Facebook Twitter Google+ Share

ហេតុអ្វីមិនព្រមផ្តល់វាអោយខ្លួនឯងទៅ?

[Copy link]
147264 0
Share
គ្រប់យ៉ាងព្រោះមិនមាននរណាដែលអាចធ្វើឲ្យយើងសប្បាយចិត្តជាងខ្លួនយើង ទើបយើងគួរតែយល់ព្រមធ្វើអោយខ្លួនឯងសប្បាយចិត្តជាមួយខ្លួនឯងអោយបានច្រើនៗ ។ មនុស្សទាំងអស់នឹងសរសើរយើងនៅពេលយើងមានសមត្ថភាពពិសេសជាងគេ ស្របពេលដែលមនុស្សមួយចំនួនធំពិតជាមិនអាចផ្តល់ក្តីសុខអោយខ្លួនឯងបាននោះទេ ។

5012808782_4294655a16_b.jpg

គេនឹងត្រូវការយើង នៅពេលដែលយើងអាចជួយគេបាន ។ គេនឹងស្រលាញ់យើង នៅពេលដែលយើងចេះស្រលាញ់ខ្លួនឯង ។ គេនឹងស្មោះត្រង់ជាមួយយើង នៅពេលដែលយើងស្មោះត្រង់ជាមួយខ្លួនឯង ។ គេនឹងផ្ដល់គ្រប់យ៉ាងបន្ថែមសម្រាប់យើង នៅពេលដែលយើងមានអ្វីដែលគេត្រូវការរួចទៅហើយ ។

បើយើងស្អប់ខ្លួនឯង ពុំមាននរណានឹងចូលខ្លួនមកស្រលាញ់យើងនោះទេ ។ បើយើងកុហកខ្លួនឯងច្រើនយ៉ាងនេះ តើឲ្យអ្នកណាគេមកស្មោះត្រង់ជាមួយនឹងយើងបានទៅ? ។ គ្រប់យ៉ាងដែលយើងចង់បាន ឬត្រូវការ គឺយើងអាចផ្ដល់ឲ្យខ្លួនឯងបានយ៉ាងពិតប្រាកដ ចុះហេតុអ្វីយើងមិនព្រមផ្តល់វាអោយខ្លួនឯងទៅ? ៕

អត្ថបទ៖ Seavping
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top