• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

បច្ចេកទេស​ការយក​ថ្នាំជក់​មក​ធ្វើជា​ថ្នាំ​សម្រាប់​ការពារ​ដំណាំពីពពួកសត្វ​ល្អិត​

[Copy link]
144490 0
Share
១. សមាសធាតុ​ប្រឆាំងនឹង​សត្វល្អិត​៖
​ថ្នាំជក់ មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ឈ្មោះ Alkaloid nicotine ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់ សត្វ​ល្អ​តិ និង​អាច​បណ្ដាល​ឲ្យ​សត្វល្អិត​ពុល​ងាប់ ។​

thnamjouk2-rasmeinews.png
២. ផ្នែក​ប្រើប្រាស់​៖
– ដើម​
– ទង​
– មែក​
– ស្លឹក ។​

៣. វិធី​ផ្សំ និង​វិធី​ប្រើប្រាស់​ថ្នាំ​
– ស្ងោរ​ថ្នាំជក់​ទម្ងន់ ២,៥​ខាំ ជាមួយ​ទឹក ៤ លីត្រ រយៈពេល ២០ នាទី​
– ទុក​ថ្នាំ​ស្ងោរ​មួយសន្ទុះ​ឲ្យ​ត្រជាក់ រួច​ច្រោះ​យក​កាក​ថ្នាំ​ចេញ​
– បន្ថែម​ទឹកសាប៊ូ​ម្សៅ​ចំណុះ ២០ លីត្រ​
– បាញ់​លើ​រុក្ខជាតិ ដែល​ទទួលរង​ការបំផ្លាញ​ពី​សត្វល្អិត ។​

thnamjouk3-rasmeinews.png

៤. ប្រសិទ្ធភាព​លើ​សត្វល្អិត​
– ចៃ​
– ដង្កូវ​ស៊ី​ស្លឹក​ស្ពៃ​
– ដង្កូវមេអំបៅ​
– ទាក​គួរ​
– កញ្ចែ​
– ដង្កូវ​ស៊ី​រូង​ដើម ។​

thnamjouk4-rasmeinews.png

thnamjouk5-rasmeinews.png

thnamjouk6-rasmeinews.png

៥. ប្រការ​គួរ​ជៀសវាង​
– គួរ​រក្សា​ថ្នាំពុល​ឲ្យ​នៅ​ឆ្ងាយ​ពី​មនុស្ស និង​សត្វ ដើម្បី​ជៀសវាង​ការពុល​
– ពុំគួរ​ប្រមូល​ផល​ភ្លាម បន្ទាប់ពី​ការបាញ់​ថ្នាំជក់ គួរ​ទុកពេល​ឲ្យ​បាន ១០-១៥​ថ្ងៃ​
– ពុំគួរ​បាញ់ថ្នាំ​ជក់​លើ​រុក្ខជាតិ​ខ្ពស់ៗ ៕

thnamjouk1-rasmeinews.png
ប្រភព៖ រស្មីកម្ពុជា

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top