• weir
  • V1

1Follower

  • weir
Facebook Twitter Google+ Share

ពិសេសទៀតហើយ គម្រោងដឹស្តាដាយមិន អាចបង់រំលស់បានដោយពុំចាំបាច់មានប្រាក់កក់

[Copy link]
156590 0
Share
ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូកនេះ លោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋានគ្រប់ប្រភេទនៃគម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ដោយមិនចាំបាច់មានប្រាក់កក់ និងអាចធ្វើការបង់រំលស់ភ្លាមៗរហូតដល់ ១៧ឆ្នាំ ។

នេះជាការផ្តល់ជូនដ៏ពិសេសមួយដែលមិនធ្លាប់មានពីមុនមកឡើយសម្រាប់គម្រោងមួយនេះ ព្រោះនេះជាគម្រោងដែលមានសក្តានុពល ព្រមទាំងភាពសម្បូរបែបគ្រប់យ៉ាងស្ថិតក្នុងទីតាំងតែមួយ ។ គួរបញ្ជាក់ផងដែរថាគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង ៤០ហិកតា ជាគម្រោងប្រកបដោយប្រណិតភាព និងភាពស៊ីវីល័យនៃការរស់នៅរបស់លោកអ្នក ។

photo_2017-11-01_18-05-56.jpg

បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ៦០ម៉ែត្រ) មានវីឡាគ្រប់ប្រភេទដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ សុទ្ធសឹងតែរចនាម៉ូដឡើង យ៉ាងល្អឯកបូកបញ្ជូលជាមួយរចនាបថបែបខ្មែរ និងអឺរ៉ុប ដើម្បីផ្តល់នូវភាពល្អឥតខ្ចោះ ទាន់សម័យ និងផាសុកភាពដល់ការរស់នៅរបស់លោកអ្នក អមជាមួយនឹងសួនកម្សាន្ត ដែលមានទេសភាពបៃតង ក្លិបហាត់ប្រាណ អាងហែលទឹក និងសាលសន្និសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និងប្រារព្ធពិធីផ្សេងៗផងដែរ ជាពិសេសគឺផ្សារទំនើប PH Diamond ដែលនឹងធ្វើអោយតំបន់នេះប្រែក្លាយជាទីប្រជុំជនដ៏កុះករ បង្កលក្ខណៈងាយស្រួលទាំងការរស់នៅ និងការប្រកបរបរអាជីវកម្មថែមទៀតផង ។

សូមកុំអោយឱកាសដ៏កម្ររកបាននេះរំលងផុត ព្រោះរយៈពេលមានកំណត់! រកឯណាបាន គេហដ្ឋានដែលស្ថិតនៅចំតំបន់អភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដែលមានច្រកសេដ្ឋកិច្ចតភា្ជប់ទៅកាន់ផ្លូវជាតិលេខ២ និងលេខ៣ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមានការវិនិយោគធំៗជាច្រើនថែមទៀតផង ៕

ប្រភព៖ Business Cambodia.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top