• pongpanu
  • V1

2Follower

  • pongpanu
Facebook Twitter Google+ Share

ការចងចាំមួយ

[Copy link]
144915 0
Share
ស្នេហាពេលដែរចាប់ផ្តើមដំបូងៗ គឺម្នាក់ៗស្រលាញ់គ្នាខ្លាំងណាស់ Sweet ជាមួយគ្នាខ្លាំងណាស់ ចេះចែករំលែកអោយគ្នាខ្លាំងណាស់ ប៉ុន្តែក្រោយមកមិនបានប៉ុន្មានផងនៅពេលដែលម្នាក់ទៀតលែងដៃម្នាក់ទៀត ធ្វើឲ្យម្នាក់នោះឯកោ តែលតោល គិតច្រើន ពិបាកចិត្ត គិតតែពីយំ ចង់នៅម្នាក់ឯង រហូតគិតឆ្កួតៗក៏មានដែរ ។

danbo-sad-in-window-hd-wallpaper-4966-wallpaper.jpg

ចង់សួរថាបើដឹងថាខ្លួនឯងមិនអាចកំដរគេរហូតដល់ថ្ងៃចុងក្រោយបាន ហេតុអ្វីក៏ចូលមកឡូកឡំនៅក្នុងរឿងជីវិតរបស់គេធ្វើអ្វី? អ្នកណាអោយធ្វើបែបនេះ? អ្នកណាអោយចូលមកបែបនេះ? អ្នកណាអោយស្រលាញ់គ្នាដោយបែបនេះ? បើជ្រុលជាស្រលាញ់គ្នាហើយ ចុះហេតុអីចាំបាច់ឈប់ស្រលាញ់គ្នាវិញធ្វើអ្វី? វាអត់សប្បាយលេងទេ វាអត់មានរឿងអីដែលត្រូវលេងជាមួយគ្នាទេ ។ ដឹងអត់? ថាវាហត់ខ្លាំងណាស់ដែលមានម្នាក់ត្រូវលះបង់ដើម្បីម្នាក់ទៀត ហើយម្នាក់ទៀតក៏ត្រូវចាកចោលគ្នាដោយបែបនេះ ។

មកពីហេតុអ្វីបានធ្វើបែបហ្នឹង បើពីមុនម្នាក់ៗស្រលាញ់គ្នាស្ទើរតែលេបទៅហើយហ្នឹង ។ ចុះម៉េចបានជានៅពេលចុងក្រោយបែរជាលេងបិទពួកជាមួយគ្នាបែបនេះទៅវិញ ។ បើទោះបីជាខំនិយាយយ៉ាងណាក៏គ្មានអ្វីល្អប្រសើរឡើងវិញដែរមែនទេ? គ្រប់យ៉ាងបានត្រឹមបណ្តោយឲ្យទៅតាមពេលវេលាមែនទេ? ទោះខំប្រឹងយ៉ាងណា គ្រប់យ៉ាងវាគ្រាន់ត្រឹមតែក្លាយទៅជា "ការចងចាំមួយ" ដែរមិនអាចបំភ្លេចបានតែប៉ុណ្ណោះ ៕

អត្ថបទ៖ Pongpanu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top