Facebook Twitter Google+ Share

ស្រលាញ់គ្នាបែបសាមញ្ញៗ

[Copy link]
153090 0
Share
តាមពិតទៅការស្រឡាញ់គ្នារវាងមនុស្សពីរនាក់មិនចាំបាច់អោយគេឯងគ្រប់គ្នាដឹងច្រេីនពេកនោះទេ គ្រាន់ត្រឹមតែអ្នកដែលបានស្គាល់យើង គេដឹងឮធម្មតាៗទៅក៏រួចទៅហើយ ព្រោះអ្វីដែលសំខាន់គឺមនុស្សស្រឡាញ់គ្នាយល់ពីគ្នាដោយគ្មានការកុហក គ្មានការលាក់បាំង ស្មោះត្រង់ ក៏នៅជាមួយគ្នាបានបាត់ទៅហេីយ ។

bigstock-back-view-of-lovely-young-coup-69077920.jpg

ត្រឹមមនុស្សសាមញ្ញដូចគ្នា មិនចាំបាច់រេីសអេីងគ្នាទេ គ្រាន់តែមានក្តីស្រឡាញ់មួយដូចគ្នា និងប្រគល់អោយគ្នាទៅវិញទៅមកទៅ គឺវារួចជាស្រេចបាត់ទៅហេីយ កុំចាំបាច់វែងឆ្ងាយអីពេកនោះទេ ។ ព្រោះពួកយើងសាមញ្ញា យើងរស់នៅក្នុងជីវភាពសាមញ្ញ យើងស្រលាញ់គ្នាបែបសាមញ្ញ ដោយមិនចាំបាច់អោយអ្នកដទៃមកលូកលាន់រឿងរបស់យើងនោះទេ ។

មើលថែគ្នាអោយបានល្អទៅ ស្រលាញ់គ្នាអោយបានច្រើនៗទៅ យល់ពីគ្នាអោយបានគ្រប់ពេលទៅ វាក៏គ្រប់គ្រាន់ពេកណាស់ទៅហើយសម្រាប់ជីវិតគូនៅពេលនេះ ។ ឈ្លោះគ្នាប៉ុណ្ណា អន់ចិត្តនឹងគ្នាប៉ុណ្ណា ខឹងគ្នាប៉ុណ្ណា ក៏ចេះតែទ្រាំ ចេះតែអត់អោនខ្លះទៅ ព្រោះដូចដឹងស្រាប់ហើយថា កើតមកជាមនុស្សតែងតែមានកំហុស តែយ៉ាងណាកុំអោយកំហុសនោះវាដដែលៗខ្លាំងពេកអី ៕

អត្ថបទ៖ Pitu

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top