Facebook Twitter Google+ Share

ប្រភេទ​នៃ​ការរង​របួស​របស់​ឆ្អឹង​ក្បាលជង្គង់

[Copy link]
399065 0
Share
                                                                                                 
                             
              
              
                                                                           

ប្រភេទ​នៃ​ការរង​របួស​របស់​ឆ្អឹង​ក្បាលជង្គង់

ប្រភេទ​នៃ​ការរង​របួស​របស់​ឆ្អឹង​ក្បាលជង្គង់
                             
                                      ក្បាលជង្គង់ គឺជា​សន្លាក់​ដ៏​ធំ​ជាងគេ​នៅក្នុង​រាងកាយ​។ ផ្នែក​ខាងលើ និង ខាងក្រោម​នៃ​ឆ្អឹង​របស់​ក្បាលជង្គង់​​ត្រូវបាន​ចែក​ដាច់​ពីគ្នា​ដោយសារ​ថា​ស​ទម្រ​ពីរ​។ ផ្នែក​នៃ​ឆ្អឹង​ជើង​ខាងលើ ( ឆ្អឹង​ភ្លៅ​) និង ផ្នែក​នៃ​ឆ្អឹង​ជើង​ខាងក្រោម​( ឆ្អឹង​ស្មងជើង​) ត្រូវ​បាន​ភ្ជាប់​គ្នា​ដោយ​សា​រសសៃចំណង​, ស​សៃពួរ និង សាច់ដុំ​ជាច្រើន​។ ស្រទាប់​ខាងលើ​នៃ​ឆ្អឹង​​នៅ​ខាងក្នុង​សន្លាក់​ក្បាលជង្គង់ គឺ​ត្រូវបាន​ស្រោប​ដោយ ស្រទាប់​ឆ្អឹងខ្ចី​នៃ​សន្លាក់ ( articular cartilage)  ដែល​អាច​​បំបាត់​ភាពឈឺចាប់ និង ផ្តល់​អោយ​មក​វិញ​នូវ​ភាព​រអិល ដែល​អាច​អោយ​ស្រទាប់​ខាងលើ​ធ្វើ​ចលនា​សន្លាក់​បាន​។
ទោះ​បី​ជា​បញ្ហា​របស់​ក្បាលជង្គង់ គឺ​ជារឿយៗ​ត្រូវ​បាន​កើតឡើង​ដោយសារតែ​ការរង​របួស ចំពោះ​ផ្នែក​ណាមួយ​​ឬ ផ្នែក​ជាច្រើន​ទៀត​នៃ​រចនាសម្ព័ន្ធ​ទាំងនេះ  វា​ក៏​អាច​បណ្តាល​មកពី​បញ្ហា​ផ្សេង​ទៀត​ផង​ដែរ​។ មាន​មនុស្ស​មួយ​​ចំនួន​គឺ​ហាក់ដូចជា​មាន ការវិវត្តន៍​ទៅនឹង​បញ្ហា​នៃ​ក្បាលជង្គង់​ជាង អ្នកដទៃ​ទៀត​។ ការងារ​ភាគច្រើន​, កីឡា និង​​សកម្មភាព​កំសាន្ត​មួយចំនួន , ចូល​ដល់​វ័យ​ចំណាស់ ឬ ការ​មាន​ជំងឺ​ដូចជា ជំងឺ​ពុក​ឆ្អឹង ឬ រលាក​សន្លាក់​គឺ​អាច​ធ្វើ​​អោយ​អ្នកបង្កើន​ឱកាស​នៃ​ការ​មាន​បញ្ហា​ជាមួយនឹង​ក្បាលជង្គង់​របស់​អ្នក ។​

​ការរង​របួស​មាន​ភ្លាមៗ ( ស្រួចស្រាវ​)
ការរង​របួស​គឺ​ជា​មូលហេតុ​ទូទៅ​ដែល​បណ្តាលអោយមាន​បញ្ហា​ជាមួយនឹង​ក្បាលជង្គង់​។ ការរង​របួស​ភ្លាមៗ​(​ឬ​ស្រួចស្រាវ​) អាច​កើតឡើង​ដោយសារតែ ការប៉ះទង្គិច​ផ្ទាល់​ទៅ​នឹង​ជង្គង់ ឬ ដោយសារតែ​ការបត់បែន​ក្នុង​សភាព​​មិន​ប្រក្រតី ការបត់​ក្បាលជង្គង់ ឬ ការ​វាយ​ទៅលើ​ក្បាលជង្គង់​។ ការឈឺចាប់​, ជាំ ឬ ការឡើង​ហើមប៉ោង​អាច​នឹង​​មាន​សភាព​ធ្ងន់ធ្ងរ និង មានការ​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​មួយ​នាទី បន្ទាប់​ពី​ការរង​នូវ​ការប៉ះទង្គិច​នេះ​។​
​សសៃប្រសាទ និង ស​សៃឈា​ម​អាចនឹងត្រូវ សង្កត់​កៀប ឬ រង​ការខូចខាត​ក្នុងខណៈ​ពេល​នៃ​ការរង​របួស​។ ក្បាល​​ជង្គង់ ឬ ជើង​ផ្នែក​ខាងក្រោម​អាច​នឹង​មាន​អារម្មណ៍​ថា​ស្ពឹក ,​ចុះខ្សោយ ឬ ត្រជាក់ , ចាក់​ឆៀបៗ ឬ មើល​ទៅ​ដូច​ជា​ស្លេកស្លាំង ឬ ឡើង​ខៀវ​។ ការរង​របួស​ស្រួចស្រាវ​រួមមាន​ដូចជា ៖
  ការ​គ្រេច ការឈឺចាប់ ឬ ការរង​របួស​ផ្សេងៗ​ទៀត​ទៅ​លើសសៃ​ចំណង និង ស​សៃពួរ​ដែល​ចង​ភ្ជាប់ និង​​ទ្រទ្រង់​ក្បាលជង្គង់ ។​ ការ​រហែក​នៃ​ភាពយឺត​យារ​របស់​ទ្រនាប់​នៃ សន្លាក់​ក្បាលជង្គង់​។​ ការ​រហែក​ស​សៃ​ចំណង​។ ស​សៃ​ចំណង medial collateral គឺជា​សន្លាក់​នៃ​ជង្គង់​ដែល​តែងតែ​ទទួល​រងរបួស​ការ​បាក់បែក​គំរប​ក្បាលជង្គង់  បំណែក​ខាងក្រោម​នៃ​ឆ្អឹងភ្លៅ ឬ ក៏​ផ្នែក​ខាងលើ​នៃ​ឆ្អឹង​ស្មងជើង​។ ការបាក់​​ឆ្អឹង​គឺ​តែងតែ​បណ្តាលមកពី កម្លាំង​សង្កត់​មិន​ប្រក្រតី ដូច​ជា​ការ​ដួល​ប៉ះ​ទៅ​លើ​ជង្គង់ ចលនារ​មួល​ធ្ងន់ធ្ងរ​​កំលាំង​សង្កត់​ធ្ងន់ធ្ងរ​ដែល​បត់​ជង្គង់ ឬ ក៏​នៅ​ពេល​ដែល​ក្បាលជង្គង់​បាន បុក​យ៉ាងខ្លាំង​ទៅ​នឹង​វត្ថុ​អ្វីមួយ ។​ ​ការ​ភ្លាត់ឆ្អឹង​ក្បាលជង្គង់​។ ការ​ភ្លាត់​នេះ​កើតមាន​ជារឿយៗ​ចំពោះ​ក្មេងស្រី​ដែល​មាន​អាយុ​ពី ១៣ ទៅ ១៨​ឆ្នាំ​ បណែ​ក​នៃ​ឆ្អឹង ឬ ជាលិកា​ពី​ការ​បាក់បែក​ឆ្អឹង ឬ ការ​ភ្លាត់ឆ្អឹង​នេះ​អាច​ជាប់​នៅក្នុង​សន្លាក់ និង បង្អាក់​ដល់​​ការ​ធ្វើ​ចលនា ។​ ការ​ភ្លាត់​សន្លាក់ឆ្អឹង​ក្បាលជង្គង់ ។ នេះ​គឺជា​ការរង​របួស ដ៏​កម្រ​ដែល​ទាមទារ​នូវ​ចលនា​ដ៏​ខ្លាំងក្លា ។ វា​គឺជា​​ការរង​របួស​ដ៏​ធ្ងន់ធ្ងរ និង ទាមទារ​នូវ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​អោយបាន​ជា​បន្ទាន់ ។​  
​ការរង​របួស​ដោយសា​រការ​ប្រើប្រាស់​ក្បាលជង្គង់​ច្រើនពេក​
ការរង​របួស​នេះ​កើត​មាន​ជាមួយនឹង​សកម្មភាព​ដែល​តែងតែ កើត​មាន​ដដែលៗ ឬ ការបន្ត​ដាក់​សម្ពាធ​លើ​ឆ្អឹង​​ក្បាលជង្គង់​។ សកម្មភាព​មួយ​ចំនួន មានដូចជា ការ​ឡើងជណ្តើរ​, ការ​ធាក់​កង់​, ការរត់​ត្រេះៗ ឬ ការ​លោត​សង្កត់​​ទៅលើ​សន្លាក់ និង ជាលិកា​ផ្សេងទៀត នឹង​អាច​បណ្តាលអោយ​មាន​ការ​ក្តៅក្រហាយ និង នាំអោយ​មាន​ការ​​រលាក ។ ការរង​របួស​ដោយសា​រ ការប្រើប្រាស់​ក្បាលជង្គង់​ច្រើន​ជ្រុល​នេះ មានដូចជា ៖
  ការ​រលាក​កូន​ថង់​តូចៗ​នៃ​សារធាតុ​រាវ​ដែល ជា​ទ្រនាប់ និង ជា​ទឹករំអិល​នៃ​ឆ្អឹង​ក្បាលជង្គង់ ។​ ការ​រលាក​នៃ​ស​សៃពួរ ឬ ការ​ដាច់រ​ហែក​តូចៗ​នៃ​ស​សៃពួរ​។​ ការឡើង​ក្រាស់ ឬ ជាប់​ស្អិត​នៃ​ស​សៃ​ចំណង​របស់ ឆ្អឹង​ក្បាលជង្គង់​។​ ការឈឺចាប់​នៅ​ផ្នែក​ខាង​មុខ នៃ​ឆ្អឹង​ក្បាលជង្គង់​ដោយសារ តែ​ការប្រើប្រាស់​វា​ច្រើន​ជ្រុល , ការរង​របួស​,ការ​កើន​ទំងន់​ហួសប្រមាណ ឬ ក៏​មាន​បញ្ហា​នៅ​ត្រង់​គម្រប​ក្បាល​ឆ្អឹង​ជង្គង់ ។​ ការ​ក្តៅ​រោល​ក្រហាយ និង រលាក​នៃ​ក្រុម​ជាលិកា​ស​សៃ​ឆ្មា​រៗ ដែល​រត់​ចុះ​ក្រោម​នៃ​ផ្នែក​ខាងក្រៅ​នៃ​ឆ្អឹង​​ភ្លៅ ៕   
                                                                                                
                          

               
               
                                       
                              ប្រភព៖ http://www.health.com.kh
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top