• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

មានឆ្ងល់ទេថា ហេតុអ្វីបុរសមួយចំនួនសុខចិត្តចាកចេញទាំងចិត្តនៅស្រលាញ់ដែរ ឬទេ?

[Copy link]
146013 0
Share
តើវាពិបាកដែលទេសម្រាប់មនុស្សប្រុសដែលបែកគ្នាទាំងចិត្តនៅស្រលាញ់បែបនេះ? ប៉ុន្តែមនុស្សស្រីមួយចំនួនគិតថា មកពីមនុស្សប្រុសមិនស្រលាញ់ ខ្លួនមិនល្អជាដើម ទើបតម្រូវឲ្យមនុស្សប្រុសចាកចេញទាំងបែបនេះ។ ខាងក្រោមនេះនឹងបង្ហាញប្រាប់ពីមូលហេតុដែលមនុស្សប្រុសសុខចិត្តចាកចេញពីមនុស្សស្រីដែលខ្លួនស្រលាញ់ ៖

Untitled-3.jpg

១. ដោយសារតែគាត់នៅមានចិត្តលើអតីតមិត្តស្រី
ជឿទេថាមនុស្សប្រុសមួយចំនួនទោះបីមានអ្នកថ្មីក៏ដោយ ក៏នៅតែមិនអាចបំភ្លេចអ្នកចាស់បានងាយៗនោះទេ។

២. ខ្វះការប្តេជ្ញាចិត្ត
មនុស្សប្រុសនៅពេលខ្វះការប្តេជ្ញាចិត្ត ធ្វើឲ្យគាត់ប្រៀបដូចជាមានការបាក់ទឹកចិត្ត។

៣. គាត់គិតថាគាត់មិនល្អគ្រប់គ្រាន់សម្រាប់អ្នក
ដោយសារតែគាត់គិតថា អ្នកជាមនុស្សស្រីដែលល្អខ្លាំងពេកធ្វើឲ្យគាត់មានអារម្មណ៍ថា គ្រប់ពេលដែលគាត់ធ្វើអ្វីមួយតែងតែមានកំហុស។

៤. មានបញ្ហាអ្វីមួយដែលធ្វើឲ្យអ្នកទាំងពីរមានបញ្ហាជាមួយគ្នា
ពេលខ្លះមកពីបញ្ហារបស់អ្នកទាំងពីរមិនអាចដោះស្រាយ និងមិនអាចអធ្យាស្រ័យឲ្យគ្នាបានទើបឈានដល់ការចាកចេញបែបនេះ។

៥. គំនិតអ្នកទាំងពីរតែងតែផ្ទុយគ្នា
ពេលខ្លះអ្នកទាំងពីរស្រលាញ់គ្នាពិតមែន ប៉ុន្តែគំនិតរបស់អ្នកទាំងពីរមិនសូវចុះសម្រុងគ្នា និងតែងតែប្រកែកគ្នាទើបធ្វើឲ្យមានបញ្ហាផ្សេងៗបានកើតឡើង៕

ប្រែសម្រួល៖ Queenco
ប្រភព៖ Familyshare


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top