផងដែរ សម្រាប់មុខងារពិសេសរបស់កម្មវិធីនេះគឺ អ្នកអាចស្វែងរកនូវកម្មវីធីថ្មីៗដែរកំពុងតែផ្សាយបន្តផ្ទាល់ មានដូចជា កម្មវិធី Talk Show ,កីឡា, និងព្រឹត្តិការណ៍ថ្មីថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះបានបន្ថែមជានូវខ្សែភាពយន្តច្រើននិងមានភាពល្បីល្បាញផងដែរ។  

2.jpg

បច្ចុប្បន្ននេះកម្មវីធី YouTube TV នេះអាចដំណើរការបានមាននៅក្នុងតំបន់ចំរុះជាតិសាសន៍ចំនួន 50តំបន់ ដែលគ្របដណ្ដប់ជាងពីរភាគបីនៃសហរដ្ឋអាមេរិក ។ សម្រាប់ប្រទេសនៅទូរទាំងពិភពលោកនេះគឺមិនទាន់ដឹងថាថ្ងៃណានឹងអាចដំណើរការបាននោះទេ ពីព្រោះតែGoogleមិនទាន់បានបញ្ជាក់នៅឡើយទេ។ ដូនេះមានតែរង់ចាំទាំងអស់គ្នាជាមួយកម្មវិធីដ៏ពិសេសមួយនេះ។

ប្រភព៖ GSM Arena
កែសម្រួល៖ Menghong

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top