• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

អក្សរ Shortcuts ទាំង10 ប្រភេទដែលជាជំនួយក្នុងការប្រើប្រាស់កំព្យូទ័ររបស់អុ្នក

[Copy link]
146425 0
Share
និស្សិតនៅក្នុងប្រទេសយើងសព្វថ្ងៃ សុទ្ធសឹងតែមានកំព្យូទ័រផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ មិនថាកំព្យូទ័រ Laptop រឺ Desktop នោះទេ ។ ហើយកំព្យូទ័រនេះទៀតសោកគឺមានសារះសំខាន់ខ្លាំងណាស់សម្រាប់និសិ្សតគ្រប់ៗរូប ពិព្រោះតែវាអាចជួយធ្វើការងារសាលា ដូចជា Assignment រឺ Homework ជាដើម ។ ហើយនៅក្នុងកំព្យូទ័រម៉ាស៊ីន Window ដែរយើងប្រើប្រាស់សព្វថ្ងៃនេះគឺពិតជាមានគន្លឹះ ងាយៗនិងត្រូវអោយយើងស្វែងយល់ពីវាអោយបានស៊ីជំរៅ ដើម្បីប្រើប្រាស់វាអោយកាន់តែប្រសើរជាងមុន និងលឿនជាងមុន។ ហើយសព្វថ្ងៃនេះ មិនថាយើងខ្ញុំ រឺមិត្តអ្នកអានទាំងអស់គ្នានោះទេ សុទ្ធសឹងតែមិនទាន់បានស្វែងយល់អស់នៅឡើយ ជាមួយគន្លឹះមួយចំនួននៅក្នុងកំព្យូទ័រដែលកំពុងតែប្រើប្រាស់នេះ ។ ឥលូវនេះពួកយើងសូមលើកយកគន្លឹះនៃការប្រើអក្សរ Shortcuts នៅលើក្តារចុច (Keyboard) របស់អ្នក ហើយវាក៏ជាគន្លឹះមួយដ៏សំខាន់សម្រាប់ជួយដល់ការធ្វើមុខងារផ្សេងៗបានលឿនថែមទៀតផង។  

១១.jpg

***ខាងក្រោមនេះគឺជាគន្លឹះនៃការចុចអក្សរ Shortcuts ទាំង ១០ វិធីដែលយើងអាចប្រើប្រាស់នៅលើក្តារចុច
កំព្យូទ័ររបស់អ្នក ៖
-        ចុច Window Key + D = ត្រលប់ទៅកាន់ Desktops Home Screen (មានន័យថា បើសិនជាអ្នកចង់ទៅកាន់ Desktop home ដើម្បីបើកកម្មវិធីផ្សេងទៀតក្នុងពេលតែមួយ)
-        ចុច Ctrl + Shif + T = ត្រលប់ទៅកាន់ Website ដែលអ្នកទើបតែចាកចេញ
-        ចុច  Window Key + (Left side) រឺ (Right side) = សម្រាប់ប្រាស់កម្មវីធីពីក្នុងពេលតែមួយ (មានន័យថាកម្មវិធីមួយសម្រាប់ធ្វើឯកសារ និងមួយទៀតសម្រាប់មើលឯកសារ)
-        ចុច Ctrl + Shif + V  = មានមុខងារដូច Ctrl+V ដែរប៉ុន្តែគ្រាន់តែ Shortcuts នេះយើងអាចpaste មកដោយមិនជាប់នូវ Link រឺអក្សរដែល Error ផ្សេងៗនោះទេ ហើយអត្តបទនោះមិនរត់រឺខុសជួរថែមទៀតផង (នេះបើចង់ Copy ហើយ Paste ប្រភេទអត្តបទ)
-        ចុច Alt + PrntScr = គឺជាការ Screenshot នៅលើអេក្រង់កំព្យូទ័ររបស់អ្នក
-        ចុច  Window Key + L = មុខងារ Lock Screen នៅលើកំព្យូទ័ររបស់អ្នក
-        ចុច  Ctrl + * + Select = Copy និង Paste នូវ File រឺកម្មវិធីដែលអ្នកចង់បាន
-        ចុច Ctrl + (Left side) = លុបចោលនូវ ពាក្យ រឺកថាខណ្ឌនៅក្នុងអត្តបទរបស់អ្នក
-        ចុច Window Key + (+) រឺ (-) = Zoom in រឺ Zoom Out
-        ចុច Window Key + E = ចូលទៅកាន់ File Explorer ដែលមាន File Drive (C) និង File Drive (D)
សូមទស្សនានូវវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់កាន់តែច្បាស់ក្នុងការប្រើប្រាស់អក្សរ Shortcuts ទាំង១០ នេះ ៖



ទាំងអស់នេះគឺជារបៀបប្រើប្រាស់អក្សរ Shortcuts នៅលើកំព្យូទ័រ ហើយវាក៏ជាជំនួយងាយៗក្នុងការប្រើប្រាស់កំព្យូទ័ររបស់អ្នកបានលឿនថែមទៀតផង។ យើងជឿរជាក់ថា មានប្រិយមិត្តខ្លះគាត់មិនទាន់ចេះប្រើនូវគន្លឹះងាយៗនេះទេ ហើយក៏មានប្រិយមិត្តខ្លះគាត់ចេះប្រើប្រាស់ជាមួយគន្លឹះទាំង ១០ នៃកាប្រើប្រាស់អក្សរ Shortcuts នេះ។ ដូច្នេះសម្រាប់អ្នកដែលមិនទាន់ចេះប្រើប្រាស់អក្សរ Shortcuts នេះសូមរៀនប្រើប្រាស់ទាំងអស់គ្នា ។

ប្រភព៖ HouseholdHacker
កែសម្រួល៖ Menghong


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top