• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

5 ជំហ៊ានក្នុងការ Live វីដេអូជាមួយមិត្តភ័ក្តរបស់អ្នកនៅក្នុងកម្មវិធី Instagram

[Copy link]
158867 0
Share
កម្មវិធី Instagram ត្រូវបានអាប់ដេតជាថ្មីជាមួយនឹងមុខងារពិសេសដែលអាច Live (បន្តផ្ទាល់) ជាមួយមិត្តភ័ក្តបានហើយ។ កាលពីមុនកម្មវិធីមួយនេះគឺមិនទាន់មានការអាប់ដេតដល់ម្លឹងទេ ហើយនេះពិតជាពិសេសណាស់សម្រាប់អ្នកដែលចូលចិត្តលេងនូវកម្មវិធីInstagram នេះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះសម្រាប់មុខងារនេះគឺមានមិត្តអ្នកអានខ្លះបានដឹង និងមិត្តអ្នកអានខ្លះមិនទាន់បានដឹងនៅឡើយទេ។

3.jpg

ឥលូវយើងសូមណែនាំនូវគន្លឹះក្នុងការ Live វីដេអូនៅក្នុងកម្មវិធី Instagram នេះ ៖
ជំហានទី1 :  បើកដំណើរការកម្មវិធី Instagram នៅលើទូរសព្ទដៃរបស់អ្នក
ជំហានទី2 : ចុចប៉ូតុងដែលមានរូបកាមេរ៉ានៅជ្រុងខាងឆ្វេងនៃអេក្រង់ រឺលោកអ្នកអាចអូស Screen ពីឆ្វេងទៅស្តាំ បន្ទាប់មកវានឹងចេញនូវផ្ទាំងកាមេរ៉ា។

Go-live-on-instagram.png

ជំហានទី3 : ចុចលើប៉ូតុង Live ដែលស្ថិតនៅខាងក្រោមនៃអេក្រង់បន្ទាប់មកអ្នកត្រូវចុចលើប៉ូតុង Start Live Video  ។
បញ្ជាក់ ៖ កាលពីមិនទាន់បានអាប់ដេតមុខងារ live វីដេអូនេះគឺអាច Live បានត្រឹមតែម្នាក់ឯងទេ ប៉ុន្តែខណះពេល អាប់ដេតហើយអ្នកអាច Live បានជាមួយមិត្តភ័ក្តរបស់អ្នកបានទៀតផង ដែលមុខងារនេះគឺធ្វើដូចកម្មវិធី Facebook ដែរ ។
ជំហានទី4 :  ខណៈពេលដែលអ្នកកំពុង Live អ្នកអាច ចុចនូវប៉ូតុងដែលនៅខាងក្រោមផ្នែកខាងស្តាំនៃអេក្រង់ដែលមានរូបភាពភាពជាន់គ្នា ហើយប៉ូតុងនេះគឺជាប៉ុតុងដែលប្រើសម្រាប់អនុញ្ញាតអោយ live ជាមួយគ្នាបាន។

How-to-Instagram-two-person-broadcast-iPhone-screenshot-001-e1508864866983.jpg

ជំហានទី5 :  ជាចុងបញ្ចប់អ្នកគ្រាន់តែចុចលើប៉ូតុង Serch ដើម្បីស្វែងរកឈ្មោះមិត្តភ័ក្តរបស់អ្នកណាដែលគាត់កំពុងតែបើកលេងនូវកម្មវិធីនេះដែរ បន្ទាប់មកអ្នកគ្រាន់តែចុចលើប៉ូតុង ok បានជាការស្រេច។ (បញ្ជាក់សម្រាប់តែអ្នកដែលអនឡាញដូចគ្នាទេដែលអាច live ជាមួយគ្នាបាន) ។

How-to-Instagram-two-person-broadcast-iPhone-screenshot-002-e1508864767399.jpg

សរុបសេចក្តីមកនេះគឺជាជំហានក្នុងការបង្កើតនូវមុខងារ Live វីដេអូនៅក្នុងកម្មវិធី Instagram ហើយមុខងារនេះទៀតសោកគឺពិតជាមានភាពល្បីល្បាញណាស់សម្រាប់ស្រទាប់យុវវ័យដែលចូលចិត្តប្រើនូវកម្មវីធីនេះ និងចូលចិត្ត Live វិដេអូនេះផងដែរ ។  


កែសម្រួលដោយ៖ Menghong
ប្រភព៖ IDB

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top