• weir
  • V1

1Follower

  • weir
Facebook Twitter Google+ Share

បុរីភ្នំពេញថ្មី បើកលក់គម្រោងថ្មី ២ទីតាំង ផ្សេងគ្នា និងបញ្ចុះតម្លៃ ៣% ដល់ ៨% ក្នុងពិធីបុណ្យ.....

[Copy link]
154056 0
Share
បុរីភ្នំពេញថ្មី ចាប់ផ្តើមបើកលក់គម្រោងថ្មីរបស់ខ្លួន២ ទីតាំងក្នុងពេលតែមួយចាប់ពីថ្ងៃជួនដំណឹងនេះហើយ និងបញ្ចុះតម្លៃពិសេសពី 3% ដល់ 8% ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គម្រោងថ្មីទី១ មានទីតាំងតាមបណ្តោយផ្លូវវេងស្រេង បត់ចូលផ្លូវអង់តាម៉ិញចម្ងាយ ២០០ម៉ែត្រ ។

fn-2017-10-31-16-13-28-0.jpg

គម្រោងថ្មីទី២ មានទីតាំងតាមបណ្តោយផ្លូវ៥៩៨ ឬផ្លូវជាសុផារ៉ា ដែលមានចំងាយប្រមាណ ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ ១,៥គីឡូម៉ែត្រ ពីផ្សារទំនើបអីអនម៉លទី២ ។ ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយកទីតាំងសម្រាប់គម្រោងទាំងពីរនេះដើម្បីអភិវឌ្ឍ ដោយសារតែទីតាំងទាំងពីរនេះមានភូមិសាស្ត្រល្អ តាមបណ្តោយធំទូលាយ ជាពិសេសគំម្រោងទាំងពីរនេះស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ ។

fn-2017-10-31-16-13-28-1.jpg

ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រេចដោយមានការចាក់ផ្លូវបេតុងធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ ។ បុរីភ្នំពេញថ្មីគ្រីស្តាល់ផាក មានលក់ ផ្ទះល្វែង វីឡាកូនកាត់ និងវីឡាភ្លោះ ឬឯគម្រោងបុរីភ្នំពេញថ្មី ដឹហាម៉ូនីវីល្ល មានលក់ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB ។ សម្រាប់អតិថិជនដែលកក់ផ្ទះ ១ល្វែង ថ្ងៃនេះនឹងទទួលបាននូវការបញ្ចុះតំលៃ ១-៣% ភ្លាម ៕

ប្រភព៖ Fresh News
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top