• Soriya
  • Moderator

5Follower

  • Soriya
Facebook Twitter Google+ Share

តើត្រូវធ្វើដូចម្តេចទើបអាចក្លាយជាសិស្សម្នាក់រៀនពូកែនៅក្នុងថ្នាក់?

[Copy link]
159961 0
Share
ប្រិយមិត្តធ្លាប់បានដឹងដែរឬទេ? អំពីគម្រោងនៃការសិក្សារបស់អ្នក ដែលមិនធ្លាប់មាននរណាម្នាក់ប្រាប់ អំពីតិចនិច ឬបច្ចេកទេស សម្រាប់ការទទួលយកភាពជោគជ័យ ។ ប៉ុន្តែប្រសិនបើយើងត្រលប់មកមើលចំណុចខាងក្រោមនេះ អ្នកប្រហែលនឹងទទួលបាន ការព្យាយាម ដើម្បីសម្រេចគោលបំណងរបស់អ្នក ។ ហើយត្រូវចោទសួរសំណួរមួយទៅខ្លួនឯងវិញផងថា តើត្រូវធ្វើដូចម្តេចទើបអាចក្លាយជាសិស្សម្នាក់រៀនពូកែនៅក្នុងថ្នាក់?  


Untitled-១.jpg


១. រៀបចំពេលវេលា៖ ភាពជោគជ័យសម្រាប់មនុស្សម្នាក់ គឺអាស្រ័យទៅលើខ្លួនឯងជាអ្នកកំណត់ពេលវេលា មិនមែនពេលវាលាជាអ្នកកំណត់ខ្លួនអ្នកនោះឡើយ ដូច្នេះមានន័យថាអ្នកមិនត្រូវឲ្យលោកគ្រូ អ្នកគ្រូអង្គុយចាំអ្នក មុននៅក្នុងថ្នាក់រៀននោះទេ ។  


២. ដោះស្រាយលំហាត់៖ ប្រសិនអ្នកចង់ឲ្យខួរក្បាល ដើរទាន់នឹងមេរៀនរបស់គ្រូ អ្នកត្រូវតែដោះស្រាយលំហាត់ដែលគ្រូបានដាក់ឲ្យ នោះច្បាស់ណាស់អ្នកនឹងទទួលបានភាពជោគជ័យ ។

៣. ការចោទសួរជាបញ្ហា៖ នៅក្នុងថ្នាក់រៀនប្រសិនជាអ្នកមានបញ្ហា ឬមានចម្ងល់ មិនច្បាស់ត្រង់ចំណុចណាមួយ អ្នកត្រូវបង្ហាញពីភាពក្លាហាន ដោយការសួរចង់ដឹងអំពីចម្លើយ មិនត្រូវលាក់ទុកតែម្នាក់ឯងនោះទេ ។  

៤. ទម្លាប់ការអាចសៀវភៅ៖ តាមរយៈការស្រាវជ្រាវមួយបាននិយាយ ការអានសៀវភៅពិតជាមានអត្ថប្រយោជន៍សម្រាប់មនុស្ស ព្រោះពេលដែលអ្នកអាន អ្នកនឹងឃើញពីការបូកបញ្ជូលនៃតួអក្សរ និង ស្រៈ លើសពីនេះទៅទៀតអ្នកនឹងចាំបានល្អ ពេលឮសូរសំលេងនៃពាក្យនីមួយៗ ។

៥. បោះបង់ទំម្លាប់ខ្ជិល៖ ប្រសិនជាអ្នកមិនព្រមកែទម្លាប់នៃការខ្ជិលរបស់អ្នក នោះទម្លាប់នៃភាពជោគជ័យរបស់នឹងមិនរត់មករកអ្នកឡើយ ។


៦. បង្កើតទំនាក់ទំនងជាមួយមិត្តភក្តិ៖ អ្នកត្រូវតែបើកចិត្តឲ្យវាធំទូលាយ ដោយអ្នកមិនមែនជាមនុស្សគ្មានហេតុផល និងប្រកាន់ច្រើន ហើយមិនត្រូវវាយតម្លៃ និង មើលងាយមិត្តភក្តិដែលមានចំណេះដឹងមិនស្មើរខ្លួននោះទេ។  


៧. លំហែរខួរក្បាល៖ ក្រៅពីការខិតខំរៀនសូត្រ អ្នកត្រូវតែមានពេលសម្រាកសម្រាប់ខ្លួនឯង ដូចជាការលេងកីឡា ហែលទឹក ..... ។




ប្រែសម្រួលដោយ៖ soriya


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top